នាវាបំពាក់ប្រដាប់ពិសេស ចេញទៅរកប្រអប់ខ្មៅនៃយន្ដហោះបាត់ខ្លួន
នាវាចម្បាំងមួយរបស់ប្រទេសអូស្ត្រាលី ឈ្មោះ Ocean Shield ដែលបានបំពាក់ដោយ សម្ភារៈរាករកប្រអប់ខ្មៅ ផ្ដល់ដោយសហរដ្ឋអាមេរិកនោះ ត្រូវចាកចេញពីកំពង់ផែទីក្រុង ផើត (Perth) ទីក្រុងឆ្នេរខាងលិចរបស់ប្រទេស នៅថ្ងៃចន្ទនេះ។ ការចេញទៅស្វែងរកប្រអប់ខ្មៅនេះ ក្នុងខណៈពេលដែលការប្រមូលវត្ថុសង្ស័យ ដែលរកឃើញអណ្ដែតនៅលើផ្ទៃសមុទ្រ ត្រូវបានបញ្ជាក់ថា មិនមែនជាបំណែកនៃយន្ដហោះបាត់ខ្លួននោះទេ។
គ្រឿងយន្ដនិងសម្ភារៈតាមរកប្រអប់ខ្មៅ របស់យន្ដហោះបាត់ខ្លួន។ (រូបថត nbcnews.com)
បាត់យន្ដហោះ - នៅថ្ងៃចន្ទ ទី៣១ ខែមីនានេះ ដើម្បីចូលរួមជាមួយក្រុមរុករកអន្តរជាតិ ដែលទទួលបន្ទុកស្វែងរកយន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ [...]