Posts in ‘ពីនេះពីនោះ’ Category

រក​ឃើញ​សត្វ​ចម្លែក​មួយ​ទៀត នៅ​រ៉ូស្ស៊ី

រក​ឃើញ​សត្វ​ចម្លែក​មួយ​ទៀត នៅ​រ៉ូស្ស៊ី

តើសត្វចម្លែកនេះ ជាអ្វីទៅ? មកពីណា? ប្រពន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានឲ្យដឹងថា វាត្រូវបានរកឃើញ នៅ​ក្បែរស្ទឹងមួយឈ្មោះ «Kovashi» ក្នុងភូមិ «Sosnovy Bor» នៃប្រទេសរ៉ូស្ស៊ី។

ដំបូងឡើយ អ្នកវិទ្យាសាស្ត្រជឿថា សត្វនេះ ជាកូនមាន់រលូត បែកចេញពីពង។ ប៉ុន្តែសារព័ត៌មានមួយ របស់​ប្រទេសអង់គ្លេស «The Daily Express» បានអះអាងថា សេចក្ដីសន្និដ្ឋានខាងដើមនេះ ត្រូវបានបំភ្លេច​ចោល។

មិនមែនជាសត្វត្រី ហើយក៏មិនមែនជាសត្វស្លាបដែរ...

អ្នកវិទ្យាសាស្ត្រមួយរូប ដែលមិនបានបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មានអង់គ្លេស បាននិយាយថា៖ «វាហាក់​ដូច​ជាសាកសពមួយ ដែលមិនមែនជាសាកសព របស់សត្វត្រី ឬសត្វស្លាបឡើយ»។

ចំពោះជីវៈវិទូ លោក យ៉េហ្គ័រ ហ្សដេរ៉ូវ (Yegor Zadereev) [...]

អ្នកលក់​ព្រួត​វាយ​អ្នក​ទិញ... តែ​ប៉ះ​ចំ​អ្នក​ប្រដាល់​អាជីព

ហេតុការណ៍បានកើតឡើង នៅកណ្ដាក្រុងអ៊ីស្តាមប៊ូល នៃប្រទេសទួរគី ហើយវីដេអូ ដែថតជាប់ដោយកាម៉េរ៉ា​សុវត្ថិភាពជាច្រើននេះ បានបង្កឲ្យបណ្ដាជន ពេញទាំងប្រទេស យកមកជជែក និងចែករំលែកបន្តៗគ្នា មិន​ដាច់​សូរ នៅក្នុងសប្ដាហ៍កន្លងមកនេះ។

បើតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ទេសចរណ៍ជាតិអៀឡង់ម្នាក់នេះ មានបំណងចង់ទិញ​ភេសជ្ជៈដើម្បីទទួលទាន តែបានបើកចំទូត្រជាក់មួយ ដែលមិនមានសភាពរឹងមាំ ធ្វើឲ្យដបនិងកំប៉ុងទឹក​ភេសជ្ជៈ​ជាច្រើន បានធ្លាក់ចេញមកលើដី។ ហេតុការណ៍ដោយចៃដន្យនេះ បានបណ្ដាលឲ្យមាន ការតឹង​សរសៃ​ក និងពាក្យសម្ដីផ្ទុះឡើង រវាងទេសចរណ៍ និងអ្នកលក់ ហើយឈានទៅដល់ការវាយតប់គ្នា ពាស​ពេញ​ផ្លូវ។

ក្រុមអាជីវករ បានព្រួតគ្នា ស្រវាយកអ្វីក៏ដោយ ដែលនៅក្បែរ ដូចជាដំបង អំបោស កៅអី... ដើម្បីបើកការវាយ​ប្រហារ លើទេសចរណ៍រូបនោះ។ ប៉ុន្តែ សង្គ្រាមវាយតប់មួយចម្អិនកំពិសនេះ មិនបានផ្ដល់ជ័យជំនះ ឲ្យក្រុម​អាជីវករ​ទាំងនោះឡើយ ដោយហេតុថា [...]

យុវតី​អង់គ្លេស​ពីរ​នាក់​លញ់​សុដន់​តាម​ផ្លូវ នៅ​ហុងកុង​អាច​ជាប់​គុក

យុវតី​អង់គ្លេស​ពីរ​នាក់​លញ់​សុដន់​តាម​ផ្លូវ នៅ​ហុងកុង​អាច​ជាប់​គុក

នាង អាលីស ស្ទីរ៉េត (Alice Stirrat) អាយុ២២ឆ្នាំ បានមករស់នៅក្នុងក្រុងហុងកុង តាំងពី៤ខែមកហើយ ដើម្បី​ការងាររបស់នាង ក្នុងនាមជាភ្នាក់ងារបង្ហាញម៉ូដ។ ប៉ុន្តែយុវតីរូបនេះ អាចនឹងជួបញ្ហា នៅពេលដែល​វីដេអូ​មួយ​របស់​នាង ថតដោយមិត្តរបស់នាង ម្នាក់ទៀតអាយុ ២៣ឆ្នាំ នាង អែលម៉ា ស្ទូប (Emma Stubbs) បាន​ថត​ហើយ​យកទៅបង្ហោះ នៅលើបណ្ដាញសង្គម។

នៅបន្ទាប់ពីត្រឡប់ មកពីពិធីជប់លៀងមួយ ដ៏ជោគជាំដោយសុរា យុវតីទាំងពីបានដើរលេង នៅតាមដងផ្លូវ ហើយបានដោះអាវ របស់ពួកនាងចោលទាំងអស់ និងបន្ទាប់មកបានយកថាំលាប ពណ៌ស មកលាប​ពាស​ពេញ​ខ្លួន។

