រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រិះគន់​មន្ត្រី​«យក​មុខ» ពេល​ចុះ​មូលដ្ឋាន

សកម្មភាពច្រូងច្រាង ក្នុងពេលចុះមូលដ្ឋាន (ឬចុះឃោសនា​បោះឆ្នោត) ពីសំណាក់មន្ត្រីអន្ទ្រើសៗមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មើលឃើញបែបផ្សេងទៅវិញ។ លោកថា មន្ត្រីទាំងនោះ បង្ហាញសកម្មភាព ដូចជារាក់ទាក់ខ្វល់ខ្វាយ នឹងសុខទុក្ខប្រជាជនខ្លាំងណាស់ តែផ្ទុយទៅវិញ...
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រិះគន់​មន្ត្រី​«យក​មុខ» ពេល​ចុះ​មូលដ្ឋាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ (រូបថត Reuters)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 26, 2017
  • ប្រធានបទ: មន្ត្រីយកមុខ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រិយមិត្តខ្លះបានលើកឡើងថា សកម្មភាពច្រូងច្រាង របស់មន្ត្រីអន្ទ្រើសៗទាំងនោះ ជាការ«យកមុខ» នៅចំពោះមុខ«មេ»។ «យកមុខ» ឬសរសេរឲ្យពេញ «យកមុខមាត់» ព្រោះមន្ត្រីទាំងនោះ បង្ហាញសកម្មភាព តែនៅពេលមានព្រឹត្តិការណ៍សំខាន់ ដូចជាការឃោសនាបោះឆ្នោត នេះតែប៉ុណ្ណោះ ខណៈក្នុងកិច្ចការរាជការជារៀងរាល់ថ្ងៃ នៅក្នុងក្រសួងវិញ មន្ត្រីយកមុខទាំងនោះ «មិនដែលដឹងក្ដៅត្រជាក់» ជាមួយនរណាម្នាក់ឡើយ។

ការលើកឡើងខាងលើ ត្រូវបានធ្វើឡើង ​​នៅខាង​ក្រោម​ការបង្ហោះ​សារ​ខ្លីមួយ នៅមុននេះបន្តិច ពីសំណាក់រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានរិះគន់«អ្នកខ្លះ» ថាបានបង្ហាញ​សកម្មភាព​ផ្សេង ខុសពី​សកម្មភាព​ជាប្រចាំ នៅក្នុង​ក្រសួងមន្ទីរ ដែល«អ្នកខ្លះ»នោះ កំពុងបម្រើការទៅវិញ។ លោករដ្ឋមន្ត្រី បានសរសេរថា៖ «ឃើញអ្នកខ្លះចុះមូលដ្ឋាន [បង្ហាញពីសកម្មភាព]រាក់ទាក់ ខ្វល់ខ្វាយសុខទុក្ខប្រជាជនណាស់ តែនៅក្នុងក្រសួង [អ្នកខ្លះនោះ]មិនដែលដឹងក្តៅត្រជាក់ [នៃ]អ្នកធ្វើការជាមួយ[ទេ]»។

លោក កាញារីទ្ធ បានសួរឡើង «តើបានប្រយោជន័អី?» មុននឹងរំលឹកប្រសាសន័របស់លោក ហ៊ុន សែន មកសរសេរថា៖ «សម្តេចនាយករដ្ឋមន្ត្រីូ តែងនិយាយថា អោយកូនឯងបៅឆ្អែតសិន សឹមបំបៅកូនគេ»។

លោករដ្ឋមន្ត្រី មិនបានបង្ហាញឈ្មោះ ពី«អ្នកខ្លះ»នោះ ជានរណាទេ។ តែបើគេចុចចូលមើល នៅលើបណ្ដាញសង្គម ក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោតនេះ មន្ត្រីអន្ទ្រើសៗ ដែលចុះធ្វើសកម្មភាព ចាប់ដៃចាប់ជើង ជាមួយពលរដ្ឋម្ចាស់ឆ្នោត មានចំនួនរាប់មិនអស់ឡើយ។

សាររបស់លោក ខៀវ កាញារីទ្ធ ត្រូវបាន​ប្រិយមិត្តច្រើនរយនាក់ បានចុច «Like» «Love» និង«Haha» ក្នុងរយៈពេល តែមួយភ្លែតប៉ុណ្ណោះ។ អ្នកខ្លះទៀត បានចូលមកផ្ដល់មតិ បន្ថែមទំងន់ ដល់ការលើកឡើងខាងលើ ដូចជាម្នាក់ ពីក្នុងចំណោមនោះ បានសរសេរថា៖ «កូនយើងមានច្រើន​ បៅក៏ច្រើន​ ហើយមួយចំនួនបៅច្រើន តែក្រធំ​ ឯមួយចំនួនទៀតបៅមិនគ្រប់​ យំឈ្លោះប្រកែកដណ្តើមតែគ្នាឯង។​ លោក[រដ្ឋមន្ត្រី] មានប្រសាសន៍ពិតជាត្រឹមត្រូវណាស់​ លោកយល់ច្បាស់ ពីស្ថានភាពបច្ចុប្បន្ន របស់មន្រ្តីរាជការ​។​»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...