Posts in ‘សម្រាំងជាខេមរភាសា’ Category

កុមារ​ជាង៣០០នាក់ កោរ​សក់​បួស​ក្នុង​ថ្ងៃ​តែ​មួយ នៅ​វត្ត​ពុទ្ធ​មណ្ឌល

កុមារ​ជាង៣០០នាក់ កោរ​សក់​បួស​ក្នុង​ថ្ងៃ​តែ​មួយ នៅ​វត្ត​ពុទ្ធ​មណ្ឌល

និយាយថា គួរឲ្យកោតសរសើរក្មេងៗទាំងនោះក៏បាន ព្រោះពួកគេស្ថិតនៅក្មេងវ័យ តែបានដាច់ចិត្តលះបង់​ សេចក្តីត្រូវការរបស់ខ្លួន ទៅបួសជាព្រះសង្ឃ និងដូនជី ដើម្បីជួយស្រោចស្រង់បាបកម្ម របស់មាតាបិតា របស់​ពួកគេ។ កុមារមួយចំនួន និយាយមិនទាន់ច្បាស់ ហើយខ្លះទៀត នៅហៀរសំបោរនៅឡើយ។

កុមារទាំងជាង ៣០០នាក់ ក្នុងនោះមានក្មេងស្រី ១០០នាក់ ដែលបានមកបួស ធ្វើជាដូនជីដែរនោះ ត្រូវបាន​ព្រះសង្ឃ គង់នៅវត្តពុទ្ធមណ្ឌលកម្ពុជា ដែលស្ថិតនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ធ្វើ​ពិធី​បំបួសឲ្យពួកគេតំណាលគ្នា ក្នុងថ្ងៃតែមួយ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះ។ ពិធីសាសនានេះ បានប្រព្រឹត្ត​ទៅ​យ៉ាង​ទ្រហឹងអើងកង ដោយសារតែ ក្រុមអ្នកបួសស្ថិតនៅវ័យក្មេង ដោយមានខ្លះ និយាយ​មិនទាន់ស្តាប់​គ្នាបានផង។ ក្នុងចំណោមកុមារទាំងនោះ អ្នកមានវ័យច្រើនជាងគេ មានអាយុត្រឹម ១៧ឆ្នាំ និងអ្នកក្មេងជាងគេ មានអាយុ ៣ឆ្នាំ។

ប៉ុន្តែ ក្រុមអាណាព្យាបាល របស់អ្នកបួស [...]

តំណាង​រាស្ត្រ​ទួគីរ​ វាយ​គ្នា​ដួល​បះ​ជើង ក្នុង​រដ្ឋសភា (vdo)

តំណាង​រាស្ត្រ​ទួគីរ​ វាយ​គ្នា​ដួល​បះ​ជើង ក្នុង​រដ្ឋសភា (vdo)

ក្រុមតំណាងរាស្ត្រនៃប្រទេសទួគីរ មកពីគណបក្សប្រឆាំង បានប្រើប្រាស់ល្បិចពន្យាពេល ដើម្បីបញ្ជៀសការជជែក ពិភាក្សា ទៅលើច្បាប់«សន្ដិសុខផ្ទៃក្នុង»មួយ ដែលពោរពេញទៅដោយភាពប្រទាំងប្រទើស។ ច្បាប់នោះ នឹងអនុញ្ញាត ឲ្យកងកម្លាំងអាជ្ញាធរ អាចធ្វើការឆែកឆេរ ចាប់ខ្លួន ឬលួចស្ដាប់តាមទូរស័ព្ទ ដោយអាជ្ញាធរគ្រាន់តែ ធ្វើការ«សង្ស័យ»​ប៉ុណ្ណោះ និងមិនចាំបាច់ មានដីការបង្គាប់ពីតុលាការ។

