Posts by "ដារី"

ធី សុវណ្ណថា ហៅ​អ្នក​គាំទ្រ CNRP ជា​«សម្រាម​សង្គម»

ធី សុវណ្ណថា ហៅ​អ្នក​គាំទ្រ CNRP ជា​«សម្រាម​សង្គម»

សង្គ្រាមសំដីកំពុងបន្តមាន ទៅមុខទៀត រវាងអតីតអ្នកគាំទ្រ និងក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ។ អតីត​អ្នក​គាំទ្រ ដែល​គេស្គាល់​ឈ្មោះ កញ្ញា ធី សុវណ្ណថា បានហៅ​ក្រុមអ្នក​គាំទ្រ​គណបក្សប្រឆាំង នៅ​ថ្ងៃ​នេះ ថា​ជា​«សម្រាម​សង្គម»។

មូលហេតុអ្វី? អតីតតារា​ហ្វេសប៊ុក​រូបនេះ មិនបានបញ្ជាក់​ថា អ្វីជាន័យពិត នៃពាក្យសម្រាម​សង្គម​ទេ តែកញ្ញា​បាន​សរសេរ នៅលើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនថា៖ «សកម្មជន CNRP ភាគច្រើន ចេះតែជេរ ចោទ មិនចេះធ្វើអ្វីទេ»។

ការលើកឡើងនេះ ទំនងជាកញ្ញាធ្វើសេចក្ដីសន្និដ្ឋាន ទៅលើក្រុមមនុស្សមួយចំនួន ដែលបាន​ចោទ​​អតីតអ្នក​​គាំទ្រ​​គណបក្ស​​ប្រឆាំង​​ម្នាក់​នេះ ថាបាន«លក់ក្បាល» និងរឿងអ្វីទៀត ជាច្រើន។ ដូច​កញ្ញា ធី សុវណ្ណថា ខ្លួន​ឯង​ បាន​សរសេរ​ដូច្នេះ​ថា៖ «អ្នកខ្លះចោទលាបពណ៌ខ្ញុំ "លក់ក្បាល"។ វាមិនចម្លែកទេ ព្រោះខ្ញុំធ្លាប់​រងការចោទ​ជា​ច្រើន​ហើយ ដូច​ជា [...]

ព្រះសង្ឃ​បួន​អង្គ ត្រូវ​ឃាត់​ព្រះ​កាយ និង​ដក​ហូត​ទូរស័ព្ទ

ព្រះសង្ឃ​បួន​អង្គ ត្រូវ​ឃាត់​ព្រះ​កាយ និង​ដក​ហូត​ទូរស័ព្ទ

នៅខណៈពេលកំពុងថត ផ្តិតយកទិដ្ឋភាព នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្នុងព្រឹកថ្ងៃទី ២៦ ខែឧសភានេះ យ៉ាងហោច​ព្រះសង្ឃ៤អង្គ ត្រូវបានអាជ្ញាធរក្រុងសំរោង ចាប់ដកហូតយកទូរស័ព្ទ និងឃាត់ព្រះកាយ អស់រយៈពេលជាច្រើនម៉ោង មុននឹងដោះលែងមកវិញ នៅវេលាម៉ោង១៣រសៀល ថ្ងៃដដែល។

ព្រះសង្ឃ​សកម្ម​ការពារសិទ្ធិមនុស្ស ព្រះតេជគុណ លួន សុវ៉ាត បានឲ្យដឹងថា ហេតុការណ៍ឃាត់ព្រះកាយនោះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១០ព្រឹក ក្រោមបញ្ជារផ្ទាល់ ពីលោក ហង្ស បូរ ស្នងការរងខេត្ត និងពីលោក ស ថាវី អភិបាលខេត្ត ដែលកំពុងមានវត្តមាននៅទីនោះ។ ព្រះសង្ឃទាំងបួនអង្គនោះ រួមមានពីរអង្គ ជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស ព្រះនាម ព្រីម ហួន និង លួន [...]

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រិះគន់​មន្ត្រី​«យក​មុខ» ពេល​ចុះ​មូលដ្ឋាន

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រិះគន់​មន្ត្រី​«យក​មុខ» ពេល​ចុះ​មូលដ្ឋាន

ប្រិយមិត្តខ្លះបានលើកឡើងថា សកម្មភាពច្រូងច្រាង របស់មន្ត្រីអន្ទ្រើសៗទាំងនោះ ជាការ«យកមុខ» នៅចំពោះមុខ«មេ»។ «យកមុខ» ឬសរសេរឲ្យពេញ «យកមុខមាត់» ព្រោះមន្ត្រីទាំងនោះ បង្ហាញសកម្មភាព តែនៅពេលមានព្រឹត្តិការណ៍សំខាន់ ដូចជាការឃោសនាបោះឆ្នោត នេះតែប៉ុណ្ណោះ ខណៈក្នុងកិច្ចការរាជការជារៀងរាល់ថ្ងៃ នៅក្នុងក្រសួងវិញ មន្ត្រីយកមុខទាំងនោះ «មិនដែលដឹងក្ដៅត្រជាក់» ជាមួយនរណាម្នាក់ឡើយ។

