៩ វិធីសំខាន់ៗដែលជួយឲ្យកូនរបស់អ្នក «ចម្រើនខាងជំនាញអាន»
គ្មានពានរង្វាន់ការសិក្សាណា ដែលមានសារសំខាន់ ជាងការក្លាយជាអ្នកអាន ដ៏ល្អម្នាក់នោះឡើយ។ ឳពុកម្តាយ ស្គាល់ច្បាស់អំពីចរិតកូនៗ របស់ពួកគេ អាចផ្តល់ការណែនាំ និងការយកចិត្តទុកដាក់ បានគ្រប់ពេល ដែលការធ្វើបែបនេះ នឹងដឹកនាំឲ្យកូនៗ ឈានទៅរកភាពជោគជ័យ នៅក្នុងការអានសៀវភៅ។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមបង្ហាញពីវិធីមួយចំនួន ដែលអាចជួយឲ្យកូនៗ របស់លោកអ្នក ក្លាយជាអ្នកអាន កាន់តែពូកែជាងមុន។
១. កំនត់យកពេលវេលាជាប្រចាំ ដាច់ដោយឡែកមួយដើម្បីអានសៀវភៅឲ្យកូនលោកអ្នកបានស្តាប់ជារៀងរាល់ថ្ងៃ។
តាមរយៈការសិក្សា បានបង្ហាញថា ការអានឮៗឲ្យកូនៗលោកអ្នកបានស្តាប់ នឹងបង្កើតឲ្យមានផលចំណេញ [...]