Posts by "សេក មនោរកុមារ"

គំនិតល្អទាំង៥ ដើម្បីចៀសវាងការសន្ទនា បែបឯកជន នៅលើហ្វេសប៊ុក

គំនិតល្អទាំង៥ ដើម្បីចៀសវាងការសន្ទនា បែបឯកជន នៅលើហ្វេសប៊ុក

មិនថា ហ្វេសប៊ុក មានដំណើរការល្អ ឬយ៉ាងណានោះទេ តែគួរដឹងថា មិនមែនមានរឿងអ្វីក៏ដោយ ក៏យើងអាចផ្សព្វផ្សាយ ឬចែកចាយ នៅលើបណ្ដាញសង្គមនេះ នោះទេ។ នេះនៅមិនទាន់រាប់ នៅពេលដែលបណ្ដាញហ្វេសប៊ុកនេះ មានបញ្ហា ឬមានចំនុចខ្សោយខាងសុវត្ថិភាព ឬក៏ត្រូវគេចូលទៅលួចទិន្នន័យជាដើម នោះផង។

ការពីសប្ដាហ៍មុន បណ្ដាញផ្សព្វផ្សាយនៅអ៊ឺរ៉ុប បានធ្វើសេចក្ដីរាយការណ៍ថា ហ្វេសប៊ុកបានជួបនឹងភាពរអាក់រអួល ក្នុងដំណើរការរបស់ខ្លួន។ ប៉ុន្ដែពត៌មានទាំងនេះ ត្រូវបានបដិសេធជានិច្ចជាកាលដោយ បណ្ដាសង្គមនេះខ្លួនឯង។ «សុបិន្ដអាក្រក់របស់ហ្វេសប៊ុក» ដែលប្រព័ន្ធផ្សព្វផ្សាយបាននិយាយនោះ បានសំដៅទៅលើផ្នែកទូរសារឯកជន ដែលបណ្ដាសមាជិកបានផ្ញើរចេញ និងទទួលចូល កាលពីអំឡុងឆ្នាំ២០០៧ និង២០០៩ ថាបានលេចបញ្ចេញ [...]

ថៃ៖ ច្បាប់នៃអំណាច មាសប្រាក់ បុណ្យស័ក្ដិ

ថៃ៖ ច្បាប់នៃអំណាច មាសប្រាក់ បុណ្យស័ក្ដិ

អ្នកមានមុខមាត់ខ្ពង់ខ្ពស់ កាន់តែច្រើនឡើងៗ  ក្នុងប្រទេសថៃ បានប្រើប្រាស់ ទ្រព្យសម្បត្តិ ឋានៈ និង អំណាចរបស់ពួកគេ ដើម្បីគេចបញ្ជៀសខ្លួន អោយផុតពីអ្វីដែលខ្លួនបានបង្ក ជាពិសេសក្នុងពេលប្រព្រឹត្តកំហុសអ្វីមួយនោះ។ សូមអានរបាយ ការណ៍ របស់មនោរម្យព័ងអាំងហ្វូ ដែលនឹងយកករណីមួយចំនួន របស់អ្នកទាំងនោះ មកជូនលោកអ្នកដូចតទៅ៖

នៅពេល តារាចំរៀងនាង ពីយ៉ា ប៉ុងគុយឡាប៉ា (Piya Pongkulapa) ត្រូវបាននគរបាលឃាត់ខ្លួន ដោយសារឃើញនាង បើករថយន្តនៅម៉ោងពីរភ្លឺ កណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅ តែនាងបែរជានិយាយ អោយ ភ្នាក់ងារវិញថា «ខ្ញុំមិនមែនជាមនុស្សធម្មតាទេ។ ខ្ញុំស្គាល់នគរបាលថ្នាក់ខ្ពស់ជាច្រើន។» ពេលនោះភ្នាក់ងារតម្រួត បាន សុំពិនិត្យជាតិស្រានៅក្នុងខ្លួន ក្រែងនាងបើកបរទាំងស្រវឹង តែតារាម្នាក់នេះបែរជាតវ៉ាត្រឡប់វិញ ថានាងនឹងអោយ ត្រួតពិនិត្យ នៅពេលដែលនាងស្វាងបន្ដិច ហើយនាងបានសំងំក្នុងឡាន [...]

