Posts by "ដារី"

ជ្រុះ​ពី​រថយន្ដ​មុខ ក្មេង​ប្រុស​ម្នាក់​នេះ​ត្រូវ​រថយន្ដ​មួយ​ទៀត​កិន

រូបភាពខាងលើនេះ បានធ្វើឲ្យស្រៀវដល់ឆ្អឹងខ្នង។ ជាហេតុការណ៍មួយ ដែលបានកើតឡើងក្នុងក្រុង «Zhaotong» ស្ថិតនៅភាគនារតី នៃប្រទេសចិន និងត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព សម្រាប់​ឃ្លាំ​មើល​នៅនឹង​ផ្លូវបំបែក។

នៅពេលរថយន្ដដឹកទំនិញ បានឈប់នៅនឹងភ្លើងស្ដុប គេពិតជាមិនដឹងថា នឹងមានរឿងអ្វីកើតឡើងឡើង។ តែ​បន្ទាប់ពីភ្លើងស្ដុប បានអនុញ្ញាតឲ្យរថយន្ដនេះ រំកិលខ្លួនទៅមុខ ឃ្លុបខាងក្រោយ ដែលបិទមិនជិតល្អ បាន​បណ្ដាល​ឲ្យជ្រុះកុមារាម្នាក់ មកលើផ្លូវថ្នល់។

ដោយសារកុមារា បានដួលនៅលើថ្នល់ ជាហេតុធ្វើឲ្យរថយន្ដខាងក្រោយ មើលមិនឃើញ ហើយបានបរ​កិន​ពី​លើកុមារ មុននឹងឪពុកម្ដាយរបស់កុមារ បានស្ទុះចុះពីរថយន្ដដឹកទំនិញ (ដែលនៅខាងមុខ) និងបាន​ស្រែក​ឲ្យ​រថយន្ដ​តូច បើកថយក្រោយ ដើម្បីពួកខ្លួនអាចលើកកូនមកវិញ។

ជាសំណាងល្អ ដែលកុមារមានរបួសសើរស្បែក តែបន្តិចបន្តួច។ តែកុមារត្រូវបាននាំ ទៅកាន់មន្ទីរពេទ្យ ដើម្បី​ឆ្លុះមើលខ្លួនប្រាណ [...]

ច្រៀង​យក​ពស់​វែក​មក​បង្ហាញ​ឫទ្ធិ ដល់​ពេល​ពស់​ចិក... ស្អែក​ស្លាប់

ច្រៀង​យក​ពស់​វែក​មក​បង្ហាញ​ឫទ្ធិ ដល់​ពេល​ពស់​ចិក... ស្អែក​ស្លាប់

អ៊ីម៉ា ប៊ូឡេ (Irma Bule) ស្ត្រីអ្នកចម្រៀងអាយុ២៩ឆ្នាំ ជាតិឥណ្ឌូនេស៊ីមួយរូប បានចូលរួមការប្រគុំតន្ត្រីមួយ ដែល​រៀបចំ​ឡើង នៅក្រុង «Karawang» ស្ថិតនៅខាងកើតរដ្ឋធានី ចាការតា កាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេល​នាង​បានច្រៀនចម្រៀងទីពីរ ពស់វែកមួយក្បាល ដែលនាងយកទៅសម្ដែងជាមួយ បានងាក​មកចិក​កំភួន​ជើង​របស់​នាង។ ប៉ុន្តែស្ត្រីអ្នកចម្រៀងអាជីពរូបនេះ បាននៅបន្តសម្ដែង និងនៅលើឆាក រហូត៤៥នាទីទៀត ទើប​បាន​ចូលទៅក្រោយឆាក។

នៅទីនោះ នាង ប៊ូឡេ បាននៅនិយាយលេងជាមួយ នឹងមនុស្សម្នាជុំវិញបានជាច្រើនម៉ាត់ទៀត មុន​នឹង​នាង​ដួលចុះ។ នាងត្រូវបានដឹក ទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ។ ប៉ុន្តែការសង្គ្រោះជនរងគ្រោះ ដែល​បណ្ដាល​មក​ពី​ពស់ចិក ដែលទុករហូតដល់ជាតិពិស ជ្រាបចូលទៅ​ដល់ប្រព័ន្ធប្រសាទហើយនោះ ពិតជា​មិន​អាច​ទៅ​រួចឡើយ។ នាងបានលាចាកលោក នៅព្រឹកថ្ងៃចន្ទស្អែកឡើង។

ពស់វែកដែលចិក នាង អ៊ីម៉ា ប៊ូឡេ ជាប្រភេទពស់ដែលមានពិសដ៏សាហាវបំផុត។ [...]

រកឃើញ​បន្ទាយ​លាក់​អាវុធ​នៃ​កុល​សម្ព័ន្ធ​ដើម នៅ​ក្បែរ​ក្រុង ស៊ីដនី

រកឃើញ​បន្ទាយ​លាក់​អាវុធ​នៃ​កុល​សម្ព័ន្ធ​ដើម នៅ​ក្បែរ​ក្រុង ស៊ីដនី

បូរាណវត្ថុតូចធំ ចំនួនមិនតិចជាង ២០ ០០០ ត្រូវបានរកឃើញ នៅក្នុងការដ្ឋានសំណង់សាធារណៈមួយ ដែល​ស្ថិតក្នុងតំបន់ជាយក្រុង នៃក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី។ វត្ថុទាំងនោះ ទំនងជាត្រូវបានរក្សាទុក នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​​ដ៏សំងាត់មួយ ដែលកើតឡើង ក្នុងជំនាន់ប្រយុទ្ធតតាំង នឹងអាណានិគមអង់គ្លេស ពោលគឺ​តាំង​ពី​២សតវត្សន៍មុន។ នេះជាការប្រកាសឲ្យដឹង របស់ក្រុមអ្នកបូរាណវិទូ ទៅកាន់ប្រព័ន្ធសារព័ត៌មាន។

