Posts in ‘សម្រាំងជាខេមរភាសា’ Category

ស្ដេច​​ស្រី​​អង់គ្លេស​មាន​ចៅ​ទួត​ទី​ពីរ... ទើបនឹងកើត ជា«ទារិកា» (vdo)

ស្ដេច​​ស្រី​​អង់គ្លេស​មាន​ចៅ​ទួត​ទី​ពីរ... ទើបនឹងកើត ជា«ទារិកា» (vdo)

ព្រះបរមរាជវាំង នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹង កាលពីម៉ោង ៥និង៣៥នាទី (ម៉ោងក្នុងស្រុក) ពីដំណឹងដែល​អ្នក​ម្នាង ខេត ត្រូវបានចូលទៅ ក្នុងបន្ទប់សម្រាល កាលពីព្រឹកព្រហាម ថ្ងៃសៅរ៍ទី២ ខែឧសភាពនេះ។ នៅប្រមាណជា ពីរ ម៉ោង ក្រោយមក ដំណឹងដ៏ល្អមួយ ត្រូវបានប្រកាសឡើង។

ព្រះបរមរាជវាំង បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា៖ «អ្នកម្នាង នៃរាជវង្សបន្តរាជ បានប្រសូត បានបុត្រីមួយ​អង្គ ដោយគ្មានបញ្ហា នាវេលាម៉ោង ៧និង៣៤នាទីព្រឹក។ ទារិកាដែលទើបនឹងកើត មានទំងន់៣,៧​គីឡូក្រាម។» លិខិត​នោះ បានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ វីល្លៀម ដែលជាស្វាមី មានវត្តមាន នៅក្បែរអ្នកម្នាងរបស់ព្រះអង្គដែរ ដែល​មិន​ខុសអ្វី ពីការប្រសូតលើកមុន របស់គូស្វាមីភរិយា ក្នុងពេលដែល កុមា ហ្សក (George) បានចាប់កំណើត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ នាមន្ទីរពេទ្យ «St Mary» តែមួយដូចគ្នា។

«សុខជាធម្មតាទេ ហើយសប្បាយរីករាយណាស់» [...]

មិន​ពាក់​ខ្សែរ​ក្រវ៉ាត់ នៅ​ពេល​បង្វិល​ខ្លួន ធ្លាក់​ស្លាប់​២នាក់​នៅ​ចិន

មិន​ពាក់​ខ្សែរ​ក្រវ៉ាត់ នៅ​ពេល​បង្វិល​ខ្លួន ធ្លាក់​ស្លាប់​២នាក់​នៅ​ចិន

មនុស្សពីរនាក់ បានស្លាប់ នៅថ្ងៃសុក្រ ទី០១ ខែមេសានេះ បន្ទាប់ពីបានឡើងជិះ ទោងបង្វិលខ្លួន ដែលជាម៉ាស៊ីនកំសាន្ដ ធ្វើឲ្យអារម្មណ៍រំភើប ក្នុងទីក្រុង វេនហ្សូ នៅឆ្នេរភាគខាងកើត នៃប្រទេសចិន។ សាក្សីនៅផ្ទាល់កន្លែង បានថ្លែងបញ្ជាក់ថា ជនរងគ្រោះទាំងនេះ បានធ្លាក់ពីកំពស់ទោង ប្រមាណជា២០ម៉ែត្រ នៅពេលដែលម៉ាស៊ីន «Crazy Scream» សម្រាប់​ជិះ​កំសាន្ដ​នេះ បានផ្ដើមដំណើរការដំបូង។