កម្ពុជា៖ អ្នក​រាយការណ៍​ពិសេស​របស់​សហ​​ប្រជាជាតិ (ONU) សុំ​អោយ​ពង្រឹក​និតិរដ្ឋ

កម្ពុជា៖ អ្នក​រាយការណ៍​ពិសេស​របស់​សហ​​ប្រជាជាតិ (ONU) សុំ​អោយ​ពង្រឹក​និតិរដ្ឋ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី (Surya P. Subedi) បានជំរុញអោយអាជ្ញាធររបស់ប្រទេសកម្ពុជា អោយធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីធានាអោយបាន នូវការ បោះឆ្នោតមួយ ដែលនឹងគ្រោងទុកនៅខែកក្កដាឆ្នាំ២០១៣ខាងមុខ ទទួលបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

លោកបានធ្វើសេចក្ដីប្រកាសមួយ ស្ដីពីបេសកម្មរបស់លោកក្នុងប្រទេសកម្ពុជា ដែលមានជាអាថ៌ថា «បើទោះជាកម្ពុជា សំរេចបាន នូវការធ្វើដំណើរទៅមុខ គួរអោយកត់សំគាល់ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនិតិរដ្ឋ [...]

ពិភពភាពយន្ដខ្មែរ បានបាត់បង់សមិទ្ធិករ មានទេពកោសល្យម្នាក់

ពិភពភាពយន្ដខ្មែរ បានបាត់បង់សមិទ្ធិករ មានទេពកោសល្យម្នាក់

ជាដំណឹងដ៏សោកសៅមួយ នៅពេលដែលយើងដឹងថា លោកអ៊ីវង់ ហែម បានលាចាកលោកយើងនេះ នៅថ្ងៃទី០៨សីហា​កន្លងទៅ ក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ ដូចនរណាៗ ក៏បានដឹង បានទស្សនាដែរថា លោកជាសមិទ្ធករ ភាពយន្ដដ៏ធំម្នាក់ ក្នុងចំណាមសមិទ្ធិករផ្សេងដទៃទៀត ដែលបានចូលរួម លើកស្ទួយយ៉ាងត្រចះត្រចង់ នូវវិស័យសិល្បៈទី៧ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស​នៅក្នុងសម័យមុនសង្រ្គាម។


លោកអ៊ីវង់ ហែម។

លោកអ៊ីវង់ ហែម បានចូលប្រលូកក្នុងវិស័យភាពយន្ដ នៅឆ្នាំ១៩៦២ ដែលកាលនោះលោកជាអ្នកជំនួយការ អោយសមិទ្ធិករ ភាពយន្ដបារាំង លោក ម៉ាសែល កាមូស (Marcel Camus) នៅក្នុងការថតរឿងមួយ មានចំណងជើងថា «បក្សីនៃថានសួគ៌ (L'Oiseau de paradis)»។ រឿងនេះ មានតួអង្គសំដែងស្រីម្នាក់ជាប្អូនស្រីរបស់លោក គឺនាង អ៊ីវង់ [...]

ហ្សាង ស៊ីយ៉ី៖ តារាភាពយន្ដ គួរអោយស្អប់ជាងគេ នៅចិន?

ហ្សាង ស៊ីយ៉ី៖ តារាភាពយន្ដ គួរអោយស្អប់ជាងគេ នៅចិន?

តារាភាពយន្ដចិន ចំណាត់ថ្នាក់ពិភពលោក នាងហ្សាង ស៊ីយ៉ី បានធ្លាក់ប្រជាប្រិយភាពជាខ្លាំង បន្ទាប់ពីរឿងអាស្រូវជាច្រើន ត្រូវបានគេធ្វើអោយបែកធ្លាយចេញពី អ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃបក្សកុម្មុយនីសចិន។ នាងត្រូវបានកាសែតហុងកុង មួយផ្សាយក្នុងអត្ថបទរបស់ខ្លួន កាលពីចុងខែឧសភា ដោយចោទថា នាងបានប្រព្រឹត្តអំពើបេស្យាចារ ជាមួយនឹងអ្នកទទួល ខុសត្រូវជាន់ខ្ពស់ចិន ដែលមានប្រាក់យ៉ាងស្ដុកស្ដុម្ភទាំងនោះ ជាថ្នូរទឹកប្រាក់ ប្រមាណជា៩០លានអ៊ឺរ៉ូ ក្នុងរយះពេល ១០ឆ្នាំ មកនេះ។

ក្នុងអត្ថបទផ្សាយថ្ងៃទី២៩ឧសភា ឆ្នាំ២០១២ កាសែត អ័បផល ដែលី (Apple Daily) របស់ហុងកុង ដែលជាកាសែតប្រចាំថ្ងៃ មួយ ទទួលបានការនិយមជាខ្លាំង បានអះអាងថា នាង ហ្សាង ស៊ីយ៉ី (Zhang Ziyi) ធ្លាប់ជា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...