Posts by "ឈូករ័ត្ន"

បញ្ឈប់​ពី​ការងារ ដោយ​សារ​រូប​ថត​ឲ្យ​គូរ​ដណ្ដឹង​កាន់​សុដន្ដ​លើ​ហ្វេសប៊ុក

បញ្ឈប់​ពី​ការងារ ដោយ​សារ​រូប​ថត​ឲ្យ​គូរ​ដណ្ដឹង​កាន់​សុដន្ដ​លើ​ហ្វេសប៊ុក

នារីគ្រូបង្ហាត់បាល់បាសស្កេតវ័យក្មេងមួយរូប ត្រូវបានបណ្ដេញពីការងារ ដោយសារបានដាក់រូបថតរបស់ខ្លួន​មួយសន្លឺក​ផ្សាយ​នៅលើហ្វេសប៊ុក។ ថ្នាក់ដឹកនាំសាលាបានចាត់ទុកថា រូបថតនោះមានភាព«មិនត្រឹមត្រូវនិងស្រើបស្រាល» តែអ្នកគ្រូ​បង្ហាត់​វ័យក្មេងស្រស់ស្អាត នាងមិនបានយល់ដូច្នេះទេ។ នាងបានសម្រេចចិត្ត ប្ដឹងឡើងទៅតុលាការ ពីការបញ្ឈប់នាងពី​ការងារ​ក្រោមហេតុផលដែលមិនសមទំនងនេះ។


រូបថត ដែលសាលារៀនរបស់នាង ចោទពីភាពមិនត្រឹមត្រូវ។ (រូបថត ផ្ដិតចម្លងពីអេក្រង់វីដេអូ)

ពីនេះពីនោះ តែពិត - រូបថត ដែលមិនមានជាអ្វីប្លែកសម្រាប់នាង ហើយបានថតចុះផ្សាយ ដើម្បីផ្ញើរទៅឲ្យមិត្តភ័ក្រ​ក្នុង​ហ្វេសប៊ុករបស់នាង ដើម្បីពួកគេបានចូលរួមរីករាយសប្បាយ ជាមួយនឹងដំណើរទៅវិស្សមកាលរបស់នាងផង។ នាង ឡារ៉េន ឃុក (Laraine Cook) [...]

តារា​ហ្វេសប៊ុក​មួយ​រូប​ ដុត​រូបថត​ ជួន សុវណ្ណ ព្រមាន ហ៊ុន សែន

តារា​ហ្វេសប៊ុក​មួយ​រូប​ ដុត​រូបថត​ ជួន សុវណ្ណ ព្រមាន ហ៊ុន សែន

បើថាសម្បើម ក៏ដូចជាមិនសម្បើម ព្រោះតារាហ្វេសប៊ុករូបនេះ កន្លងមកតែងរងនូវការរិះគន់ ពីសំណាក់អ្នកលេង​បណ្ដាញ​សង្គមហ្វេសបុក ដោយហេតុតែគាត់មិនមានជំហរច្បាស់លាស់។ ប៉ុន្តែបើទោះជាពេលកន្លងមក យុវជនរូបនេះបានត្រឹមតែ​និយាយស្ដី រិះគន់ឬត្មះដៀលតែតាមសំណេរនោះ តែពេលនេះ​ តារាហ្វេសប៊ុកមួយនេះ បានលេងមួយក្បាច់យ៉ាងចាស់ដៃ ដាក់ស្នងការរាជធានី លោក ជួន សុវណ្ណ ដែលបានដឹកនាំកងកម្លាំងសមត្ថកិច្ច ទៅបង្ក្រាបបាតុកម្មកម្មករ កាលពីថ្ងៃ​១២ខែ​វិច្ឆិកាកន្លងទៅ។ ជាឆាកល្ខោន ឬជាឆន្ទះពិត នឹងអាចដឹងនៅពេលក្រោយ។


យុវជននៅលើហ្វេសប៊ុក ផែ សុវណ្ណរិទ្ធ លើករូបលោក ហ៊ុន សែន គម្រាមដុត។ (រូបថតផ្តិតពីអេក្រង់វីដេអូ)

តារាហ្វេសប៊ុក - បើទោះជាបណ្ដាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក មិនបានចាក់ផ្សាយពីព្រឹត្តិការណ៍ [...]

