២៨យ៉ាង ដែលបណ្ដាញសង្គមហ្វេសប៊ុក បានផ្លាស់ប្ដូរជីវិតរបស់អ្នក
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: December 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់បណ្ដាញសង្គម ដែលធំជាងគេក្នុងពិភពលោក លោក ម៉ាក ហ្សូឃើប៊័រ ជាមហាសេដ្ឋីវ័យក្មេងម្នាក់គ្រប់គ្រងទ្រព្យធនរហូតដល់ ទៅ ២០,៥ ពាន់លានដុល្លាអាមេរិក ក្នុងអាយុទើបតែ២៩ឆ្នាំប៉ុណ្ណោះ គិតមកទល់ថ្ងៃនេះ។ ប៉ុន្តែសួរថា ហេតុអ្វីក៏យុវជន ម៉ាក ហ្សូឃើប៊ែរ អាចមានលុយច្រើនយ៉ាងនេះ? ចម្លើយយ៉ាងខ្លី ហ្វេសប៊ុក ជាថ្នាំម្យ៉ាងដែលបានសណ្ដំអ្នកប្រើប្រាស់របស់វា មិនឲ្យដកចិត្តចេញពីវាបានសូម្បីបន្តិចឡើយ។ បណ្ដាញសង្គមនេះ ថែមទាំងបានផ្លាស់ប្ដូរជីវិតអ្នកប្រើប្រាស់វា យ៉ាងសន្ធឹកសន្ធាប់ថែមទៀត។
លោក ម៉ាក ហ្សូឃើប៊័រ ឈរថតរូបនៅពីមុខកូនបង្កើតរបស់លោក ដែលនរណាៗក៏ស្គាល់៖ ហ្វេសប៊ុក។
តាំងពីថ្ងៃបង្កើត រហូតមកទល់បច្ចុប្បន្ន បណ្ដាញសង្គមហ្វេសប៊ុកមានអាយុ៩ឆ្នាំហើយ ហើយគេហទំព័រសង្គមដ៏ល្បីល្បាញនេះ បានប្រែក្លាយសឹងតែថា មិនអាចខ្វះបាននៅក្នុងជីវិតរបស់អ្នកប្រើប្រាស់ នាថ្ងៃនេះប្រមាណជា ១ពាន់លាននាក់ នៅក្នុង ពិភពលោក។ ការផ្លាស់ប្ដូរដ៏ប៉ិនប្រសព្វទាំងឡាយ ដែលបានធ្វើអោយគេហទំព័រ ក្លាយជាគេហទំព័រនៃជីវិតរាល់ថ្ងៃ របស់ យើងទាំងអស់គ្នា ទំនងជានឹងមិនបញ្ឈប់ក្នុងអនាគត ណាមួយនោះទេ។ សូមតាមដាន ការផ្លាស់ប្ដូរក្នុងជីវិតរបស់អ្នក ទាំង ២៨យ៉ាង នៅពេលដែលអ្នកចូលទៅកាន់ ហ្វេសប៊ុក៖
១- ខ្ញុំមិនដែលតាមដាន អ្វីអោយច្បាស់លាស់ខ្លាំង នៅលើទំព័រមុខនៃគណនីរបស់ខ្ញុំ ឬមិត្តភ័ក្រម្នាក់ៗ ពីមុនពេលខ្ញុំមាន ហ្វេសប៊ុក នោះទេ។
២- ខ្ញុំមិនដែលមានមិត្តភ័ក្ត្រដែលច្រើនយ៉ាងនេះទេ។
៣- មិត្តភ័ក្រក្នុងហ្វេសប៊ុករបស់ខ្ញុំ លែងហៅមកខ្ញុំទៀតហើយ តែបែជាផ្ញើរ "poke" មកខ្ញុំទៅវិញ។
៤- តាំងពីមានហ្វេសប៊ុក ស្ថានភាពស្នេហារបស់អ្នក ជាផ្លូវការ មានភាពរញ៉េរញ៉ៃជាងមុន។
៥- គណនីទទួលសាររបស់ខ្ញុំ ដូចជា Yahoo ឬ MSN ឬ Hotmail ... ពេញហៀរដោយការទទួលចូល នូវការកត់ចំណាំទាំងឡាយពីហ្វេសប៊ុក។
៦- គេបានប្រាប់ខ្ញុំថា គេស្រឡាញ់ខ្ញុំគ្រប់ពេល គ្រប់វេលា។
៧- ខ្ញុំដឹងថា ខ្ញុំនៅឯណា ទីណា ហើយអ្នកផ្សេងក៏អញ្ចឹងដែរ។
៨- មិត្តភ័ក្ររបស់ខ្ញុំ អោយយោបល់មកខ្ញុំ ចូលចិត្តឬមិនចូលចិត្ត ដោយមិនបាច់និយាយ ឬសសេរជាអក្សរ។
៩- ខ្ញុំដូរ យ៉ាងហោចណាស់ ១២ដង នូវឈ្មោះរបស់ខ្ញុំ។