បើតាមគេហទំព័រក្នុងស្រុកមួយ ឈ្មោះ Hurriyet បានឲ្យដឹងថា ការជជែកប៉ះសម្ដីគ្នា ដែលមានរយៈពេលច្រើន​ជាង​៣ម៉ោង បានទៅហួស ពីការជជែកពិភាក្សា លើគម្រោងច្បាប់ ហើយការតឹងសសៃក បានកើតឡើងរវាងក្រុម​ទាំង​សង​ខាង។ រំពេចនោះ តំណាងរាស្ត្របក្សប្រឆាំងមួយរូប ត្រូវបានតំណាងរាស្ត្របក្សកាន់អំណាចជាច្រើននាក់ ឡោម​ព័ទ្ធ​វាយជាច្រើនកណ្ដាប់ដៃ ធ្វើឲ្យតំណាងរាស្ត្ររូបនោះ ដួលធ្លាក់ចូលទៅក្នុងជណ្ដើរមួយ នៅក្បែរនោះ។

តាមពិតទៅគ្រោះថ្នាក់នេះ ជាគ្រោះថ្នាក់លើកទីពីរហើយ [...]

តើ​តារា​ខ្មែរ​ណា​ខ្លះ ជាប់​សែ​ស្រឡាយ​ចិន? (Pic)

តើ​តារា​ខ្មែរ​ណា​ខ្លះ ជាប់​សែ​ស្រឡាយ​ចិន? (Pic)

មិនថាតែមន្រ្តីរាជការ នៅតាមក្រសួង មន្ទីរមួយចំនួន សិស្ស និងប្រជាពលរដ្ឋភាគច្រើននោះទេ ដែលផ្អាកសកម្មភាព មិនប្រកបរបស់រកស៊ីប្រចាំថ្ងៃ សូម្បីតែ សិល្បករ សិល្បការិនីល្បីៗរបស់ខ្មែរយើង ស្ទើរតែមួយចំនួនធំ ក៏បានផ្អាក​ការ​សម្តែង ដើម្បីចូលរួមអបអរ ពិធីបុណ្យប្រពៃណីជាតិចិន និងវៀតណាមមួយនេះដែរ។

វប្បធម៌ចិន-វៀតណាម កំពុងគ្របដណ្តប់ លើប្រជាជនខ្មែរយ៉ាងខ្លាំង នៅក្នុងសម័យបច្ចុប្បន្ននេះ គេមើលឃើញថា ប្រជាជនខ្មែរស្ទើតែ៧០% ទៅហើយ ដែលហៅខ្លួនឯងថា ជា«កូនកាត់ចិន» បើទោះបីជារូបគេ មានសម្បុរខ្មៅក៏​ដោយ។ ទម្លាប់ នៃការប្រារព្ធពិធីបុណ្យប្រពៃណី ចូលឆ្នាំចិន និងវៀតណាម នេះ បាននឹងក្លាយទៅជាប្រពៃណី ដែល​ដក់ជាប់ ក្នុងចិត្តកូនខ្មែរ ដោយមិនអាចកែឡើងវិញបាន។ គេបង្ហាញទង្វើថា គេជាកូនកាត់ចិននេះ តាមរយៈ​ការ​សែន​ព្រេន ឬអបអរដោយធ្វើឡើង តាមរយៈការចូលរួមសប្បាយ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរូម សែនព្រេនពិធី​បុណ្យ​មួយ​នេះ នៅកម្ពុជា [...]

