Posts in ‘បច្ចេកវិទ្យា’ Category

២៨យ៉ាង ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​ផ្លាស់​ប្ដូរ​​ជីវិត​​របស់​​អ្នក

២៨យ៉ាង ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​ផ្លាស់​ប្ដូរ​​ជីវិត​​របស់​​អ្នក

ម្ចាស់បណ្ដាញសង្គម ដែលធំជាងគេក្នុងពិភពលោក លោក ម៉ាក ហ្សូឃើប៊័រ ជាមហាសេដ្ឋី​វ័យក្មេងម្នាក់​គ្រប់គ្រង​ទ្រព្យធនរហូតដល់ ទៅ ២០,៥ ពាន់លានដុល្លាអាមេរិក ក្នុងអាយុ​ទើបតែ២៩​ឆ្នាំប៉ុណ្ណោះ គិតមកទល់ថ្ងៃនេះ។ ប៉ុន្តែ​សួរថា ហេតុអ្វីក៏យុវជន ម៉ាក ហ្សូឃើប៊ែរ អាចមានលុយច្រើនយ៉ាងនេះ? ចម្លើយយ៉ាងខ្លី ហ្វេសប៊ុក ជាថ្នាំម្យ៉ាងដែល​បានសណ្ដំអ្នកប្រើប្រាស់របស់វា មិនឲ្យដកចិត្តចេញពីវាបានសូម្បីបន្តិចឡើយ។ បណ្ដាញសង្គមនេះ ថែមទាំងបាន​ផ្លាស់ប្ដូរជីវិតអ្នកប្រើប្រាស់វា យ៉ាងសន្ធឹកសន្ធាប់ថែមទៀត។


លោក ម៉ាក ហ្សូឃើប៊័រ ឈរថតរូបនៅពីមុខកូនបង្កើតរបស់លោក ដែលនរណាៗក៏ស្គាល់៖ [...]

ទំព័រ​ហ្វេសប៊ុក​គាំទ្រ​បក្ស​ប្រជាជន​ដ៏​ល្បី​មួយ ត្រូវ​បាន​លួច Hack

ទំព័រ​ហ្វេសប៊ុក​គាំទ្រ​បក្ស​ប្រជាជន​ដ៏​ល្បី​មួយ ត្រូវ​បាន​លួច Hack

ទំព័រហ្វេសប៊ុកល្បីឈ្មោះមួយ ឈ្មោះហៅថា «យុវជនឈានមុខ» ដែលមាននិន្នាការយ៉ាងសកម្ម គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន«ចោរ»ដ៏ជំនាញមួយរូប លួចប្ដូរទិន្និន័យអភិបាល (Hack) នៃទំព័រដើម្បីយក​ទៅគ្រប់គ្រង​ជំនួស ហើយ​ថែម​ទាំងបានផ្ញើរសារដោយចេញមុខ ព្រមានម្ចាស់ទំព័រដើមនោះទៀតផង។ ទំព័រហ្វេសប៊ុក ដែល​បាន​ខិតខំកសាង​ភាព​ល្បី​ល្បាញរបស់ខ្លួនពីដំបូងឡើយ ដោយសារតែមានសមាជិកម្នាក់ពីក្នុងទំព័រនោះ តែងតែសូត្រ​ធម៌​ដើម្បីដាក់ផ្សាយ។


ទំព័រហ្វេសប៊ុក «យុវជនឈាមមុខ» នៅក្រោយការប្ដូរទិន្នន័យអភិបាលរួច ក្នុងថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថតផ្ដិតពីអេក្រង់)

បណ្ដាញសង្គមនៅកម្ពុជា - ឈប់ឃើញទៀតហើយ រូបភាពដែលទំព័រ«យុវជនឈានមុខ» តែងតែផ្សាយពី​ភាព​រីកចម្រើន​អស្ចារ្យ [...]

ប្រាំ​ចំណុច​សាមញ្ញ សម្រាប់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក មាន​សុវត្ថិភាព

ប្រាំ​ចំណុច​សាមញ្ញ សម្រាប់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក មាន​សុវត្ថិភាព

តើអ្នកមានអារម្មណ៍ថា គួរឲ្យភ័យខ្លាចឬទេ បន្ទាប់ពីដំណឹងនៃការចាប់ខ្លួន យុវជនអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយរូប ដោយកងកម្លាំងរាជអាវុធហត្ថនៅ​ខេត្តស្ទឺងត្រែង ពីបទបរិហាកេរ្ត៍​នៅលើបណ្ដាញសង្គមនោះ? តែទោះជា ខ្លាច ឬមិនខ្លាច​យ៉ាងណាក៏ដោយចុះ ក៏ការចាប់ឃាត់ខ្លួននេះ អាចជាការព្រមានមួយ។ ដូច្នេះ អត្ថបទខាងក្រោមនឹងជួយឲ្យអ្នក ឲ្យស្វែង​យល់ខ្លះបន្ថែមទៀត នៅ​ពេលអ្នកចូលទៅលេងហ្វេសប៊ុកឲ្យមានសុវត្ថភាព។


