Posts in ‘សម្រាំងជាខេមរភាសា’ Category

ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

ជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងនាមជាឧក្រិដ្ឋជន សម្រាប់ឪពុក និង១២ឆ្នាំ សម្រាប់ម្ដាយ ត្រូវបានសាលាដំបូង នៃ​តំបន់ «Seine-et-Marne» ជាយរដ្ឋធានីប៉ារីស ប្រកាសកាលពីថ្ងៃសុក្រ ប្រឆាំងជនជាប់ចោទ បុរសឈ្មោះ គ្រីស្តូហ្វ ឆំប៉ើណ័រ (Christophe Champenois) និងស្ត្រីឈ្មោះ ឆារឡែន កុត (Charlène Cotte)។ ឪពុក​ត្រូវ​បាន​តុលាការរកឃើញ ថាបានសម្លាប់កូនប្រុស អាយុ៣ឆ្នាំកន្លះរបស់ខ្លួន ដោយយកទៅដាក់ ក្នុង​ម៉ាស៊ីន​បោក​​គក់ (របស់គ្រួសារ) ខណៈស្ត្រីជាម្ដាយ ត្រូវបានតុលាការរកឃើញថា បាន«ផ្សំគំនិត» ក្នុងអំពើមនុស្សឃាត​នេះ។

រដ្ឋអាជ្ញាបារាំង បានទាមទារឲ្យតុលាការផ្តន្ទាទោស លោក គ្រីស្តូហ្វ ដាក់ពន្ធនាគារអស់មួយជីវិត ដែលជា​ទោសដ៏ខ្ពស់ សម្រាប់ឧក្រិដ្ឋជន និងបានស្នើរសុំឲ្យតុលាការ ផ្តន្ទាទោសអ្នកស្រី ឆារឡែន ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទបង្កឲ្យមានអំពើ «ហិង្សា» (មិនមែនទោស«ផ្សំគំនិត»ទេ)។

នៅមុនការប្រកាសសាលក្រម ជនជាប់ចោទ [...]

ក្រីក្រ​ពេក សម្រេច​ទុក​កូន រហូត​សម្រាល​នៅ​លើ​រ៉ឺម៉ក​កង់​បី​តាម​ផ្លូវ

ក្រីក្រ​ពេក សម្រេច​ទុក​កូន រហូត​សម្រាល​នៅ​លើ​រ៉ឺម៉ក​កង់​បី​តាម​ផ្លូវ

ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង កាលពីវេលាម៉ោង ៤ និង៣០ នាទីទៀបភ្លឺថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ២០០៥ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នោះ គឺស្ត្រីម្នាក់ បាន​សម្រាល​បុត្រ នៅលើរ៉ឺម៉កកង់បីមួយ យ៉ាងអណោចអធ័ម។ ទារកតូច ដែលទើបនឹងកើត ត្រូវអ្នកម្តាយប្រាប់ថា ជា​កូនស្រី ហើយនេះជាកូនទីបី សម្រាប់អ្នកស្រី ជាមួយនឹងស្វាមី ដែលជាកម្មករសំណង់ រកព្រឹកខ្វះល្ងាច។ បន្ទាប់​ពីដឹង ពីហេតុការណ៍នេះ អ្នកដំណើរនៅជិតរ៉ឺមកកង់បី បានរូតរះជួយស្រ្តីជាម្តាយ យកទៅសង្គ្រោះភ្លាមៗ នៅ​មណ្ឌល​សុខភាព ទឹកថ្លា។

តាមប្រសាសន៍ របស់អនុប្រធានមណ្ឌលសុខភាពទឹកថ្លា លោក ប៉ាន ជ្រឹង ប្រាប់នៅថ្ងៃទី០៤ ខែកញ្ញានេះថា ស្ត្រីជាម្តាយ និងទារកដែលទើបនឹងកើត បានឆ្លងផុតពីគ្រោះថ្នាក់ហើយ នៅក្នុងពេលនេះ។ លោកថា អ្វីជាបញ្ហា គឺគ្រួសារដែលមាន តែពីរនាក់ប្ដីប្រពន្ធនេះ គ្មានប្រាក់ សម្រាប់បង់ថ្លៃសេវា មើលសុខភាពឡើយ សូម្បីតែសេវា​សម្រាល [...]

«សង់​ផ្ទះ​ប្រក់​ក្បឿង ចេញ​ពី​បាត​ដៃ​ទទេ» អាច​ទៅ​រួច​ឬ​ទេ?

