Posts in ‘ពីនេះពីនោះ’ Category

Britain's Got Talent៖ ការឆ្ពិនភ្នែក ដ៏អស្ចារ្យ

ដើម្បីជាកិច្ចចាប់ផ្ដើម យុវជន ជេមី រ៉ាវេន បានបើកកម្មវិធីរបស់ខ្លួន ជាមួយនឹងការបំប្លែងក្រដាសប្រាក់ ២០ផោន ឲ្យក្លាយ​ទៅ​ជា ក្រដាសប្រាក់ ៥០ផោន នៅនឹងមុខចៅក្រមទាំងបួន។ ការបំប្លែងនេះ មិនមែនជារឿងថ្មីទេ តែវានៅជាជំនក់ចិត្ត សម្រាប់​ទស្សនិកជនដូច្នេះដដែល។ ប៉ុន្តែយុវជនអ្នកឆ្ពិនភ្នែក បានទុករឿង ដែលពិសេស នៅក្នុងរគ្គបន្ទាប់មក (សូមទស្សនាវីដេអូ)។

យុវជន រ៉ាវេន បានធ្វើឲ្យចៅក្រមទីបួន លោក ស៊ីមុន ខូវែល (Simon Cowell) ភ្ញាក់ផ្អើលមិនតិចទេ។ លោក ខូវែល បាន​លាន់​មាត់ថា៖ «មានមនុស្សច្រើនណាស់ ដែលសម្ដែងរឿងប្លែកៗ នៅលើឆាក ប៉ុន្តែមិនមានមនុស្សច្រើនទេ ដែលអាចធ្វើ​នូវ​ការ​ឆ្ពិន​ភ្នែក ដ៏ពិតៗដូច្នេះ។ ខ្ញុំគិតថា នេះជាអ្វីដែលយើងទើបនឹបានឃើញ។»

ដោយសារតែទេពកោសល្យ ដ៏ពិសេសបែបនេះហើយ ទើបយុវជនអាយុ៣១ឆ្នាំ  ត្រូវបានជាប់ ហើយឡើងទៅដល់ វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃកម្មវិធី៕

រក​ឃើញ​គ្រោង​ឆ្អឺង​ខ្មោច កំពុង​អង្គុយ​ក្នុង​ស្ទឹង កូឡូរ៉ាដូ (vdo)

នៅវេលាម៉ោង ១០ព្រឹក ថ្ងៃចន្ទកន្លងមកនេះ អ្នកជ្រមុជទឹកម្នាក់ បានទាក់ទង មកស្នងការនគរបាលតំបន់ ដើម្បី​រាយការណ៍​ថា ខ្លួនបានរកឃើញ សាកសពដែលនៅសល់តែជាឆ្អឹងខ្មោច នៅបាតស្ទឹង។ ក្រុមអាជ្ញាធរ បានបញ្ជូនកាណូតមួយ ទៅ​កាន់​ទីនោះ ដែលត្រូវបានគេស្គាល់ថា ស្ថិតក្នុងតំបន់ «Cienega Springs»។ សមាជិកអ្នកជួយសង្គ្រោះម្នាក់ ដែល​មាន​ជំនាញ​ខាង​ជ្រមុជទឹក បានចុះទៅកាន់ទីកន្លែង ដែលមានគ្រោងឆ្អឹងនោះ និងបានថតជាវីដេអូ មកបង្ហាញផង។

ប៉ុន្តែនៅទីបំផុត ការិយាល័យនគរបាលតំបន់ បានសរសេរអះអាង នៅតាមបណ្ដាញសង្គមថា៖ «អ្នកជួយសង្គ្រោះ បានចុះ​ទៅ​ដល់ កន្លែងដែលមានគ្រោងឆ្អឹងនោះ ស្ថិតនៅ។ ប៉ុន្តែតាមពិត វាគ្រាន់តែជាគ្រោងឆ្អឹង សិប្បនិមិត្តចំនួនពីរ ដែលត្រូវ​បាន​ដាក់​ឲ្យ​អង្គុយ នៅលើកៅអីសម្រាកកាយប៉ុណ្ណោះ។»

គ្រោងឆ្អឹងមួយ មានពាក់វែនតាខ្មៅ រីឯគ្រោងឆ្អឺងមួយទៀត មានកាន់ផ្លាកមួយ ដែលសរសេរអក្សរ នូវឃ្លានេះ៖ «ប៊ែរនី សុបិន្ត​បានរស់នៅ ក្នុងស្ទឹង [...]

