Britain's Got Talent៖ ការឆ្ពិនភ្នែក ដ៏អស្ចារ្យ
ឈុតឆាកឆ្ពិនភ្នែក របស់យុវជនជាតិអង់គ្លេស លោក ជេមី រ៉ាវេន នៅក្នុងកម្មវិធី Britain's Got Talent។
Loading...
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 16, 2015
- ប្រធានបទ: ទេពកោសល្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីជាកិច្ចចាប់ផ្ដើម យុវជន ជេមី រ៉ាវេន បានបើកកម្មវិធីរបស់ខ្លួន ជាមួយនឹងការបំប្លែងក្រដាសប្រាក់ ២០ផោន ឲ្យក្លាយទៅជា ក្រដាសប្រាក់ ៥០ផោន នៅនឹងមុខចៅក្រមទាំងបួន។ ការបំប្លែងនេះ មិនមែនជារឿងថ្មីទេ តែវានៅជាជំនក់ចិត្ត សម្រាប់ទស្សនិកជនដូច្នេះដដែល។ ប៉ុន្តែយុវជនអ្នកឆ្ពិនភ្នែក បានទុករឿង ដែលពិសេស នៅក្នុងរគ្គបន្ទាប់មក (សូមទស្សនាវីដេអូ)។
យុវជន រ៉ាវេន បានធ្វើឲ្យចៅក្រមទីបួន លោក ស៊ីមុន ខូវែល (Simon Cowell) ភ្ញាក់ផ្អើលមិនតិចទេ។ លោក ខូវែល បានលាន់មាត់ថា៖ «មានមនុស្សច្រើនណាស់ ដែលសម្ដែងរឿងប្លែកៗ នៅលើឆាក ប៉ុន្តែមិនមានមនុស្សច្រើនទេ ដែលអាចធ្វើនូវការឆ្ពិនភ្នែក ដ៏ពិតៗដូច្នេះ។ ខ្ញុំគិតថា នេះជាអ្វីដែលយើងទើបនឹបានឃើញ។»
ដោយសារតែទេពកោសល្យ ដ៏ពិសេសបែបនេះហើយ ទើបយុវជនអាយុ៣១ឆ្នាំ ត្រូវបានជាប់ ហើយឡើងទៅដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធី៕