យុវតីអង់គ្លេសពីរនាក់លញ់សុដន់តាមផ្លូវ នៅហុងកុងអាចជាប់គុក
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ សីហា ២០១៥
- កែប្រែចុងក្រោយ: August 30, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាង អាលីស ស្ទីរ៉េត (Alice Stirrat) អាយុ២២ឆ្នាំ បានមករស់នៅក្នុងក្រុងហុងកុង តាំងពី៤ខែមកហើយ ដើម្បីការងាររបស់នាង ក្នុងនាមជាភ្នាក់ងារបង្ហាញម៉ូដ។ ប៉ុន្តែយុវតីរូបនេះ អាចនឹងជួបញ្ហា នៅពេលដែលវីដេអូមួយរបស់នាង ថតដោយមិត្តរបស់នាង ម្នាក់ទៀតអាយុ ២៣ឆ្នាំ នាង អែលម៉ា ស្ទូប (Emma Stubbs) បានថតហើយយកទៅបង្ហោះ នៅលើបណ្ដាញសង្គម។
នៅបន្ទាប់ពីត្រឡប់ មកពីពិធីជប់លៀងមួយ ដ៏ជោគជាំដោយសុរា យុវតីទាំងពីបានដើរលេង នៅតាមដងផ្លូវ ហើយបានដោះអាវ របស់ពួកនាងចោលទាំងអស់ និងបន្ទាប់មកបានយកថាំលាប ពណ៌ស មកលាបពាសពេញខ្លួន។
នៅក្នុងវីដេអូដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម «WhatApp» គេបានដឹងថា នាង អែលម៉ា កំពុងថតវីដេអូ មិត្តរបស់នាង យុវតី អាលីស ដែលកំពុងយកដៃមកត្រដុស ច្របាច់សុដន់របស់នាង ជាច្រើនដង។ ជាមួយនឹងកាយវិការនេះ នាង អាលីស ថែមទាំងនិយាយ «បន្សើមខ្ញុំ បន្ដិចមកៗ!» តាមសំនៀងភាសាចិននោះផងទៀត។
រូបភាពវីដេអូ ត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គម នៅចិន និងបានបង្កឲ្យផ្ទុះការក្ដៅក្រហាយ ដល់បណ្ដាជនម្ចាស់ស្រុក។ សារព័ត៌មានអង់គ្លេស «The Sun» ដែលបានយកករណីនេះ មករាយការណ៍ បានរៀបរាប់ថា ការបង្ហាញសុដន់ ឬការស្រាតជាសាធារណៈ ត្រូវបានចាត់ទុក ជាការម៉ាក់ងាយមួយ សម្រាប់ទំនៀមទម្លាប់ប្រជាជនចិន។ ទង្វើនេះអាចរងនឹងការផ្ដន្ទាទោស ៦ខែ នៅក្នុងពន្ធនាគារ។ សារព័ត៌មានអង់គ្លេសមួយទៀត «Daily Mail» បានទាក់ទងកញ្ញា អែលម៉ា ស្ទូប ដើម្បីសុំការបកស្រាយ តែនាងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕
» វីដេអូលញ់សុដន់របស់នាង អាលីស (ហាមកុមារ អាយុក្រោម១៦ឆ្នាំទស្សនា)៖