ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវឡានបុករបួសធ្ងន់បាក់ជើង
ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ខណៈម្ចាស់រថយន្ដ ត្រូវបានមន្ត្រីសមត្ថកិច្ច ឃាត់ខ្លួនជាបណ្ដោះអាសន្ន ព្រមទាំងប្រមូលវត្ថុតាង ដើម្បីទុកធ្វើការដោះស្រាយ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ លេខ៥៩៨ ត្រង់ចំណុចផ្លូវបែកជាបួន ក្បែរស្ថានីយ៍ប្រេងតេលា ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ គៀម ស៊ីវ័ន្ត អាយុ២៤ឆ្នាំ បានបាក់ជើងខាងស្តាំ ចំណែកម៉ូតូគាប នៅពីក្រោមឡាន ខូចខាតជាទម្ងន់។
សាក្សីនៅទីតាំងកើតហេតុ បានរៀរាប់ឲ្យដឹងថា ឡាន និងម៉ូតូ ដែលបង្ករគ្រោះថ្នាក់ខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ស្រាប់តែមកដល់កន្លែងកើតហេតុ ដែលមានផ្លូវបំបែកជាបួន ម៉ូតូបានបត់ ដោយមិនបានឃើញឡាន ដែលមកដល់ដំណាលគ្នាដែរ។ ម៉ូតូ និងរថយន្ដ បានបុកគ្នាពេញទំហឹង រហូតដល់ដួលម៉ូតូ [...]