ចុះទៅស្រង់សាកសពក្រោយនាវាលិចបីថ្ងៃ រកឃើញមនុស្សនៅរស់ (vdo)
បុរសម្នាក់នេះ បានឆ្លងកាត់ជីវិត«បន់ស្រន់» ទាំងក្ដីអស់សង្ឃឹម នៅក្រោមទឹកសមុទ្រជម្រៅជាង៣០ម៉ែត្រ អស់រយៈពេល៣ថ្ងៃ តែមានសំណាងល្អ ដោយមានអ្នកជួយសង្គ្រោះរកគាត់ឃើញមកវិញ។ គាត់នៅមានជីវិត និងមានសុខភាពល្អជាធម្មតា តែផ្លូវចិត្ត...
បុរសកំសត់ជាតិនីហ្សេរីយ៉ា លោក ហារីសុន ជាប់គាំងនៅក្នុងបន្ទប់ក្រោមទឹកបីថ្ងៃ បន្ទាប់ពីនាវារបស់គាត់បានលិច។ (រូបថតផ្ដិតពីអេក្រង់វីដេអូ)
កម្រតែពិត - សាកសពចំនួន៤ កំពុងត្រូវបានគេស្រង់បានពីក្នុងទឹក តែស្រាប់តែជាចៃដន្យ អ្នកជួយសង្គ្រោះបានរកឃើញដៃមនុស្សមួយ លូកចេញមកក្រៅ ហើយនៅកម្រើកជាបន្តទៅទៀតបាន។ ជាហេតុការណ៍មួយ ដែលអ្នកជួយសង្គ្រោះសឹងតែមិនជឿទាល់តែសោះ ប្រសិនបើគេមិនបានឃើញផ្ទាល់ភ្នែកទេនោះ។
ទីភ្នាក់ងារសារព័ត៌មានអេភី (AP) [...]