សម្ភាស​អាឡិច៖ លេស​របស់​រដ្ឋាភិបាល ដោយ​ក្រុម​មនុស្ស​មិន​ដឹង​ច្បាប់

សម្ភាស​អាឡិច៖ លេស​របស់​រដ្ឋាភិបាល ដោយ​ក្រុម​មនុស្ស​មិន​ដឹង​ច្បាប់

«គេថា ទាល់តែខ្ញុំចេញពីខ្មែរមួយរយៈសិន ទើបអាចចូលទឹកដីខ្មែរវិញបាន។ អាហ្នឹង វាអត់មានន័យទេ អាហ្នឹង​គ្រាន់​តែ​ជា​លេស​មួយ សម្រាប់​ហាមខ្ញុំ​មិន​ឱ្យ​ចូល​ទឹក​ដី​ខ្មែរ​វិញ។» នេះជាការលើកឡើង របស់សកម្មជនការពារ​ធន​ធាន​ធម្មជាតិ​តំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson)។ លោក​បាន​និយាយ​ជាខេមរភាសាច្បាស់ៗ​ទៀតថា ប្រសិនបើរដ្ឋាភិបាលខ្មែរ មានឆន្ទៈពិតប្រាកដ ក្នុងការផ្តល់សិទ្ធិឱ្យ​លោក​បន្ត​រស់នៅ និង​​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ខ្មែរ​មែន រដ្ឋាភិបាលមិនមែនឱ្យលោកចេញ មួយរយៈពេលខ្លីនោះទេ។

ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ អនុប្រធាន​អង្គការ មាតាធម្មតាជាតិ រូបនេះបានប្តេជ្ញាថា លោកនឹងមិនចាកចេញ ពីប្រទេសកម្ពុជាដោយស្មគ្រ័ចិត្តឡើយ លុះត្រា​តែ​មាន​ការ​ចាប់​បង្ខំ ពីសំណាក់អាជ្ញាធរកម្ពុជា។ នេះ [...]

រដ្ឋាភិបាល​ប្រតិកម្ម​នឹង​របាយ​ការណ៍​វិបត្តិ​ដីធ្លី ដែល​ថា​មាន​ជន​រង​គ្រោះ​កើន​៣ដង

រដ្ឋាភិបាល​ប្រតិកម្ម​នឹង​របាយ​ការណ៍​វិបត្តិ​ដីធ្លី ដែល​ថា​មាន​ជន​រង​គ្រោះ​កើន​៣ដង

ផ្នែកទទួលបន្ទុក​បញ្ហាដីធ្លីរ​បស់​រដ្ឋាភិបាល ​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ ២០០២ ដល់ ២០១៤ ក្រសួង​ទទួលបាន​ពាក្យបណ្តឹង​ ទាក់ទង​នឹង​ជម្លោះដីធ្លី​ បានចំនួន​ជាង ៦ ៥០០ ករណី​នៅ​ទូទាំងប្រទេស។​ ប៉ុន្តែ ​រហូតដល់​​ដំណាច់​​ឆ្នាំ ​២០១៤ ​តួលេខវិវាទនោះ នៅ​សល់​​​​តែ​៧៥០​ ករណី​​ប៉ុណ្ណោះ​​ ដែល​​កំពុង​​បន្ត​​ដោះស្រាយ​។ នេះបើ​តាម​សេចក្តី​ជូនដំណឹង​ របស់ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី២០ ខែ​កុម្ភៈ​​នេះ តបទៅនឹងរបាយការណ៍ថ្មីមួយ របស់អង្គការលីកាដូ ដែលលើកឡើងជាអវិជ្ជមាន ពី​វិបត្តិ​ដីធ្លី​នៅកម្ពុជា។

ដោយធ្វើលិខិតតវ៉ាមួយច្បាប់ ផ្ញើរត្រឡប់ទៅលោកស្រី ពុង ឈីវកេវ នាយិកាអង្គការលីកាដូ ដើម្បីពិនិត្យ​ឡើង​វិញ​ពី​របាយ​ការណ៍​​នោះផង សេចក្តីជូនដំណឹងនោះបានឲ្យដឹងទៀតថា ជម្លោះដីធ្លី​បាន​ថយចុះ​យ៉ាងច្រើន​ ដោយ​សារ​តែ​​ការខិតខំ​ដោះ​ស្រាយ​វិវាទដីធ្លីទាំងនោះ ពីសំណាក់ក្រសួង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...