នៅក្នុងវីដេអូដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម «WhatApp» គេបានដឹងថា នាង អែលម៉ា កំពុងថតវីដេអូ មិត្តរបស់នាង យុវតី អាលីស ដែលកំពុងយកដៃមកត្រដុស ច្របាច់សុដន់របស់នាង ជាច្រើន​ដង។ ជាមួយនឹងកាយវិការនេះ នាង អាលីស ថែមទាំងនិយាយ «បន្សើមខ្ញុំ បន្ដិចមកៗ!» តាមសំនៀង​ភាសា​ចិននោះផងទៀត។

រូបភាពវីដេអូ [...]

ក្រុង​ញ៉ូយក​ចង់​ហាម​ការ​ស្រាត​បង្ហាញ​សុដន់ នៅ​តាម​ផ្លូវ!

ក្រុង​ញ៉ូយក​ចង់​ហាម​ការ​ស្រាត​បង្ហាញ​សុដន់ នៅ​តាម​ផ្លូវ!

ស្ត្រីទាំងអស់នេះ បានដើរពាសពេញផ្លូវថ្នល់ នៅក្នុងសង្កាត់ «Times Square» ដ៏ល្បីនៃទីក្រុងញ៉ូយក។ បញ្ហា​នៅត្រង់ថា ពួកនាងមិនមានពាក់អាវ នៅល្វែងលើទេ ដោយទុកដងខ្លួន ត្រូវបានបិតបាំងដោយខោស្លីប​ខ្លី​មួយ និងគំនូរជាប់សាច់ នៅលើដងខ្លួន។ ពួកនាងបានថតរូប ជាមួយក្រុមអ្នកទេសចរណ៍ ជាថ្នូរនឹងប្រាក់​ទ្រនាប់​ដៃ​បន្តិចបន្តួច។

ប៉ុន្តែទង្វើនេះ មិនបានធ្វើសាលាក្រុង ញ៉ូយក សប្បាយចិត្តនោះទេ ជាពិសេសនៅ ចំពោះការជំរិតទាមទារប្រាក់ ពីអ្នកទេសចរណ៍។ អាជ្ញាធរចង់ធ្វើការហាមប្រាម មិនឲ្យប្រព្រឹត្តិទង្វើ ព្រលែងខ្លួន បង្ហាញដើមទ្រូងដូច្នេះ នៅ​តាមដងផ្លូវ តែការហាមឃាត់នេះ មិនអាចទៅរួច ដោយសារតែមាន«អធម្មនុញ្ញភាព» ជាមួយច្បាប់កំពូល​របស់​អាមេរិក។

លោក Robert John Burck ដែលជាបុរសម្នាក់ តែងលេងហ្គីតា ច្រៀង និងស្លៀកតែខោស្លីបមួយនឹងខ្លួន នៅ​លើ​ទីលាន«Times Square»នោះ បាននិយាយថា៖ «ឥឡូវនេះ សម្បូរស្ត្រីព្រលែងដោះ នៅកណ្ដាលវាល​ច្រើន​ណាស់ [...]

បើក​បរ​ហួស​ល្បឿន ត្រូវ​នគរបាល​ឃាត់... តែ​រំពេច​នោះ...

នៅទីក្រុង សៀតថល ក្នុងយប់ថ្ងៃអាទិត្យចូលមកថ្ងៃចន្ទ កាលពីសប្ដាហ៍មុន បុរសម្នាក់ត្រូវបាននគរបាល​ហៅ​ឲ្យឈប់ ដើម្បីត្រួតពិនិត្យ ព្រោះរថយន្ដរបស់បុរស បានបើកក្នុងល្បឿនមួយហួសកំណត់។ នៅពេលដែល​រថយន្ដ បានឈប់ហើយ ភ្នាក់ងារនគរបាល បានឃើញបុរសម្នាក់ កំពុងឆ្លេឆ្លាររកស្មានមិនត្រូវ... ព្រោះភរិយា​របស់​បុរស កំពុងប្រសូតបុត្រ នៅផ្នែកខាងក្រោយ នៃរថយន្ដនេះតែម្ដង។

នៅក្នុងហេតុការណ៍ដូច្នេះ តើក្រុមនគរបាលទាំងនោះ ត្រូវធ្វើដូចម្ដេច?

ច្បាស់ហើយថា ត្រូវហៅរថយន្ដសង្គ្រោះ ប៉ុន្តែបញ្ហានៅត្រង់ថា ទារកកំពុងចេញ ពីឧទរម្ដាយរបស់វាហើយ... អញ្ចឹងអ្វីដែលអាចធ្វើបាន គឺភ្នាក់ងារនគរបាលជាស្ត្រីម្នាក់ បាននៅជួយស្ត្រីភរិយាបុរសរូបនោះ ឲ្យបង្កើតកូន​តាមធម្មជាតិ ដោយគ្មានភិតភ័យ និងគ្មានហេតុភេទអ្វីកើតឡើងធំដុំឡើយ។

នៅពេលរថយន្ដសង្គ្រោះសុខភាព បានមកដល់ ការឆ្លងទន្លេបានធ្វើរួចហើយ រីឯទារកក៏មានសុខភាពល្អ​ដែរ។ ប៉ុន្តែទាំងម្ដាយទាំងកូន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...