ល្បី​​នៅ​​អ៊ឺរ៉ុប៖ ហ៊ុន សែន ភ្នាល់​​ប្រដាល់ ៥ពាន់​ដុល្លា តែ​អត់​ឲ្យ​លុយ

ល្បី​​នៅ​​អ៊ឺរ៉ុប៖ ហ៊ុន សែន ភ្នាល់​​ប្រដាល់ ៥ពាន់​ដុល្លា តែ​អត់​ឲ្យ​លុយ

ករណីលោក ហ៊ុន សែន មានចំណង់ចំណូលចិត្ត ភ្នាល់ប្រដាល់ និងជាពិសេស ភ្នាល់«ហ៊ានស៊ី ហ៊ានសង» ទៅលើការ​«ប្រកួត​ប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) និងកីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) កាលពីចុងសប្ដាហ៍មុននេះ មិនសូវជាបង្កការចាប់អារម្មណ៍ ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅលោក​ខាង​លិច​ប៉ុន្មានទេ។

ប៉ុន្តែបើលោក ហ៊ុន សែន បានចាក់ល្បែង ៥០០០ដុល្លា «ហ៊ានស៊ី»រួចហើយ បែរជាបដិសេធ «មិនហ៊ានសង» មិនបង់លុយ និងព្រមទាំង បានធ្វើការវិន្និច្ឆ័យ តែខ្លួនលោក ទៅលើលទ្ធផលនៃការប្រកួតនោះ ទើបជាករណីមានតែមួយ ក្នុងលោក គួរ​ឲ្យ​«កោត» និងបង្កចំណាប់អារម្មណ៍ក្រៃលែង ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅបស្ចឹមលោក សឹងតែគ្រប់ៗគ្នា។ សាព័ត៌មាន​ជា​ច្រើន ដែលផ្សាយជាភាសាបារាំង បានលើកយកករណីនេះ មកផ្សាយ និងធ្វើអត្ថាធិប្បាយជាបន្ត ជាពិសេស នៅបន្ទាប់ពី​បណ្ដាញព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) [...]

ចង់​ថត​រូប​ជា​មួយ​ឧប​នាយក​រដ្ឋមន្ត្រី ស្រាប់​តែ... ជ្រុះ​ខោ!

តើជាការធ្លាក់ខោ ដោយចៃដន្យ ឬជាការត្រៀមបំរុងទុក ដើម្បីឲ្យអ្នកផង បានឃើញ ហើយផ្ទុះសំណើច? ឬក៏ការរបូត​ខោ​នេះ ចង់បង្កឲ្យរូបភាពអាក្រក់ ដល់អ្នកនយោបាយនោះ ឲ្យធ្លាក់ទៅតាមខោ របស់ខ្លួនដែរ? ពិបាកឆ្លើយណាស់! ប៉ុន្តែ​រូបភាព នៃការរបូតខោ បានអណ្ដែត ពាសពេញបណ្ដាញសង្គមហើយ ក្នុងពេលនេះ។

នៅក្នុងកាយវិការភ្លាមៗ យុវជនម្នាក់នេះ ចង់ថតរូបជាមួយ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក និក ក្លេជ (Nick Clegg) ដោយប្រើទូរស័ព្ទដៃរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលយុវជន បានឈានជំហាន ទៅបង្អាក់ដំណើរលោក ក្លេជ ហើយ​ក៏ត្រូវ​បានលោកទទួល ដើម្បីថតរូបជាមួយលោកដែរនោះ ស្រាប់តែខោរបស់យុវជន បានរបូតធ្លាក់ ដល់ត្រឹមជង្គង់។

តើត្រូវបន្តថតរូបទៀត ឬត្រូវងាកមកលើកខោសិន? ជម្រើសទីពីរ មានភាពប្រសើរជាង​ ហើយលោក និក ក្លេជ ក៏បាន​ទុក​ឲ្យយុវជនធ្វើកិច្ចការនេះ ដោយស្រួលដែរ។ នៅក្នុងបណ្ដាញសង្គមទ្វីសធើ លោកឧបនាយករដ្ឋមន្ត្រី បានយកហេតុការណ៍​នេះ មកសរសេរ [...]

តើ​នាង​ចង់​ធ្វើ​អ្វី? ចត​ឡាន ឬ​កំពុង​រៀន​បត់​ឡាន?

ឈុតឆាកនេះ បានកើតឡើង នៅក្នុងក្រុង វេរីប៊ី (Werribee ក្បែរក្រុងមែលប៊ន) ភាគខាងត្បូង នៃប្រទេសអូស្ត្រាលី ហើយត្រូវ​បាន​ថត​ជាប់ ដោយម៉ាស៊ីនវីដេអូ បំពាក់ជាប់ជាមួយរថយន្ដមួយទៀត ដែលបានមកជាប់ខ្លួន ជាមួយនឹងព្រឹត្តិការណ៍។

រហូតដល់ចុងក្រោយនៃវីដេអូ ទើបគេដឹងថា ស្ត្រីជាអ្នកកាន់ចង្កូនរថយន្ដ មានបំណងចង់ចតរថយន្ដរបស់ខ្លួន នៅលើ​ចំណត​មួយផ្នែកខាងឆ្វេងដៃ។ ប៉ុន្តែរបៀបនៃការបត់ កាច់ចង្កូត ទៅមុខ ទៅក្រោយរបស់នាង ពិបាកនឹងធ្វើឲ្យអ្នកផ្សេង រង់ចាំ​នាង​ណាស់៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...