កម្ពុជា៖ មាន​កើត​គ្រុន​ផ្ដាសាយ​បក្សី​ពីរ​ករណី​ទៀត ស្លាប់មួយ

កម្ពុជា៖ មាន​កើត​គ្រុន​ផ្ដាសាយ​បក្សី​ពីរ​ករណី​ទៀត ស្លាប់មួយ

អ្នកជម្ងឺពីរនាក់ ដែលបានរងគ្រោះនឹងជម្ងឺផ្ដាសាយបក្សី (H5N1) ត្រូវបានអះអាងសាជាថ្មី នៅកម្ពុជា ហើយបានធ្វើ​ឲ្យ​បញ្ជី​នៃអ្នកដែលបានរងគ្រោះឆ្លងជម្ងឺនេះ បានឡើងចំនួនដល់ ២៦នាក់ បើរាប់តាំងពីដើមឆ្នាំមកនោះ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌មានរួមគ្នាមួយ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៤​ខែវិច្ឆិកានេះ។


ពិនិត្យសាកល្បង ទៅលើសត្វបក្សីស្រុកទាំងឡាយ ដោយមន្ត្រីជំនាញ។

សុខភាពសាធារណៈ - សេចក្ដីប្រកាសព័ត៌មានរួមគ្នា រវាងស្ថាប័នជាតិ និងអន្តរជាតិទាំងពីរបានសរសេរឲ្យដឹងថា កុមារ​ម្នាក់អាយុ៣ឆ្នាំ ដែលមានទីលំនៅនៅក្នុងខេត្តកំពង់ស្ពឺ និងបុរសម្នាក់អាយុ២៩ឆ្នាំ មកពីទីក្រុងប៉ៃលិន ត្រូវបានអះអាងថា បានឆ្លងជម្ងឺផ្ដាសាយបក្សី (H5N1)នេះ [...]

នរណា​ទាស់​សម្ដី​ជា​មួយ​តារា​ចម្រៀង ឈិត សុរ៉ាវី រហូត​ធ្វើ​អត្តឃាត?

នរណា​ទាស់​សម្ដី​ជា​មួយ​តារា​ចម្រៀង ឈិត សុរ៉ាវី រហូត​ធ្វើ​អត្តឃាត?

ព័ត៌មានដែលបានធ្វើឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃពុធនេះ គឺដំណឹងមរណភាពរបស់តារាចម្រៀង​ល្បី​ឈ្មោះ​មួយរូប នោះគឺនាង​ឈិន សុ​រ៉ា​វី ដែល​មានឈ្មោះ​ដើម​ថា ឈិន ចាន់​សុ​រ៉ា​វី និងក៏ត្រូវជាបងស្រី កញ្ញា​ឈិន សុធា​រី ដែរ។ ភ្ញាក់ផ្អើល ដោយសារ​តែមរណភាពនេះ បានផ្សាយឲ្យដឹងក្នុងជំហានដំបូង ថាជាការធ្វើអត្តឃាត ដោយចងក នៅលើឡៅតឿ ក្នុងផ្ទះរបស់នាង ហើយត្រូវបានប្អូនស្រីរបស់តារាចម្រៀង ថ្លែងថា មកពីមាន«ការទាស់សម្ដី»គ្នា។


តារាចម្រៀងពីរនាក់បងប្អូន នាងឈិត សុរ៉ាវី (ខាងឆ្វេង) និងនាងឈិត សុធាវី។ (រូបថត ផ្តិតចេញពីអេក្រង់វីដេអូ របស់ផលិតកម្មតាន់តាន់)

ជីវិតតារា - នៅក្នុងការប្រកាសរបស់ក្រុមមន្ត្រីនគរបាល ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានធ្វើការសន្និដ្ឋានថា [...]

យីហោ​សម្លៀក​បំពាក់​អ៊ឺរ៉ុប នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​រោងចក្រ​នៅ​កម្ពុជា

យីហោ​សម្លៀក​បំពាក់​អ៊ឺរ៉ុប នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​រោងចក្រ​នៅ​កម្ពុជា

យីហោសម្លៀកបំពាក់ដែលមាន ទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសស៊ុយអែដ H&M គ្រោងនឹងត្រួតពិនិត្យ យ៉ាងដិត​ដល់​ខ្លាំងជាងមុន ទៅលើក្រុមហ៊ុន ឬរោងចក្រកាត់ដេរ ដែលផលិតសម្លៀកបំពាក់ឲ្យខ្លួន នៅក្នុងប្រទេសកម្ពុជា និងប្រទេស​បង់ក្លាដេស នៅពេលដែលឃើញស្ថានភាពការងារនៅក្នុងប្រទេសទាំងនេះ នៅមិនទាន់ឆ្លើយតប ទៅនឹងច្បាប់ការងារ​អន្តរជាតិនោះនៅឡើយ។


យីហោសម្លៀកបំពាក់ នៅមុខហាងលក់ខោអាវមួយ នៅទីក្រុងប៉ារីសប្រទេសបារាំង។ (រូបឯកសា)

សេដ្ឋកិច្ចការងារ - សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនយីហោសម្លៀកបំពាក់ ដ៏ធំរបស់ទ្វីបអ៊ឺរ៉ុបនេះ បានធ្វើឡើងនៅបន្ទាប់​ពីរលកចលនាតវ៉ា ទាមទាររបស់ពលករ នៅក្នុងប្រទេសទាំងពីរចេះតែបានកើតឡើងជាបន្តរបន្ទាប់ ក្នុងរយៈពេល​ចុង​ក្រោយនេះ ជាពិសេសនៅក្នុងប្រទេសកម្ពុជា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...