ព្រះសង្ឃ​បួន​អង្គ ត្រូវ​ឃាត់​ព្រះ​កាយ និង​ដក​ហូត​ទូរស័ព្ទ

មកដល់ម៉ោងនេះ ព្រះសង្ឃទាំងបួនអង្គ ត្រូវបានដោះលែងមកវិញ ហើយទូរស័ព្ទរបស់ព្រះអង្គ ដែលត្រូវបានដកហូត ក៏ត្រូវបានប្រគល់ត្រឡប់មកវិញដែរ។ នេះ បើតាមព្រះសង្ឃ លួន សុវ៉ាត ដែលស្ថិតក្នុងហេតុការណ៍នេះដែរ។
ព្រះសង្ឃ​បួន​អង្គ ត្រូវ​ឃាត់​ព្រះ​កាយ និង​ដក​ហូត​ទូរស័ព្ទ
អាជ្ញាធរក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានចាប់ឃាត់ខ្លួនព្រះសង្ឃ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 26, 2017
  • ប្រធានបទ: សណ្ដាប់ធ្នាប់-សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅខណៈពេលកំពុងថត ផ្តិតយកទិដ្ឋភាព នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្នុងព្រឹកថ្ងៃទី ២៦ ខែឧសភានេះ យ៉ាងហោច​ព្រះសង្ឃ៤អង្គ ត្រូវបានអាជ្ញាធរក្រុងសំរោង ចាប់ដកហូតយកទូរស័ព្ទ និងឃាត់ព្រះកាយ អស់រយៈពេលជាច្រើនម៉ោង មុននឹងដោះលែងមកវិញ នៅវេលាម៉ោង១៣រសៀល ថ្ងៃដដែល។

ព្រះសង្ឃ​សកម្ម​ការពារសិទ្ធិមនុស្ស ព្រះតេជគុណ លួន សុវ៉ាត បានឲ្យដឹងថា ហេតុការណ៍ឃាត់ព្រះកាយនោះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១០ព្រឹក ក្រោមបញ្ជារផ្ទាល់ ពីលោក ហង្ស បូរ ស្នងការរងខេត្ត និងពីលោក ស ថាវី អភិបាលខេត្ត ដែលកំពុងមានវត្តមាននៅទីនោះ។ ព្រះសង្ឃទាំងបួនអង្គនោះ រួមមានពីរអង្គ ជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស ព្រះនាម ព្រីម ហួន និង លួន សុវ៉ាត និងពីរអង្គទៀត ជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យព្រះនាម ណុប វណ្ណី និង សេង ណារា។


ដោយឡែកប្រធានស្ថាបនិក នៃបណ្តាញព្រះសង្ឃឯករាជ្យ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកា នៅលើបណ្ដាញសង្គមថា មានព្រះសង្ឃពីបណ្តាញព្រះសង្ឃឯករាជ្យ ចំនួនបីព្រះអង្គ ត្រូវបានឃាត់ព្រះកាយ ក្នុងនោះមាន ព្រះសង្ឃ បូរ បេត - ព្រះសង្ឃ ណុប វណ្ណី និងព្រះសង្ឃ សេង ណារា។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានឲ្យដឹងបន្តថា នៅក្រោយហេតុការណ៍ សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ បានស្វែងរកជួប ជាមួយព្រះមេគណខេត្ត ដើម្បីដោះស្រាយបញ្ហានេះ។

គេនៅមិនទាន់ដឹងថា តើការឃាត់ព្រះកាយ និងការដកហួតសម្ភារៈ ពីព្រះសង្ឃទាំងប៉ុន្មានអង្គនេះ ត្រូវបានធ្វើឡើង ក្រោមមូលហេតុអ្វីនៅឡើយ។ យ៉ាងណា មកដល់ម៉ោងនេះ ព្រះសង្ឃទាំងអស់ ត្រូវបានដោះលែងមកវិញ ហើយទូរស័ព្ទរបស់ព្រះអង្គ ក៏ត្រូវបានប្រគល់ត្រឡប់មកវិញដែរ បន្ទាប់ពីក្រុមអាជ្ញាធរ បានលុបវីដេអូ ចេញពីហ្វេសប៊ុក និងទូរស័ព្ទអស់។ នេះ បើតាមការអះអាង របស់ព្រះសង្ឃ លួន សុវ៉ាត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...