១០- ខ្ញុំមិនអាចធ្វើពើរ ជាភ្លេច ថ្ងៃខួបកំណើតរបស់នរណាម្នាក់ នោះបានទៀតទេ។
១១- ខ្ញុំមានអនុស្សាវរីយ៍ច្រើនជាងមុន ពេលដែលខ្ញុំចេញដើរកំសាន្ដ។
១២- ខ្ញុំអាចរកឃើញមកវិញ អ្នកដែលខ្ញុំស្រឡាញ់តាំងពីនៅតូច កាលពី១៥ឆ្នាំមុន ដោយប្រើពេលតែ២នាទី និងដៃមួយប៉ុណ្ណោះ។
១៣- ខ្ញុំអាចរកបាន ស្នេហារបស់ខ្ញុំថ្មីម្នាក់ទៀតបាន ដោយគ្រាន់តែលេងល្បែងក្នុង ហ្វេសប៊ុក ប៉ុណ្ណោះ។
១៤- ឈប់ត្រូវការ ចេញដើរនៅខាងក្រៅ ក៏ខ្ញុំនៅតែមានមិត្តភ័ក្រដែរ។
១៥- អ្នកខ្លះគិតថា ខ្ញុំស្អាត ល្អដូចជាតារាភាពយន្ដ តែតាមពិតខ្ញុំគ្រាន់ប្តូររូបថតពិតរបស់ខ្ញុំប៉ុណ្ណោះ។
១៦- ខ្ញុំស្គាល់សមាជិកគ្រួសារខ្ញុំ ច្រើនជាងមុន ដូចជា ប្អូនស្រីខ្ញុំ មានរាងស៊ិចស៊ី និងគួរអោយទាក់ទាញអស្ចារ្យ ជាងអ្វីដែលខ្ញុំធ្លាប់ដឹង។
១៧- ខ្ញុំក្លាយជាមិត្តភ័ក្រ ជាមួយនឹងមនុស្ស ដែលខ្ញុំមិនដែលយកភ្នែកមើលនៅតាមផ្លូវ។
១៨- ចំណេះដឹងទូទៅរបស់ខ្ញុំបានកើនឡើង ខ្ញុំអាចដឹងពីអ្វីៗ នៅកន្លែងណាដោយ ...។
១៩- ខ្ញុំចំណាយពេលច្រើន ជាមួយនឹងការជ្រើសរើសរូបថត សំរាប់ទំព័រមុខនៃគណនី ហ្វេសប៊ុករបស់ខ្ញុំ ដើម្បីជាពត៌មានថ្មីៗ សំរាប់មិត្តភ័ក្រខ្ញុំ។
២០- ខ្ញុំជាមិត្តភ័ក្ររបស់ប្រធានាធិបតីអាមេរិច អូបាម៉ា ហើយមានទំនាក់ទំនងស្នេហាជាមួយនឹង អែនហ្សូលីណា ហ្សូលី។
២១- ក្លាយជាអ្នកទាន់សភាពការណ៍ ក្លាយជារឿងដែលខ្ញុំមិនធ្វើមិនបាន។
២២- ខ្ញុំមានមិត្តភ័ក្រពិតប្រាកដ តែស្នាក់នៅក្នុងប្រទេសដែលខ្ញុំមិនស្គាល់ ឬខុសទៅវិញ។
២៣- មិត្តភ័ក្ររបស់ខ្ញុំ ដឹងថាខ្ញុំនៅ លីវ មុនខ្ញុំទៅទៀត។
២៤- ខ្ញុំត្រូវបានគេអញ្ជើញអោយទៅចូលរួម ក្នុងកម្មវិធី ឬព្រឹត្តិការណ៍ជាច្រើន បើទោះជាខ្ញុំមិនស្គាល់អ្នករៀបចំ ក៏ដោយ។
២៥- ខ្ញុំអាចលប់អ្នកណាម្នាក់ចោលក៏បាន ដោយមិនចាំបាច់សំលាប់ (ដោយប្រយោល) អ្នកនោះ។
២៦- កាលដែល ហ្វេសប៊ុន គាំងលែងដំណើរការ កាលពីថ្ងៃទី៧ ខែមិនាកន្លងទៅ បានធ្វើអោយអារម្មណ៍ខ្ញុំគិតថា ចប់ហើយពិភពលោកយើងនេះ។
២៧- ខ្ញុំត្រូវគេ តាហ្គេ taged ច្រើនជាងឡានបើកនៅលើស្ពានជ្រោយចង្វាទៅទៀត។
២៨- ខ្ញុំអាចតាមដាន រាល់អត្ថបទរបស់ មនោរម្យព័ងអាំងហ្វូ បានគ្រប់ពេលគ្រប់ទីកន្លែង ដោយសារតែខ្ញុំចុចលើ LIKE នៃទំព័ផ្លូវការរបស់ទស្សនាវដ្ដីនេះ នៅលើហ្វេសប៊ុក។
--------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៦ ខែឧសភា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