«ក្រាបប្រើក្បាលបញ្ជូនបាល់»បែបនេះ នឹងទទួលបានកាតលឿង
ដើម្បីអនុញ្ញាតឲ្យអ្នកចាំទី អាចប្រើដៃចាប់បាល់បាន កីឡាករក្នុងក្រុមតែមួយ មិនអាចបញ្ជូនបាល់ ត្រឡប់ទៅអ្នកចាំទីវិញ ដោយប្រើជើងទាត់បាល់នោះឡើយ។ ហើយនេះ ក៏ជាបំណង របស់កីឡាករ ម៉ារកូ វេរ៉ាទី (Marco Verratti) ខ្សែបម្រើរបស់ក្រុម បាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint Germain - PSG) នៅក្នុងជំនួបជាមួយក្រុម ណង់ (Nantes) កាលពីល្ងាចថ្ងៃសៅរ៍ ម្សិលម៉ិញនេះដែរ។
តែរឿងរ៉ាវដ៏ចម្លែក បានផ្ទុះឡើង រហូតបណ្ដាល ឲ្យអ្នកស្នេហាបាល់ទាត់ទាំងឡាយ ទប់សំណើចមិនបាននោះ គឺកីឡាករជាតិអ៊ីតាលី ម៉ារកូ វេរ៉ាទី មិនបានប្រើក្បាល ឬទ្រូងធម្មតា (ក្នុងកាលៈទេសៈចាំបាច់) ដើម្បីបញ្ជូនបាល់ ត្រឡប់ទៅឲ្យកីឡាករ ខេវីន ត្រាប់ (Kevin Trapp) អ្នកចាំទីជាតិអាល្លឺម៉ង់ នៅក្នុងក្រុមប៉ារីសតែមួយនោះទេ។ កីឡាករខ្សែបម្រើ ដែលទំនងជាចង់ឲ្យអ្នកចាំទីរបស់ខ្លួន អាចប្រើដៃចាប់បាល់បាន បែរជាបានក្រាបចុះផ្ទាល់ដី រួចអោនក្បាល [...]