Posts in ‘សម្រាំងជាខេមរភាសា’ Category

សមាគម​កង់​​បី​ចំនួន​ពីរ​នៅ​ភ្នំពេញ នឹង​ជួប​គ្នា​ដើម្បី​«ជម្រះ​បញ្ជី»

សមាគម​កង់​​បី​ចំនួន​ពីរ​នៅ​ភ្នំពេញ នឹង​ជួប​គ្នា​ដើម្បី​«ជម្រះ​បញ្ជី»

រហូតមកដល់រសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ សមាគមរួមគ្នាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោក ឯ សុភាស់ និង​លោក ហៀង វិទ្យា រួមទាំងសមាជិក ប្រមាណជា៣០០នាក់ បានធ្វើការដង្ហែរក្បួន ប្រកាសខ្លាំងៗ សុំឲ្យ​ប្រធាន​សមាគម​សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ចេញមុខដោះស្រាយ ជាមួយក្រុមខ្លួន ពីបញ្ហាមួយចំនួន ដែលមានការឈ្លោះ​ទាស់​ទែងគ្នា រវាងកូនចៅ និងកូនចៅ។

លោក ជ្រៃ វិចិត្រ ជាអ្នកទទួលខុសត្រូវ ខាងនាយកដ្ឋានផែនការ របស់សមាគមរួមគ្នាអភិវឌ្ឃន៍កម្ពុជា បានវាយ​ប្រហារ​ពាក្យសម្តីធ្ងន់ៗ ទៅលើសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ជាសមាគមដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងបង្ករភាព​ចលាចល​ដល់សង្គម ព្រោះមានសមាជិក ជាអតីតអ្នកញៀនថ្នាំ។ មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា ប្រធាន​សមាគម​ខាងលើ ជាមមនុស្សកំសាក មិនហ៊ានចេញមុខដោះស្រាយបញ្ហាជាមួយគ្នា ដោយប្រាប់កូនចៅរបស់ខ្លួន គេច​ពីតំបន់គោលដៅអស់។

ពាក្យសម្តីធ្ងន់ៗទាំងនេះ ត្រូវបានសមាជិក [...]

សង្គមស៊ីវិល៖ សាល​ក្រម​ផ្ដន្ទា​ទោស​មេធាវី ជូង ជូងី ក្នុង​«សវនាការ​ដ៏​អយុត្តិធម៌»

សង្គមស៊ីវិល៖ សាល​ក្រម​ផ្ដន្ទា​ទោស​មេធាវី ជូង ជូងី ក្នុង​«សវនាការ​ដ៏​អយុត្តិធម៌»

«មេធាវីសិទ្ធិមនុស្ស ប្រឈមនឹងការជាប់ពន្ធនាគារ បន្ទាប់ពីសវនាការ ដ៏អយុត្តិធម៌»។ នេះជាចំណងជើង នៃសេចក្តី​ប្រកាស​ព័ត៌មានបន្ទាន់មួយ របស់មជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីសាលាដំបូង ខេត្តកណ្តាល សម្រេច​ផ្តន្ទា​ទោស​លោក មេធាវី ជូង ជូងីកាលពីថ្ងៃទី១៣ ខែមីនា ម្សិលម៉ិញនេះ។

ក្នុងសេចក្រីប្រកាសព័ត៌មានបន្ទាន់នោះ បានសរសេរថា៖ «មេធាវីសិទ្ធិមនុស្សលោក ជូង ជូងី ត្រូវបានផ្តន្ទាទោស បន្ទាប់​ពីសវនាការដ៏អយុត្តិធម៌ ពីបទ “ផ្ដល់មធ្យោបាយលួចរត់” តាមមាត្រា ៥៦៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឆ្នាំ ២០០៩ បន្ទាប់ពីគាត់ បានជួយឲ្យកូនក្តីរបស់គាត់ ចេញពីពន្ធនាគារ។»

មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានទទួលស្គាល់ថា លោក ជូង ជូងី ជាមេធាវីម្នាក់ ដែលហ៊ានចេញមុខការពារ ឬតំណាង​ឲ្យ​កូន​ក្តី​នយោបាយ សំខាន់ៗមួយចំនួន ដូចជា លោក សម រង្ស៊ី ដែលជាមេដឹកនាំ នៃគណៈបក្សសង្គ្រោះជាតិ ដែលជា​គណបក្ស​ប្រឆាំងដ៏ធំ [...]

ភេវរកម្ម​នៅ​ប៊ូស្ដុន៖ ជន​ជាប់​ចោទ​ច្រណែន​បង​ខ្លួន ទៅ​ថាន​សួគ៌​មុន

ភេវរកម្ម​នៅ​ប៊ូស្ដុន៖ ជន​ជាប់​ចោទ​ច្រណែន​បង​ខ្លួន ទៅ​ថាន​សួគ៌​មុន

ដើមបណ្ដឹង បានបន្ថែមបន្ទុក កាន់តែច្រើនឡើង ដាក់ទៅលើ ជនជាប់ចោទ ជាភេវរជន ដាក់គ្រាប់បែក កាលពីបីឆ្នាំមុន ហើយដែលអាចធ្វើឲ្យទម្ងន់ទោស ឈានទៅដល់ការប្រហារជីវិត។ នៅក្នុងសវនាការកាត់ទោស ជ័កហារ ត្សាណី (Djokhar Tsarnaev) អាយុ២១ឆ្នាំ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៤ ខែមីនាកន្លងទៅ ហើយគ្រោងនឹងបញ្ចប់ នៅខែ​មិថុនា​ខាងមុខនោះ សាក្សីមិនតិចជាង ៤០នាក់ ត្រឹមតែមួយថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះប៉ុណ្ណោះ បានចូលខ្លួន​មក​បន្ថែម​បន្ទុក កាន់​តែ​ច្រើន​ឡើង ទៅលើជនជាប់ចោទ។

