Australia's Got Talent៖ គ្មាន​ទស្សនិក​ជន​ណា រំភើប​​ដល់​ឡើយ!

នៅពេលដែលទស្សនិកជនម្នាក់នេះ អត់ទ្រាំមិនបង្ហាញការរំភើបរបស់ខ្លួនមិនបាន... រហូតធ្វើឲ្យ​អ្នក​កាន់​ម៉ាស៊ីន​​ថត នៅ​ក្នុង​កម្មវិធី «Australia's Got Talent» អត់ទ្រាំមិនចាប់រូបភាពគាត់មិនបានដែរ! វីដេអូ ត្រូវបាន​ដាក់​ចេញ​មក​ផ្សាយ ដើម្បី​ធ្វើការ​ផ្សាយ​ពាណិជ្ជកម្ម ឲ្យកម្មវិធីនេះដដែល តែសម្រាប់វគ្គថ្មី នៃឆ្នាំ២០១៦។
វីដេអូឃោសនា របស់កម្មវិធី «Australia's Got Talent» វគ្គទី៨ ដែលនឹងត្រូវផ្សាយក្នុងទូរទស្សន៍ «Channel Nine» នៅប្រទេសអូស្ត្រាលី។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២២​ មករា ២០១៦
  • កែប្រែចុងក្រោយ: January 29, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ឲ្យវគ្គទី៨ថ្មីរបស់ខ្លួន ប្រចាំឆ្នាំ២០១៦នេះ កម្មវិធីដ៏ល្បី «Australia’s Got Talent» របស់ទូរទស្សន៍ «Channel Nine» បានជ្រើសរើសរូបភាព​ ដ៏ពិសេសមួយ របស់ទស្សនិកជន​ម្នាក់ ដែល​បាន​ចូលទស្សនាកម្មវិធីនាវគ្គមុន មកធ្វើការកាត់ត​ជាវីដេអូមួយឡើង។ ហេតុអ្វី បានជាជ្រើសរើស យក​តែ​ទស្សនិក​ជន​ម្នាក់នេះ?

មិនបាច់ធ្វើអត្ថាធិប្បាយច្រើនទេ តែនៅពេលបានទស្សនា​វីដេអូឃោសនាខាងលើ ក៏គេអាចយល់បានដែរ។ នៅពេលបានចូលរួម​ទស្សនាដោយផ្ទាល់ នៅក្នុងវគ្គទី៧ នៃកម្មវិធី «Australia’s Got Talent» យុវជន​ម្នាក់​នេះ បានបើកធំចំហមាត់ធំៗ ដោយទំនងជានឹកស្មានមិនដល់ នូវឈុតឆាករបស់បេក្ខជន ដែលកំពុង​សំដែង​នៅ​លើ​ឆាក។

គេរងចាំមើល ថាតើនៅក្នុងកម្មវិធី «Australia’s Got Talent» វគ្គក្រោយនេះ យុវជនដដែល នឹងមាន​សំណាង​បានត្រឡប់ ទៅទទួលនូវអារម្មណ៍ញាប់ញ័រ ដូច្នេះទៀតដែរឬទេ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...