ជនលាក់មុខ នៅពីខាងក្រោយ អេក្រង់ ដែលបង្ហាញពីគេហទំព័រហ្វេសប៊ុក។

បណ្ដាញសង្គម - វត្តមានរបស់ហ្វេសប៊ុក បានជួយឲ្យទំនាក់ទំនងរវាងមនុស្សនិងមនុស្ស កាន់តែមានភាពប្រសើរឡើង។ មនុស្សជាច្រើន បានមើលឃើញ ពីគុណសម្បត្តិរបស់ហ្វេសប៊ុក។ តែផ្ទុយទៅវិញ គុណវិបត្តិមួយមួយចំនួន ក៏ត្រូវបានមើល​រំលង [...]

៩ចំណុច ដែល​ហ្វេសប៊ុក​«ប៉ះពាល់» ដល់​ជីវិត​របស់​អ្នក

៩ចំណុច ដែល​ហ្វេសប៊ុក​«ប៉ះពាល់» ដល់​ជីវិត​របស់​អ្នក

សម្រាប់អ្នកដែលមានគណនីហ្វេសប៊ុក ដែលជាគេហទំព័រនៃបណ្ដាញសង្គមធំជាងគេ ក្នុងពិភពលោក តែងតែប្រើប្រាស់​គេហទំព័រនេះ សម្រេចនូវបំណងរបស់ខ្លួន ជាពិសេសដើម្បីទំនាក់ទំនងមិត្តភ័ក្រ ចែកផ្សាយអ្វីមួយ ឬស្វែងរកការណាត់ជួប​ណាមួយនោះជាដើម។ ទាំងអស់នេះហើយ ដែលធ្វើអោយ ហ្វេសប៊ុកបានក្លាយបន្តិចម្ដងៗ ជាផ្នែកមួយ នៃជីវិត​របស់​អ្នក​ប្រើប្រាស់វា។

មនោរម្យព័ងអាំងហ្វូ ធ្លាប់បានជម្រាបរួចមកហើយ ពីការផ្លាស់ប្ដូរទាំង២៨យ៉ាង នៅពេលអ្នកមានគណនីហ្វេសប៊ុក និង​គំនិតទាំង៥ ដើម្បីធ្វើការរប្រុងប្រយ័ត្ន [...]

លួច​យក​«រូប​ថត​ស្រាត» ពី​កំព្យូទ័រ​ស្រី​ស្អាត​ក្មេងៗ ដើម្បី​ទុក​គម្រាម

លួច​យក​«រូប​ថត​ស្រាត» ពី​កំព្យូទ័រ​ស្រី​ស្អាត​ក្មេងៗ ដើម្បី​ទុក​គម្រាម

និស្សិតអាមេរិកាំងមួយរូប ដែលបានចូលទៅលួចរូបថតស្រាត របស់ស្រីៗស្រស់ក្មេងស្អាតៗ នៅក្នុងម៉ាស៊ីនកំព្យូទ័ររបស់​ពួកនាង ដើម្បីរៀបគម្រោងចង់បរិហាកេរ្ត៍ ទៅថ្ងៃក្រោយនោះ នឹងបង្ហាញមុខនៅចំពោះចៅក្រម នៃតុលាការក្រុង​ឡូសអេនជឺឡេស នៅថ្ងៃចន្ទទី០៤ខែវិច្ឆិកានេះ។ ជាសំនុំរឿង ដែលបានធ្វើឲ្យផ្អើលនៅសហរដ្ឋអាមេរិក ដោយសារតែ​មាន​ករណីមួយពីក្នុងនោះ បានកើតចំលើបវរកញ្ញាស្រីស្អាតមួយរូប ដែលទើបនឹងជាប់តំណែងថ្មីៗ។


បវរកញ្ញាស្រីស្អាត នាង កាស៊ីឌី វូហ្វ៍ ដែលយុវនិស្សិតចូលទៅលួចរូបថតឯកជនរបស់នាង។ (រូបថត today.com)

បច្ចេកវិទ្យា - ចោរបច្ចេកវិទ្យាដែលមានគំនិតខិលខូច មិនយូរឡើយនឹងត្រូវប្រព័ន្ធយុត្តិធម៌ ចាប់បញ្ជូនមកដាក់នៅមុខ​តុលាការ​បែបនេះ។ ដោយទំនងជាមានវិប្បដិសារី នឹងអំពើរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...