សាក្សីត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន «shanghaiist» មកបញ្ជាក់ទៀតថា មានមនុស្សជាច្រើននាក់ បានស្រែកទៅ​អ្នកកាន់ម៉ាស៊ីន កុំទាន់ឲ្យដំណើរការទោងបង្វិលនោះ ដោយហេតុថា គេគួរទុកពេល ឲ្យអ្នកជិះបានពាក់ខ្សែរក្រវ៉ាត់ ឬរបាំង​ការពារសិន។ ហេតុការណ៍នេះ ក៏បានធ្វើឲ្យមនុស្ស៣នាក់ផ្សេងទៀត រងរបួសដែរ។ សាក្សីបានបញ្ជាក់បន្ថែមថា មនុស្ស​បី​នាក់ បានធ្លាក់ពីកន្លែងអង្គុយរបស់ពួកគេ នៅពេលម៉ាស៊ីន បានបញ្ជូនពួកគេទៅដល់លើ ខណៈពីរនាក់ទៀត ត្រូវបានដែក​ធ្ងន់ៗ​ជាច្រើន [...]

យុវតី​ម្នាក់​ស្រាត តែ​រំភ្នែក អង្គុយ​លើ​ជណ្ដើរ​ចូល​សកល​វិទ្យាល័យ

យុវតី​ម្នាក់​ស្រាត តែ​រំភ្នែក អង្គុយ​លើ​ជណ្ដើរ​ចូល​សកល​វិទ្យាល័យ

នាង ម៉ូនីកា រ៉ូសវ៉ូល (Monika Rostvold) អាយុ២២ឆ្នាំ បានចំណាយពេល៤៥នាទី ដើម្បីទៅអង្គុយ នៅលើជណ្ដើរ នៃ​បណ្ណាល័យ​របស់សកលវិទ្យាល័យ តិចសាស ដោយមានក្រណាត់បិទភ្នែកជិត កាសស្ដាប់ត្រជៀក និងនៅជាប់នឹង​ដង​ខ្លួន​នាង តែខោទ្រនាប់មួយប៉ុណ្ណោះ។ ទង្វើរបស់នាង បានបង្កការភ្ញាក់ផ្អើល ក៏ដូចជាចំងល់ ទៅដល់គ្រប់និស្សិត ស្រីប្រុស ដែល​ដើរកាត់តាមនោះ។ រូបថតដងខ្លួនននលគោក របស់នាង ត្រូវបានបង្ហោះជាបន្តបន្ទាប់ នៅលើ Twitter និង Snapchat ហើយ​បណ្ដា​អ្នក​ប្រើប្រាស់ បានលើកជាមតិខុសគ្នា ចំពោះកាយវិការដ៏ចម្លែក របស់នាង មូនីកា។

បន្ទាប់ពីបានបង្កការងឿងឆ្ងល់ទាំងនេះរួច នាង ម៉ូនីកា ដែលជានិស្សិតខាងវិចិត្រកម្ម ហើយកំពុងត្រៀម យកសញ្ញាប័ត្រ​ផងនោះ បានចេញមកបកស្រាយ នៅលើគណនី Instagram របស់នាងថា នេះជាគម្រោងមួយ ដែលមានឈ្មោះថា «ស្រី​ក្មេងស្រាត»។ គម្រោងរបស់នាងនេះ ចង់បង្កចំណាប់អារម្មណ៍ របស់សាធារណៈជន ពីការរំលោភបំពាន ខាងផ្លូវភេទ។ នាងបានសរសេរថា៖ [...]

