គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផារងការរិះគន់ថា ប្រើសម្ដីគ្មានសិលធម៌
សីលធម៌ - ស្ត្រីជាពលរដ្ឋម្នាក់ ក្រោយពីបានយកកូនទៅចាក់ថ្នាំ នៅមន្ទីពេទ្យគន្ធបុប្ផា បានបង្ហោះវីដេអូនៅលើបណ្តាសង្គមហ្វេសប៊ុក ដោយសម្ដែងការមិនពេញចិត្ត នឹងពាក្យសម្តីមិនសមរម្យ របស់គ្រូពេទ្យនៅទីនោះថា សីលធម៌របស់គ្រូពេទ្យនៅទីនោះមិនមានទេ។ អ្នកស្រីបានវាយតម្លៃថា គ្រូពេទ្យដែលនៅក្នុងមន្ទីពេទ្យ១០០នាក់មានតែ ១ឬ២នាក់តែប៉ុណ្ណោះ ដែលប្រើសម្តីល្អសមរម្យ។
អ្នកប្រើប្រាស់គណនីម្នាក់ ដែលមានឈ្មោះថា Soun Seyla បានបន្ទរទៅជាមួយដែរ ថាខ្លួនក៏ធ្លាប់មានបទពិសោធន៍ដូចអ្នកស្រីខាងលើដែរ។ សួន សីលា បាននិយាយថា៖ «អ៊ុំខ្ញុំក៏ធ្លាប់ទៅពេទ្យនោះ គាត់ក៏មានការឈឺចាប់ និងគួរឲ្យខ្លាចសំដីររបស់ពេទ្យមួយចំនួន នៅទីនោះខ្លាំងណាស់ដែរ។ ការប្រើពាក្យសំដី ហាក់ដូចជាគេទៅសុំទានអញ្ចឹង។»
សីលា បានពន្យល់ករណីនេះ ដោយខ្លួនឯងទៀតថា គ្រូពេទ្យប្រៀបបីដូចជាទេវតា ដែលប្រោសជីវិតមនុស្ស [...]