
ក្រសួងព័ត៌មានព្រមានចាត់ការលើអាចារ្យ A រឿងនារី«ខារាអូខេ»
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក អ៊ុក គឹមសេង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បាននិយាយថា ក្រសួងព័ត៌មាននៅពេលនេះ កំពុងរៀបចំកិច្ចប្រជុំមួយ ដើម្បីចាត់ការ ទៅលើការធ្វើអត្ថាធិប្បាយមួយ របស់នាយកវិទ្យុ ABC លោក សេង ប៊ុនវ៉េង ហៅអាចារ្យ A ដែលបានលើកពីស្ត្រីបម្រើការ នៅតាមហាងខារាអូខេថា «គួរលក់ខ្លួន ឲ្យអ្នកមានលុយ ជាជាងបន្តអង្គុយកំដរ (ឬផឹកស្រាបៀរ) ជាមួយភ្ញៀវ»។
អត្ថាធិប្បាយរបស់លោកអាចារ្យ A បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១០ ខែសីហាកន្លងមក ដើម្បីតបទៅនឹងសំណួរ របស់និស្សិតឆ្នាំទី៣ម្នាក់ ដែលកំពុងបម្រើការ ក្នុងហាងខារ៉ាអូខេមួយ។ និស្សិតរូបនោះ បានសួរលោកថា៖ «បើសិនជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រឡាញ់ តើយើងត្រូវធ្វើយ៉ាងម៉េច»? លោកអាចារ្យ A ដែលសម្បូរដោយវោហាស័ព្ទស្រាប់ផង បានថ្លែងតបវិញ បែបវាហីថា៖ «រវាងយើងអង្គុយផឹក (ស្រា ឬស្រាបៀរ) រាល់ថ្ងៃ [...]