«អត្តឃាត» ជាមូលហេតុចាប់ពង្រត់យន្ដហោះ ម៉ាឡេស៊ី?
ប្រភពដែលស្និតនឹងការស៊ើបអង្កេត បានទម្លាយឲ្យសារព័ត៌មានអង់គ្លេសមួយ ដឹងថា ការចាប់ពង្រត់យន្ដហោះ ប៊ូអីង ៧៧៧ បានកើតចេញពីមូលហេតុមួយដ៏ច្បាស់លាស់ ក្នុងនោះ«អំពើអត្តឃាត»របស់នរណាម្នាក់ ពីក្នុងអ្នកដំណើរទាំង២៣៩នាក់ អាចជាចំណុចសង្ស័យយ៉ាងធំ។
សិស្សសាលា កំពុងសំពះបន់ស្រន់ នៅចំពោះរូបចម្លាក់ពីដីខ្សាច់របស់វិចិត្រករល្បី នៅលើឆ្នេរពួរី ប្រទេសឥណ្ឌា ក្នុងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត REUTERS/Stringer)
បាត់យន្ដហោះ - បន្ទាប់ពីការប្រកាសជាផ្លូវការ នៃការធ្លាក់យន្ដហោះ នៅកណ្ដាលលំហខាងត្បូង នៃមហាសមុទ្រឥណ្ឌា របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនោះមក ចំណុចសង្ស័យជាច្រើន ត្រូវបានទម្លាយចេញឲ្យដឹងជាបន្តបន្ទាប់។ [...]