នៅក្នុងសម័យកំព្យូទ័រដ៏ទំនើបនេះ តើគេអាចមានលទ្ធភាពសាងសង់លំនៅដ្ឋាន ជាមួយនឹងតែបាតដៃទទេ បាន​ឬទេ? គ្មានពូថៅ គ្មានកាំបិត... គ្មានអ្វីទាំងអស់ មានតែធម្មជាតិនៅជុំវិញ តើអាចសាងសង់ ជម្រកមួយ​សមរម្យ សម្រាប់ស្នាក់អាស្រ័យបានឬទេ? យុវជនជាតិអូស្ត្រាលីម្នាក់នេះ បានបង្ហាញថាទោះ​ជាស្ថិត​ក្នុង​ស្ថានភាព​បែបណាក៏ដោយ ក៏មនុស្សនៅតែមានលទ្ធភាព អាចធ្វើការឆ្នៃប្រឌិត បង្កើតជាគេហដ្ឋានមួយ ដើម្បី​បញ្ជៀស​ខ្លួន ពីភាពហាលក្ដៅហាលភ្លៀង និងអាចមានកម្ដៅ ជួយបង្កើតភាពកក់ក្ដៅ នៅពេលធាតុអាកាស ចុះត្រជាក់​នោះទៀត។

នៅកណ្ដាលព្រៃ គ្វីនស្លេន (Queensland) នៃកោះអូស្ត្រាលី យុវជនម្នាក់នេះ បានសង់កូនផ្ទះនេះ​ឡើងជាថ្មី​ទៀត ដោយប្រើពេលជាង៣ខែ បន្ទាប់ពីខ្លួនបានសង់​កូនផ្ទះជាច្រើន លើកមុនៗ ដែលធ្វើឡើងត្រឹមតែ ពី​ស្លឹក​ឬពីចំបើងប៉ុណ្ណោះ។ ចេញពីបាតដៃទទេ យុវជនបានយកដុំថ្មមកធ្វើជាពូថៅ ហើយបានកាប់ឈើជាច្រើន​កំណាត់ ដើម្បីរៀបជាគ្រោងផ្ទះឡើង។ បន្ទាប់មក [...]

ពេល​ម្ចាស់​មិន​នៅ... ឆ្កែ​ដេញ​ភ្លេង​ស្រែក​ច្រៀង!

ពេលម្ចាស់មិននៅ ឆ្កែឡើងរាជ្យ? មិនមែនទេ... ពេលម្ចាស់ទុក ឲ្យនៅចាំផ្ទះតែម្នាក់ឯង ឆ្កែមួយក្បាលនេះ បាន​តាំងខ្លួនជាអ្នកចម្រៀង និងជាអ្នកតន្ត្រីករ។ វាបានឡើងមកលើកៅអី ដែលម្ចាស់វាអង្គុយរាល់ដង ដើម្បី​ដេញ​ព្យ៉ាណូនោះ ហើយបានយកដៃទាំងគូរបស់វា មកចុចនៅលើក្ដាព្យាណូ និងបានស្រែកច្រៀងឡើង។

ម្ចាស់របស់វា បានរកឃើញវីដេអូនេះ ដោយចៃដន្យ នៅពេលដែលខ្លួនត្រឡប់មកផ្ទះវិញ ហើយបានភ្ញាក់ខ្លួន​យ៉ាង​ខ្លាំង។ ម្ចាស់សុនខ មិនបានដឹងទាល់តែសោះថា តើឆ្កែតូចមួយក្បាលនេះ បានសង្កេតតាមដានខ្លួនជា​ម្ចាស់ តាំង​ពី​ពេល​ណាមកនោះទេ រហូតមកទល់នឹងពេល ដែលវាសម្រេចចិត្ត ចេញសម្ដែងដោយខ្លួនឯង យ៉ាងដូច្នេះ៕

រក​ឃើញ​សត្វ​ចម្លែក​មួយ​ទៀត នៅ​រ៉ូស្ស៊ី

រក​ឃើញ​សត្វ​ចម្លែក​មួយ​ទៀត នៅ​រ៉ូស្ស៊ី

តើសត្វចម្លែកនេះ ជាអ្វីទៅ? មកពីណា? ប្រពន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានឲ្យដឹងថា វាត្រូវបានរកឃើញ នៅ​ក្បែរស្ទឹងមួយឈ្មោះ «Kovashi» ក្នុងភូមិ «Sosnovy Bor» នៃប្រទេសរ៉ូស្ស៊ី។

ដំបូងឡើយ អ្នកវិទ្យាសាស្ត្រជឿថា សត្វនេះ ជាកូនមាន់រលូត បែកចេញពីពង។ ប៉ុន្តែសារព័ត៌មានមួយ របស់​ប្រទេសអង់គ្លេស «The Daily Express» បានអះអាងថា សេចក្ដីសន្និដ្ឋានខាងដើមនេះ ត្រូវបានបំភ្លេច​ចោល។

មិនមែនជាសត្វត្រី ហើយក៏មិនមែនជាសត្វស្លាបដែរ...

អ្នកវិទ្យាសាស្ត្រមួយរូប ដែលមិនបានបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មានអង់គ្លេស បាននិយាយថា៖ «វាហាក់​ដូច​ជាសាកសពមួយ ដែលមិនមែនជាសាកសព របស់សត្វត្រី ឬសត្វស្លាបឡើយ»។

ចំពោះជីវៈវិទូ លោក យ៉េហ្គ័រ ហ្សដេរ៉ូវ (Yegor Zadereev) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...