Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

តាម​រដ្ឋ​ធម្មនុញ តំណាង​រាស្រ្ត​ធ្វើ​«ពហិការ» មាន​ប្រាក់​បៀវត្សរ៍...

តាម​រដ្ឋ​ធម្មនុញ តំណាង​រាស្រ្ត​ធ្វើ​«ពហិការ» មាន​ប្រាក់​បៀវត្សរ៍...

តាមច្បាប់រដ្ឋធម្មនុញ្ញ តំណាងរាស្រ្តគ្រប់រូប ត្រូវទទួលប្រាក់បំណាច់។ ឯបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មិនបានបញ្ជាក់​ពីការបាត់បង់នូវប្រាក់បំណាច់ នៅពេលតំណាងរាស្រ្តណាម្នាក់ ធ្វើ«ពហិការ»មិនចូលរដ្ឋសភានោះដែរ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - មន្រ្តីច្បាប់មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបញ្ជាក់ថា ដរាបណា​តំណាង​រាស្រ្ត​គណបក្សជាប់ឆ្នោត មិនបាន«បោះបង់»អាសន្នចោល ឬជាប់នូបបទពិរុទ្ធផ្សេង ដែលត្រូវដកអភ័យឯកសិទ្ធិសភា ទើប​មិនអាចទទួលបាននូវប្រាក់បំណាច់ទាំងនោះ។

នេះជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា [...]

បក្ស​សង្រ្គោះ​ជាតិ​មិន​ចូល​សភា បើ​ក្រុម​ការងារ​បី​មិន​ទាន់​បញ្ចប់​ការងារ

បក្ស​សង្រ្គោះ​ជាតិ​មិន​ចូល​សភា បើ​ក្រុម​ការងារ​បី​មិន​ទាន់​បញ្ចប់​ការងារ

នយោបាយ - ក្រុមកាងារ៣ បង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីជជែក​គ្នា​លម្អិត លើកកិច្ចព្រមព្រៀងគោល របស់គណបក្សទាំងពីរ ដែលគណបក្សសង្រ្គោះជាតិលើកឡើងនោះ គឺ៖ ទី១. ក្រុម​ការងារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ទី២. ក្រុមកាងារធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ទី៣. ក្រុមកាងារធ្វើ​វិសោធនកម្មច្បាប់បោះឆ្នោត។

លោកកឹម សុខា អនុប្រធានគណបក្សង្រ្គោះជាតិបានអះអាងថា ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា នៅព្រះបរមរាជវាំងនៅល្ងាចថ្ងៃម្សិលមិញហើយ អំពីការចាប់ផ្តើមរបស់​ក្រុមការងារទាំងបី។ ចំពោះមុខអ្នកសារព័ត៌មាន នាសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី២៥ ខែកក្កដា នេះ លោក កឹម សុខា បញ្ជាក់ថា៖ «ទាល់តែកិច្ចការទាំងបីហ្នឹងចប់ បានយើងចូលសភា ដើម្បីទៅអនុម័តច្បាប់ទាំងបីហ្នឹង។»

នៅពេលអ្នកសារព័ត៌មានសួរថា [...]

កឹម សុខា៖ សង្រ្គោះ​ជាតិ​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ស្គាល់​ច្បាស់​ពី​ជំហរ​បក្ស

កឹម សុខា៖ សង្រ្គោះ​ជាតិ​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ស្គាល់​ច្បាស់​ពី​ជំហរ​បក្ស

គណបក្សសង្រ្គោះជាតិ នឹងបង្ហាញឲ្យបានច្បាស់ ពីគោលជំហរនយោបាយរបស់គណបក្សដល់អ្នកគាំទ្រ ដើម្បី​ជៀស​វាងការភ័ន្តច្រឡំ ដែលធ្វើឲ្យធ្លាក់ប្រជាប្រិយភាព។ នេះជាការពន្យល់របស់លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ខណៈដែលលោកយល់ថា ស្ថានការណ៍ចុងក្រោយនេះ ធ្វើឲ្យមានភាពស្រពិចស្រពិល​ពីជំហរ​គណបក្ស។


លោកកឹម​ សុខា នៅពិធីជួបជាមួយអ្នកគាំទ្រគណបក្សលោក។ (រូបថតគណបក្ស)

នយោបាយ - គោលដៅអត្ថិភាពរបស់គណក្សសង្រ្គោះជាតិ ដែលត្រូវធ្វើនៅក្នុងរដ្ឋសភា មុននឹងសម្រេច​ធ្វើកិច្ចការ​អ្វីផ្សេងទៀត គឺការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងការពង្រឹងតួនាទីរបស់គណបក្ស​ជំទាស់ នៅក្នុងរដ្ឋសភា។ នេះជាការបញ្ជាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ [...]