ផ្លូវ ៣៣៦ ជិត​ផ្សារ​ដើម​គ​នៅ​តែ​ស្ទះ ទោះ​អភិបាល​ខណ្ឌ​ថា​នឹង​លែង​ស្ទះ

ផ្លូវ ៣៣៦ ជិត​ផ្សារ​ដើម​គ​នៅ​តែ​ស្ទះ ទោះ​អភិបាល​ខណ្ឌ​ថា​នឹង​លែង​ស្ទះ

រហូតមកដល់ពេលបច្ចុប្បន្ន នៅលើផ្លូវលេខ ៣៣៦ ស្ថិតក្នុងចំណុចផ្សារដើមគ នៅតែមាន ការកកស្ទះដដែល ថែមទាំង​មានអ្នកលក់ដូរ កាន់តែច្រើនជាងមុន ទៀតផង។ បើតាមការឲ្យដឹង ពីអាជីវករនៅលក់ដូរ ផ្ទាល់នៅតាមផ្លូវ ៣៣៦ នាថ្ងៃ​ទី០១ ខែឧសភានេះថា គាត់ពិតជាត្រូវបាន គេដេញចេញមែន កាលពីមុនចុលឆ្នាំ តែអ្នកលក់ទាំងនោះ គ្មានជម្រើស ក៏​ត្រឡប់មកលក់វិញ។ អ្នកខ្លះ បានរៀបរាប់ថា ពេលមកលក់លើកនេះ ដូចជាមកឲ្យលុយគេអញ្ចឹង មួយថ្ងៃ គាត់ត្រូវ​ចំណាយ ឲ្យសន្តិសុខផ្សារ ពី២០០០រៀល ទៅ៦០០០រៀល ទោះជាថ្ងៃខ្លះ លក់មិនដាច់ក៏ដោយ។

ផ្ទុយទៅវិញ សម្រាប់អ្នកដែលដើរផ្សារ ទិញឥវ៉ាន់ក្នុងផ្សារដើមគនេះ មិនបានខ្វល់ ពីភាពលំបាក របស់អ្នក​លក់ដូរ​ទាំង​នេះ​ទេ តែអ្នកទិញ បែរជារអ៊ូរទាំថា លក់ដូរគ្មានគិតទេ បណ្តោយផ្លូវ ក៏ចេះលក់ដែរ។ បើសូម្បីតែដើរ ក៏ដើរមិនរួចដែរ កុំថា​ឡើយ​ជិះម៉ូតូ ឬកង់ ព្រោះនៅលើផ្លូវទាំងមូល គ្មានកន្លែងទំនេរ។ អ្នកស្រី ផាត រដ្ឋា ដែលកំពុងដើរ [...]

កម្មករ​ដាក់​ញាត្តិ​នៅ​រដ្ឋសភា ទាមទារ​១៧​ចំណុច ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ

កម្មករ​ដាក់​ញាត្តិ​នៅ​រដ្ឋសភា ទាមទារ​១៧​ចំណុច ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ

ក្រុមសហភាពការងារកម្ពុជា ដែលប្រមូលផ្ដុំ ទៅដោយសហជីព និងសមាគម ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និង​ស្បែក​ជើង មន្ត្រីរាជការ គ្រូបង្រៀន កម្មករសំណង់ កម្មករវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ជាច្រើន រួមទាំងយុវជនផង បាន​នាំគ្នាប្រារព្ធពិធី ទិវាពលកម្មអន្តរជាតិ លើកទី១២៩នេះ ក្នុងគោលបំណង សំណូមពរឲ្យរដ្ឋាភិបាល និងរដ្ឋសភាជាតិ ព្រមទាំងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ដោះស្រាយបញ្ហាជាបន្ទាន់ ចំពោះកម្មករ នៅក្នុងប្រទេសកម្ពុជា។

ល័ក្ខខ័ណ្ឌ ដែលមានទាំងអស់១៧ចំណុច ត្រូវបានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ពន្យល់ថា ការងារ​ដែល​មាន សម្រាប់កម្មករ និងអ្នកធ្វើការទាំងអស់ សព្វថ្ងៃនេះ សុទ្ធតែនៅមានប្រាក់ខែទាប ដែលក្រុមកម្មករទាំងនោះ មិន​អាចទទួលយកបាន។ នៅក្នុងល័ក្ខខ័ណ្ឌ ទាំង១៧ចំណូចនេះ ក៏មានការទាមទារ ប្រាក់ខែគោល១៧៧ដុល្លារ ដើម្បីដោះ​ស្រាយ និងសម្រួលជីវភាពកម្មករ ឲ្យបានធូរធារ និងលុបបំបាត់ រាល់ទម្រង់គំរាមកំហែង សហជីពផ្សេងៗ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...