ការលើកឡើងខាងលើ ត្រូវបានធ្វើឡើង ​​នៅខាង​ក្រោម​ការបង្ហោះ​សារ​ខ្លីមួយ នៅមុននេះបន្តិច ពីសំណាក់រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានរិះគន់«អ្នកខ្លះ» ថាបានបង្ហាញ​សកម្មភាព​ផ្សេង ខុសពី​សកម្មភាព​ជាប្រចាំ នៅក្នុង​ក្រសួងមន្ទីរ ដែល«អ្នកខ្លះ»នោះ កំពុងបម្រើការទៅវិញ។ លោករដ្ឋមន្ត្រី បានសរសេរថា៖ «ឃើញអ្នកខ្លះចុះមូលដ្ឋាន [បង្ហាញពីសកម្មភាព]រាក់ទាក់ ខ្វល់ខ្វាយសុខទុក្ខប្រជាជនណាស់ តែនៅក្នុងក្រសួង [អ្នកខ្លះនោះ]មិនដែលដឹងក្តៅត្រជាក់ [...]

ហ៊ុន សែន ថាខំអត់ធ្មត់ មិនដុតផ្ទះ ប៉ីប៉ី លី ចោល

ហ៊ុន សែន ថាខំអត់ធ្មត់ មិនដុតផ្ទះ ប៉ីប៉ី លី ចោល

នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច នៅកម្ពុជា មិនត្រឹមតែប្រតិកម្ម ទៅនឹងការថ្លែងឡើង របស់​មេ​ដឹកនាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ប៉ុណ្ណោះទេ តែបើសូម្បីសំដីចំអក របស់អ្នកគាំទ្រគណបក្សប្រឆាំង ក៏លោក​ត្រូវ​ប្រតិកម្ម​តប​វិញ​ដែរ។ នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែឧសភា​នេះ លោក ហ៊ុន សែន បានលើកឡើង​ដោយ​មិន​ចំ​ឈ្មោះ តប​ទៅនឹង​ពាក្យ​សំដី​នោះ ដែលលោកចាត់ទុក​ថា ជាការប្រមាថ​ដ៏ធ្ងន់ សម្រាប់អ្នក​គាំទ្រ​គណបក្ស​លោក។ លោក​បាន​ពន្យល់​ថា គណបក្សប្រជាជនកម្ពុជារបស់លោក បានខំ​អត់ធ្មត់ ដោយ​មិនបាន​ទៅដុត​ផ្ទះ របស់​ម្ចាស់​សំដី​នោះទេ។

ក្នុងពិធីសំណេះសំណាល ជាមួយគ្រឹស្ទបរិស័ទច្រើនរយនាក់ នៅក្នុងសាល​មហោស្រព​កោះ​ពេជ្រ កណ្ដាល​រាជធានី​ភ្នំពេញ បុរសខ្លាំង​កម្ពុជា បានថ្លែង​ឡើងថា៖ «ថ្ងៃមុន នៅតាម​ហ្វេសប៊ុក​ផេក​មួយ ខ្ញុំមិនដឹងថា គណៈ​កម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចាត់វិធានការ​បែប​ណា​ទេ ក៏ប៉ុន្តែ​គឺជាការប្រមាថ​ដ៏ធ្ងន់ [...]

CNRP ផ្ញើរ​សារ​រំលែក​​មរណទុក្ខ​បេក្ខនារី ដែល​ត្រូវ​ម៉ូតូ​បុក​ស្លាប់

CNRP ផ្ញើរ​សារ​រំលែក​​មរណទុក្ខ​បេក្ខនារី ដែល​ត្រូវ​ម៉ូតូ​បុក​ស្លាប់

សកម្មជន និងជាបេក្ខនារីលេខរៀងទី៣ របស់គណបក្សសង្គ្រោះជាតិ អ្នកស្រី ង៉ែត សុភាព អាយុ៣៧ឆ្នាំ បានត្រូវម៉ូតូសង់ ​ស៊េរី​ឆ្នាំ​២០១៦ មួយគ្រឿង បើកបរនិងជិះ​ដោយ​យុវជន​ពីរនាក់ បុកចំពីក្រោយ ពេញមួយល្បឿន បណ្ដាលឲ្យដួល​បោកក្បាល​ រងរបួស​យ៉ាងដំណំ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ។

ជាអកុសល អ្នកស្រី ង៉ែត សុភាព ដែលជាស្ត្រីមេម៉ាយ និងមានកូន៤នាក់ នៅក្នុងបន្ទុក បានទទួលមរណភាព នៅពេលអ្នកស្រីត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យបង្អែក​សំពៅមាស ខេត្ត​ពោធិ៍សាត់។ នេះ បើតាមប្រភពមួយ ដែលស្និតនឹងក្រុមគ្រួសារ។

នៅចំពោះរឿងរ៉ាវ​ដ៏អាណោចអាធមនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចេញលិខិត​រំលែកទុក្ខមួយច្បាប់ ជូនទៅដល់​គ្រួសារសព។ លិខិតនោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...