បុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១២ ត្រូវបានលប់ចោល

រាជធានីភ្នំពេញ ៖ បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលក្នុងឆ្នាំនេះ នឹងត្រូវប្រារព្វពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ត្រូវបានលុបចោលដូចឆ្នាំមុនទៀត ដោយសារតែ ដើម្បីចូលរួមកាន់ព្រះរាជមរណទុក្ខ នៃការសោយទីវង្គត របស់អតីតព្រះមហាក្សត្រព្រះនរោត្តម សីហនុ។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: October 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាជធានីភ្នំពេញ ៖ បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  ដែលក្នុងឆ្នាំនេះ នឹងត្រូវប្រារព្វពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ត្រូវបានលុបចោលដូចឆ្នាំមុនទៀត ដោយសារតែ ដើម្បីចូលរួមកាន់ព្រះរាជមរណទុក្ខ នៃការសោយទីវង្គត របស់អតីតព្រះមហាក្សត្រព្រះនរោត្តម សីហនុ។

យោងតាមសារាចរលេខ០១សរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «នៅក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យនាឆ្នាំនេះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស កំពុងមានមហាទុក្ខសោក ដ៏សែនក្រៀមក្រំរកទីបំផុតគ្មាន ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលទិវង្គត នាថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១ និង ២០ នាទី រំលងអធ្រាត្រ (ម៉ោងនៅរាជធានីភ្នំពេញ) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ ហើយព្រះបរមសព នឹងត្រូវតម្កល់នៅក្នុង ព្រះបរមរាជវាំង ក្នុងរយៈពេលមិនតិចជាង ៣ ខែ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យ ឲ្យបានឧត្តុង្គឧត្តមតាមប្រពៃណីជាតិ។»

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនខ្លួនឯង ធ្លាប់បានប្រកាសកាលពីថ្ងៃទី០៤តុលារួចហើយ ថានឹងមានការប្រារព្ធជាធម្មតា នូវពិធីបុណ្យប្រចាំឆ្នាំនេះ បន្ទាប់ពីបានលុបចោលម្តង រួចហើយ កាលពីឆ្នាំមុន ដោយសារតែគ្រោះទឹកជំនន់ ដែលបាន សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរជាង ២៥០នាក់ និងធ្វើឲ្យ ប្រជាពលរដ្ឋ ជាង១,៤លាននាក់ ទទួលរងផលប៉ះពាល់។

ការសោយទីវង្គតនេះ គឺនៅមុនពេលដែលប្រទេសកម្ពុជា គ្រោងរៀបចំបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ ជាថ្ងៃដែលព្រះអង្គទទួលបានឯករាជ្យពីអាណានិគមបារាំង ។ ចំពោះពិធីនេះមិនដឹងថា ត្រូវរៀបចំ ឬយ៉ាងណានោះទេ? ។

នេះអាចជាការខកចិត្តមួយ សំរាប់ភ្ញៀវទេសចរណ៍ ដែលគ្រោងនឹងចូលមកកំសាន្តក្នុងប្រទេសកម្ពូជា នាពេលបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែខាងមុខនេះ។ តែទោះជាយ៉ាងណាក៏ដោយ ទុក្ខសោករបស់ប្រជាជាតិម្ចាស់ផ្ទះ ជាហេតុផល យ៉ាងសមស្រប ក្នុងការលប់ចោលនូវកម្មវិធីបុណ្យដ៏គគ្រឹកគគ្រេងនេះ ហើយត្រូវបំបែរអោយមានការគោរពទៅដល់ ព្រះបុរមសព និងវិញ្ញាណខ័នរបស់ព្រះមហាក្សត្រព្រះនរោត្តម សីហនុ ដែលជាអង្គក្សត្រស្ថិតក្នុងដួងព្រលឹង របស់ខ្មែរ គ្រប់ៗរូប ។ តែរវាង ការកាន់ព្រះរាជមរណទុក្ខ និងផលប្រយោធន៍ខាងសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍន៍ប្រទេស  ការជ្រើស​រើសយកផ្លូវទាំងអស់នេះក្នុងពេលតែមួយ មិនជាការប្រសើរទេឬ?

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៧ តុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...