កម្ពុជាសំបូរការងារធ្វើ តែពលករនៅតែធ្វើចំណាកស្រុក? ហេតុអ្វី?
ឆ្លើយតបនឹងសំនួរនេះ ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា ប្រសិនរដ្ឋាភិបាលកម្ពុជា រៀបចំគោលនយោបាយ ឱ្យបានច្បាស់លាស់ អំពីប្រាក់ខែអប្បរមាគ្រប់វិស័យទាំងអស់ និងរៀបចំច្បាប់អន្តោប្រវេសន៍ នោះប្រជាពលរដ្ឋខ្មែរនឹងមិនខ្វះការងារធ្វើ និងមិនធ្វើចំណាកស្រុទៅប្រទេសថៃ ឬប្រទេសផ្សេងនោះទេ។
ក្រុមអ្នកវិភាគ ទាក់ទងនឹងពលករដែលនៅតែធ្វើចំណាកស្រុក។ (រូបថត MONOROOM.info/ C. Nita)
ចំណាកស្រុក - ខណៈពេលដែលពលខ្មែរជាច្រើនម៉ឺននាក់ ត្រូវបានរដ្ឋាភិបាលយោធាថៃថ្មី បញ្ជូនត្រលប់មកស្រុកកំណើតវិញ ក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាមជ្ឈដ្ឋានទូទៅមានការព្រួយបារម្ភថា ការងារក្នុងប្រទេសនឹងមិនគ្រប់គ្រាន់សម្រាប់បណ្តាកម្មករទាំងនោះ [...]