ថ្លែងទៅកាន់​ទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក ស្កុត ហ្វ្រង់ (Scott Franks) អ្នកជំនាញ​មកពី​ការិយាល័យ​បេតិកភ័ណ្ឌ និងប្រឹក្សាយោបល់ «Tocomwall» បានថ្លែងឲ្យដឹងថា៖ «ទីនោះ ជាតំបន់ដ៏ធំ និង​ដ៏​សំខាន់​មួយ មិនសម្រាប់ត្រឹមតែ ក្រុងស៊ីដនី ប៉ុណ្ណោះទេ តែសម្រាប់ជាតិ (អូស្ត្រាលី) ទាំងមូល»។

លោកបានបញ្ជាក់ទៀតថា បើទោះជាគេនៅមិនទាន់ដឹង ពីពេលវេលាពិតប្រាកដក៏ដោយ ក៏ទីកន្លែងកំណាយ នៅលើផ្ទៃដី ប្រមាណជា ៧០០ម៉ែត្រការ៉េ [...]

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ខណៈនាងកំពុងថត​ការប្រកួតបាល់បោះមួយ រវាងក្រុមកីឡាពីរ នៅក្នុងក្រុង «Changxing» នៃខេត្ត «Zhejiang» ភាគខាងកើតប្រទេសចិន យុវតីជំទង់ម្នាក់នេះ បានឈឺពោះឆ្លងទន្លេ។ នាងបានចូលទៅបង្គន់ របស់​សាលប្រកួតកីឡាតែម្នាក់ឯង ហើយបង្កើតបានទារិកាដ៏តូចមួយ។ បន្ទាប់ពីនោះមក នាង​បាន​យក​ទារិកា​ខ្លួនឯងនេះ ទៅបោះចោល នៅក្នុងគុម្ភផ្កា ខាងក្រៅសាលប្រកួតកីឡា មុននឹងត្រឡប់​ចូលមក​ទស្សនា​ការ​ប្រកួត ជា​បន្ត​ទៅ​ទៀត។ នេះជាការអះអាង នៅក្នុងរបាយការណ៍មួយ របស់សារព័ត៌មានតំបន់ ឈ្មោះ «Hangzhou Daily» ដែលបានលើកហេតុផល នៃទង្វើរបស់យុវតីខាងលើ ថាបណ្ដាលមកពី «នាង​ភ័យ​ខ្លាំង​ពេក»។

របាយការណ៍ដដែលនោះ បានសរសេរទៀតថា ទារិកាដ៏អភ័ព ត្រូវបាន​បុរសអ្នកដំណើរ​ម្នាក់​​ប្រទះឃើញ។ បុរសម្នាក់នោះ ថែមទាំងបានរកឃើញអ្នកម្ដាយវ័យក្មេង ដោយបានដើរតាមដានឈាម ដែលស្រក់ប្រលាក់ នៅលើដី។

ផ្ដល់កិច្ចសម្ភាសទៅឲ្យ «Quotidien du peuple» ដែលជា​សារព័ត៌មានចិន​មួយ​ទៀត [...]

ម៉ាដូណា សម្រាត​បង្ហាញ​សុដន់​របស់​យុវតី​ម្នាក់ ​កណ្ដាល​ការ​ប្រគុំ​តន្ត្រី

នៅក្នុងការប្រគុំតន្ត្រីដ៏ធំ កាលពីថ្ងៃព្រហស្បត្តិ៍ ក្នុងក្រុង ប្រៃស្បេន (Brisbane) ប្រទេសអូស្ត្រាលី ស្ដេច​ម្រៀង​ស្រី នាង ម៉ាដូណា បានបង្កើតឈុតឆាក ដ៏ភ្ញាក់ផ្អើលមួយឡើង។ តារាចម្រៀងបានហៅយុវតីម្នាក់ ឲ្យ​ឡើង​ទៅ​លើ​ឆាក​ប្រគុំតន្ត្រី ជាមួយនាង។ ជាមួយនឹងការសប្បាយរីករាយ នៅក្នុងចិត្ត ព្រោះបានឡើង មកឈរ​ជា​មួយ​កំពូល​តារាចម្រៀង​ពិភពលោកនោះ យុវតីមិនបានគិតថា អាវរបស់នាងត្រូវបានតារាចម្រៀង ចាប់ទាញ​សម្រាត​បញ្ចេញ​ដើមទ្រូង ជាសាធារណៈដូច្នេះនោះទេ។

ដំបូងឡើយ ម៉ាដូណា ចង់បង្ហាញទៅកាន់សាធារណៈជន ថាយុវតីដែលបានឡើង​មកលើឆាកនេះ ជា«ប្រភេទ​ស្ត្រីម្នាក់ ដែលធ្វើឲ្យអ្នកផង អត់ទ្រាំមិនទះកំប៉េះគូទ​មិនបាន»។ បន្ទាប់មកភ្លាមនោះ ម៉ាដូណា បានប្រើដៃទាញ​អាវ​យុវតីទម្លាក់ បណ្ដាញឲ្យចេញសុដន់មួយភ្លែត នៅចំពោះមនុស្សរាប់ពាន់នាក់។ តារាចម្រៀង​បាន​ឧទាន​ឡើង​ថា៖ «ឲ្យខ្ញុំសុំទោស។ នេះគឺជា ការបៀតបៀន ខាងផ្លូវភេទ!»។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...