ចេក គឹមឈុ៖ ជើង​ខ្ញុំ​ពិការ​មែន តែ​«បេះដូង​ខ្ញុំ»​មិន​ពិការ​ឡើយ

បុរសពិការជើងទាំងពីរមួយរូប ដែលខំធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីចូលរួមធ្វើមហាបាតុកម្ម​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នៅរាជធានីភ្នំពេញ បានទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់អ្នកទៅចូលរួមធ្វើ​មហា​បាតុកម្ម​នៅសួន​សេរីភាព។ បុរសរូបនោះ គឺលោក ចេក គឹមឈុ ជាជនពិការជើងទាំងពីរ។ តើមានមូលហេតុអ្វី បានជម្រុញឲ្យជនពិការរូបនេះ ខំស្កាត់ពីខេត្តសៀមរាប មកធ្វើបាតុកម្មជាមួយបក្សប្រឆាំងនៅភ្នំពេញ?
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: December 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសពិការជើងទាំងពីរមួយរូប ដែលខំធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីចូលរួមធ្វើមហាបាតុកម្ម​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នៅរាជធានីភ្នំពេញ បានទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់អ្នកទៅចូលរួមធ្វើ​មហា​បាតុកម្ម​នៅសួន​សេរីភាព។ បុរសរូបនោះ គឺលោក ចេក គឹមឈុ ជាជនពិការជើងទាំងពីរ។ តើមានមូលហេតុអ្វី បានជម្រុញឲ្យជនពិការរូបនេះ ខំស្កាត់ពីខេត្តសៀមរាប មកធ្វើបាតុកម្មជាមួយបក្សប្រឆាំងនៅភ្នំពេញ?


លោក ចេក គឹមឈុ បាតុករពិការជើង​មួយរូបរបស់គណបក្សសង្រ្គោះជាតិ។ (រូបថត MONOROOM.info/ C.Thyrith)

រាជធានីភ្នំពេញ - ក្នុងសម្លៀកំពាក់អាវរងាធំមួយ ខោជើងវែងមូលជើងដល់ត្រឹមកំភ្លៅ នៅលើក្បាលមានចង​បដា​ក្រណាត់ព័ណ៌ក្រហមជុំវិញ ដោយសរសរថា ជយោ! ប្រជាធិបតេយ្យ លោក ចេក គឹមឈុ ជាបាតុករពិការជើង​មួយរូបរបស់គណបក្សសង្រ្គោះជាតិ ដែលមានទីលំនៅនាខេត្តសៀមរាប បានលក់មាន់របស់ខ្លួន ជិះរថយន្តមក​ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ជាមួយនឹងប្រពន្ធរបស់ខ្លួន។

កំពុងធ្វើបំលាស់ទីដោយសារកង់រទះតូចមួយទ្រពីក្រោម ហើយប្រើកម្លាំងដៃដើម្បីច្រានដីឲ្យខ្លួនបានទៅមុខ ក្នុង​គោលបំណងទៅជិតវេទិកាគណបក្សសង្គ្រោះជាតិ នាសួនសេរីភាព បាតុករពិការរូបនេះ បានឆ្លៀតប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ ឲ្យដឹងថា លោកមកទីលានប្រជាធិតេយ្យពេលនេះ គឺត្រូវការយុត្តិធម៌ចំពោះសន្លឹកឆ្នោត​របស់​ខ្លួន ដែលត្រូវគណបក្សប្រជាជនកម្ពជា និងគណកម្មាធិការជាតិរៀបការបោះឆ្នោត សហការគ្នា ប្លន់យកសន្លឹកឆ្នោត​របស់គាត់។

បុរសពិការជើងទាំងពីរ តែសម្ដីមិនខ្លាចរូបនេះ បានបន្តថា៖ «ទោះបីជាជើងទាំងពីររបស់ខ្ញុំពិការ​ មិនអាចប្រើការ​បានក៏ពិតមែន តែបេះដូងនិងដួងចិត្តរបស់ខ្ញុំមិនពិការដូចជាជើងទាំងគូរបស់ខ្ញុំឡើយ ពោលគឺខ្ញុំត្រូវតែតស៊ូ​ដោយ​ខ្លូនឯង ដើម្បីប្រទេសជាតិរបស់ខ្ញុំមានមេដឹកនាំមួយដែលថ្លៃថ្នូរ និងគោរពប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត»។ លោកថា ថ្វីត្បិតតែលោកមិនអាចក្រោកឈរបានដូចជាអ្នករាល់គ្នា តែលោកអាចអង្គុយតវ៉ាជាមួយក្រុមបាតុករ​បាន។

អស់រយៈពេល ៥ ថ្ងៃទាំងថ្ងៃនេះហើយ ដែលបាតុករពិការរូបនេះ បានមកធ្វើបាតុកម្មជាមួយ​គណបក្សប្រឆាំង​នៅ​ភ្នំពេញ។ លោកថា ពេលនេះលុយ ដែលលោកបានមកពីការលក់មាន់ចំនួន ៥ ក្បាលបានប្រាក់ ៧ ម៉ឺនរៀល បាន​អស់រលីញពីខ្លួនទៅហើយ។ ក៏ប៉ុន្តែលោកនៅតែអះអាងថា លោកនឹងមិនត្រឡប់ទៅផ្ទះវិញទេ ដោយលោក​នៅ​តែ​បន្តធ្វើបាតុកម្មជាមួយនឹងគណបក្សសង្គ្រោះជាតិ រហូតទាល់តែចប់ ព្រោះបាតុកម្មនេះ គ្មានលុយក៏អាចធ្វើបានដែរ គឺមានគេចែកបាយឲ្យទទួលទាន។

នៅពេលដែលសួរថា តើលោកមកតវ៉ាជាមួយបក្សប្រឆាំង ដើម្បីឲ្យគណបក្សនេះ នៅពេលគ្រប់គ្រងរដ្ឋាភិបាល​គិតគូរ​ដល់ជនពិការ ដូចជារូបលោកយ៉ាងដូចម្តេច? លោក ចេក គឹមឈុ ហាក់មិនបានចាប់អារម្មណ៍ពីប្រយោជន៍​សម្រាប់ខ្លួនប៉ុន្មានឡើយ ដោយលោកឆ្លើយយ៉ាងខ្លីថា «ខ្ញុំចង់ឃើញពលរដ្ឋខ្មែរទាំងមូល ទទួលបានយុត្តិធម៌»៕

---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...