ស្រាវជ្រាវ៖ «សមិទ្ធិផល» នៃអង្គសម្តេចឪ ត្រូវខ្មែរក្រហមបំផ្លាញអស់?
កាលពីថ្ងៃទី ២៩តុលា ឆ្នាំង២០១២កន្លងមក នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានលើករំលឹកឡើងវិញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កាលពីពេល ដែលលោកចូលមកដល់ ទីក្រុងភ្នំពេញនាឆ្នាំ១៩៧៩ ហើយលោកទទួលស្គាល់ថា អាគាររដ្ឋ ឬអាគារទីផ្សារនានា នៅទីក្រុងភ្នំពេញ បាននៅសេសសល់ ដោយលើកលែងតែធនាគារជាតិមួយ ដែលត្រូវបានវាយបាក់ រាបដល់ដីមួយផ្នែកធំ។ លោកបានត្អូញត្អែរថា អាគារដែលនៅសេសសល់ពុំមានមនុស្សនៅ កាលជំនាន់នោះ វាមានភាពពិបាកជាងការធ្វើថ្មីទៅទៀត។
សូមរំលឹកថា កាលពីថ្ងៃទី១៦តុលា ខណៈដែលប្រជាជនកម្ពុជាជាទូទៅ កំពុងរួមកាន់ព្រះមរណទុក្ខ នៃព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុនោះ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានផ្តល់បទសម្ភាន៍មួយ ទៅអោយទូរទស្សន៍ក្នុងស្រុកស៊ីអ៊ិនស៊ី [...]