លី អ៊ីវ៉ាធីណា ជាន់​ទឹក​ដី​អាមេរិក​ដំបូង ទទួល​បាន​ជោគ​ជ័យ

លី អ៊ីវ៉ាធីណា ជាន់​ទឹក​ដី​អាមេរិក​ដំបូង ទទួល​បាន​ជោគ​ជ័យ

ក្រោយពីវិលត្រលប់មកពីសម្តែង និងច្រៀងនៅលើទឹកដីអាមេរិច ដែលជាដំណើរលើកដំបូងរបស់ខ្លួន ជាមួយ​លោក​ ណាំ ប៊ុណ្ណារ័ត្ន នោះមក កញ្ញាលី អ៊ីវ៉ាធីណា បានថ្លែងដោយមោទនភាពថា នាងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលរស់​នៅទីនោះយ៉ាងច្រើន។


កញ្ញាលី អ៊ីវ៉ាធីណា (ខាងឆ្វេង) និងលោក ណាំ ប៊ុណ្ណារ័ត្ន។ (រូបថត ហ្វេសប៊ុក)

តារា - ក្រោយពីវិលមកពីការចេញទៅសម្ដែង និង ច្រៀងនៅសហរដ្ឋអាមេរិក ដែលមានរយៈពេល ៣ខែ កន្លងទៅ​នេះ កញ្ញា លី អ៊ីវ៉ាធីណា ជាតារាចម្រៀងល្បីមួយរូបរបស់ផលិកម្មថោន បានអះអាងពីជោគជ័យរបស់ខ្លួន ថាជាដំណើរ​ទៅ​ច្រៀង នឹងសម្តែង​របស់ខ្លួនលើកដំបូង តែមានបងប្អូនប្រជាពលរដ្ឋខ្មែរ​នៅទីនោះជាច្រើនបានគាំទ្រដល់រូបនាង។

គិតចាប់ពីថ្ងៃទី ១៥ ខែ មេសា ដល់ថ្ងៃទី [...]

រក​ឃើញ​តួ​យន្ដហោះ​អាហ្សេរី ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាលី

រក​ឃើញ​តួ​យន្ដហោះ​អាហ្សេរី ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាលី

បើតាមប្រភពផ្លូវការ របស់ប្រទេសប៊ួគីណា ហ្វាសូ (Burkina Faso - អាហ្វ្រិក​កណ្ដាល) បានឲ្យដឹងថា តួយន្ដហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី បានត្រូវរកឃើញហើយ នៅផ្នែកខាងត្បូង នៃប្រទេសម៉ាលី។


យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី។ (រូបថតក្រុមហ៊ុន)

ធ្លាក់យន្ដហោះ - ការតាមដាននៅគ្រប់ច្រកល្ហកទាំងអស់ នៅតែបន្តធ្វើនៅឡើយ ដើម្បីរកឲ្យឃើញតួយន្ដហោះនេះ បើទោះជាវាមានសភាពស្មុគ្រស្មាញខ្លាំងប៉ុណ្ណាក៏ដោយ។ ដោយឡែក មេបញ្ជាការកងពិសេស របស់ប្រធានាធិបតី​នៃ​ប្រទេសប៊ួគីណា ហ្វាសូ បានអះអាងនៅយប់ថ្ងៃព្រហស្បត្តិ៍នេះថា តួយន្ដហោះនៃជើងហោះហើរ AH 5017 ត្រូវបាន​រក​ឃើញធ្លាក់ នៅផ្នែកខាងត្បូងនៃប្រទេសម៉ាលី ក្បែរនឹងព្រំដែនម៉ាលី-ប៊ួគីណា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...