រីឯខាងមេធាវីការពារក្ដីវិញ មិនបានជ្រើសរើស ការសួរនាំសាក្សីទាំងនោះ ដើម្បីជួយសម្រាលបន្ទុក ឲ្យកូនក្ដី​របស់​ខ្លួន​ទេ។ ខាងការពារក្ដី បាននិយាយទទួលស្គាល់ តាំងពីសវនាការថ្ងៃដំបូង ថា ជ័កហារ ត្សាណី ពិតជាត្រូវទទួលខុសត្រូវ ទៅ​លើ​ករណីភេវរកម្មនោះ។ ប៉ុន្តែបានអះអាងថា យុវជនម្នាក់នេះ បានធ្វើសកម្មភាព តាមការពន្យុះរបស់បងប្រុសខ្លួន តាមើឡាន ត្សាណី (Tamerlan Tsarnaev) [...]

សម្ភាស ជូង ជូងី៖ សាល​ក្រម​របស់​​សាលា​​ដំបូង​​ខេត្ត​​កណ្តាល ជា​​រឿង​​«នយោបាយ»

សម្ភាស ជូង ជូងី៖ សាល​ក្រម​របស់​​សាលា​​ដំបូង​​ខេត្ត​​កណ្តាល ជា​​រឿង​​«នយោបាយ»

«ខ្ញុំជាមេធាវី។ ខ្ញុំបំពេញសិទ្ធិ ការពារកូនក្តីរបស់ខ្ញុំ។ នៅពេលដែលយកកូនក្តីខ្ញុំ ទៅដល់ពន្ធនាគារ មិនមានដីកាឃុំខ្លួន ខ្ញុំក៏តវ៉ា។ (...) ខ្ញុំមិនបានគាស់ទ្វារបង គ្មានកាំភ្លើងគម្រាម គ្មានប្រើហិង្សា ក្រៅពីសំដីតវ៉ា។ មន្រ្តីពន្ធនាគារ ក្រឡា​បញ្ជី​បរាជ័យ មិនអាចឃុំខ្លួនកូនក្តីខ្ញុំបាន កូនក្តីខ្ញុំក៏ចេញទៅផ្ទះវិញ។ ក្រោយមកតុលាការ ក៏ចោទប្រកាន់ខ្ញុំ ថាផ្តល់​មធ្យោបាយ​រត់។» នេះជាការថ្លែង របស់លោកមេធាវី ជួង ជូងី ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៤ ខែមីនានេះ។

ការលើកឡើង របស់លោកមេធាវី បានធ្វើឡើង បន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះ នៃតុលាការខេត្តកណ្តាល លោក គឹម ម៉េង បានសម្រេចប្រកាសសាលក្រម កាលពីថ្ងៃទី១៣ ខែមីនា ម្សិលម៉ិញ ទៅលើសាលក្រមកំបាំងមុខ កាលពីខែកក្កដា ឆ្នាំ២០១៤ ដែលបានចោទប្រកាន់លោក មេធាវី ជូង ជូងី និងលោក ចាន់ ចេង អ្នកតំណាងរាស្ត្រខាង​គណបក្សសង្គ្រោះ​ជាតិ [...]

ម៉ម សូណង់ដូ៖ បុគ្គលិកធ្វើកូដកម្ម ព្រោះ អាត់ ធន់ នៅពីក្រោយ

ម៉ម សូណង់ដូ៖ បុគ្គលិកធ្វើកូដកម្ម ព្រោះ អាត់ ធន់ នៅពីក្រោយ

លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានព្រមានថា នឹងប្តឹងអតីតបុគ្គលិក ដែលលោកបានបញ្ឈប់នោះ រួម​ទាំង​អ្នក​នៅពីក្រោយផង ទៅកាន់តុលាការ ពីបទមានចេតនា បំបិទសំឡេងវិទ្យុសំបុកឃ្មុំ។ លោក ម៉ម សូណង់ដូ បានចង្អុល ទៅប្រធានសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ថាជាអ្នកញុះញង់ និងនៅពីក្រោយការតវ៉ា របស់អតីតបុគ្គលិករបស់លោក។

ការថ្លែងរបស់លោក ម៉ម សូណង់ដូ បានធ្វើឡើង ក្នុងសន្និសិទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា នេះ នៅ​ទីស្នាក់ការវិទ្យុសំបុកឃ្មុំ បន្ទាប់ពីក្រុមបុគ្គលិក បានធ្វើកូដកម្ម តាំងពីថ្ងៃទី១១ ខែមីនានេះ នៅលើទីតាំង ស្ថិតនៅ​បណ្តោយ​ផ្លូវ៨៦ BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមបុគ្គលិកទាំងនោះ បានធ្វើការ​ទាមទារ​ឲ្យលោក លោក ម៉ម សូណង់ដូ បើកប្រាក់ខែសម្រាប់ខែកុម្ភៈ និងផ្តល់នូវប្រាក់អត្ថប្រយោជន៍ ទៅតាម​ច្បាប់​ការងារ នៅពេលបុគ្គលិកធ្វើការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...