Posts by "ក. សោភណ្ឌ"

ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ធ្លាក់​ជង្ហុក មាន​គ្រោះ​ថ្នាក់​ជា​ទម្ងន់

ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ធ្លាក់​ជង្ហុក មាន​គ្រោះ​ថ្នាក់​ជា​ទម្ងន់

នេះហើយ ជា​អត្ថន័យ​នៃ​ពាក្យ​ពីរ​ម៉ាត់​យ៉ាង​ខ្លី៖ «បើ​ផឹក​កុំ​បើក​បរ តែ​បើ​បើក​បរ​កុំ​ផឹក»។ តែ​ក្នុង​ករណី​នេះ អ្នក​បើក​បរ​មិន​មែន​ថា គាត់​មិន​យល់​ពាក្យពីរ​ម៉ាត់​ខាង​លើ​នេះ​ទេ ព្រោះ​គាត់​ផឹក​ស្រវឹង​ជោគ​ចខ្លួន​រួច គាត់​ជិះ​ម៉ូតូ​ធ្វើ​វា​ហី ដោយ​ល្បឿន​លឿន​ដូច​ព្យុះ ហើយ​បាន​«បើក​ជ្រុល»​ទៅ​ធ្លាក់​គ្រលុក បណ្ដាល​ឲ្យ​របួស​ដាច់​មុខ​ដាច់​មាត់ បង​ប្អូន​ញាតិ​មិត្ត​មើល​សឹង​តែ​មិន​ស្គាល់។

ហេតុការណ៍​តូច តែ​រន្ធត់​នេះ បាន​កើត​ឡើង នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​លើ​ផ្លូវ​៥៩៨ ត្រង់​ចំណុច​ទល់​មុខ​ដីឡូត៍ ឧកញ៉ា លី ហួ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។ ជន​រង​គ្រោះ ដែល​ជា​អ្នក​បង្ក​ឡើង​ដោយ​ខ្លួន​ឯង បាន​រង​របួស​ជា​ទម្ងន់ ហូរ​ឈាម​ដាប​ទាំង​ខ្លួន។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ជនរងគ្រោះម្នាក់ [...]

៨ចំណុច ដែលស្ត្រីមិនគួរមើលរំលង

៨ចំណុច ដែលស្ត្រីមិនគួរមើលរំលង

ស្រ្តីមួយចំនួន មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព ក្នុង​ការ​ស់​នៅ​ប្រចាំ​ថ្ងៃ​នោះ​ទេ។ នោះ​ដោយ​សារ​តែ​នាង មាន​ភាព​មមាញឹក​នឹង​ការងារ ការ​រៀន​សូត្រ និង​មិន​បាន​ខ្វល់​ខ្វាយ អំពី​បញ្ហា​បន្តិច​បន្តួច​នៅ​ជុំ​វិញ​ខ្លួន ជា​ពិសេស​មិន​បាន​រៀប​ចំ និង​ប្រុង​ប្រយ័ត​ចំពោះ​ការ​ការពារ​សុខភាព។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ទាំង​៨ ដែល​ស្ត្រី​គួរ​ប្រតិបត្តិ​តាម​កុំ​រំលង៖

១. អនាម័យ៖ អនាម័យ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​ផ្សេងៗ ដែល​មាន​គ្រោះ​ថ្នាក់ ក៏​ប៉ុន្តែ​អនាម័យ​ហួស​ហេតុ​ពេក ក៏​មិន​មែន​ជា​វិធី​ដ៏​ល្អ​ដែរ ដើម្បី​ធ្វើការ​ទប់​ស្កាត់ ជា​មួយ​នឹង​ការ​ឆ្លង​ជំងឺ ផ្សេងៗ​នោះ។ អ្នក​វិទ្យាសាស្រ្ត របស់​ប្រទេស​អង់គ្លេស បាន​ធ្វើការ​ស្រាវ​ជ្រាវ បញ្ជាក់​ឲ្យ​ឃើញ​ថា អនាម័យ​ត្រូវ​តែ​មាន​របៀប​របស់​វា ទើប​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ។ [...]

នេន​អាយុ​១៥​វស្សា ឆ្លង​ជម្ងឺ​អេដស៏​ដោយ​មិន​ដឹង​ខ្លួន

នេន​អាយុ​១៥​វស្សា ឆ្លង​ជម្ងឺ​អេដស៏​ដោយ​មិន​ដឹង​ខ្លួន

ព្រះអង្គ​គ្រូ​សូត្រ​ស្តាំ វត្ត​នរា​ធិបតី​ព្រះ​នាម ម៉ន សាម៉េត បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា ពី​ចំណោម​ព្រះ​សង្ឃ​ទាំង​អស់ នៅ​ក្នុង​វត្ត​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​ផ្ទុក​មេរោគ​អេដស៏ ក្នុង​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​នាម ម.ហ និង​លោក​នេន​មួយ​អង្គ​នាម ច.ច។ ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ សុទ្ធ​តែ​បាន​ឆ្លង​មេរោគ​នេះ ដោយ​មិន​ដឹង​ខ្លួន។

ព្រះសង្ឃ​ព្រះ​នាម ច.ច គង់​នៅ​វត្ត​រកា បាន​មាន​សង្ឃ​ដីកា​ថា ពី​មុន​លោក​គ្រាន់​តែ​មាន​ជម្ងឺ​គ្រុន​ក្តៅ​ប៉ុណ្ណោះ តែ​ត្រូវ​ចាក់​ថ្នាំ ក្នុង​មួយ​ថ្ងៃ​បី​ដង ដើម្បី​ព្យាបាល​ជម្ងឺ​គ្រុនក្តៅ។ ព្រះ​អង្​គមិន​នឹក​ស្មាន​ថា ព្រះ​អង្គ​បែរ​ជា​ឆ្លង​បាន​ជម្ងឺ​អេដស៏ ត្រឡប់​មក​វិញ​យ៉ាង​ដូច្នេះ​ឡើយ។ បន្ទាប់​ពី​ដឹង​លទ្ធផល​បាន​ប៉ុន្មាន​ថ្ងៃ​មក​នេះ នេន​តូច​មាន​អាការៈ វិល​មុខ រាគ​រូស និង​ខ្សោយ​ជាង​ពី​មុន [...]

អត្ថ​ប្រយោជន៍​១០​យ៉ាង របស់​កញ្ចប់​តែ ដែល​មិន​ធ្លាប់​ដឹង!

អត្ថ​ប្រយោជន៍​១០​យ៉ាង របស់​កញ្ចប់​តែ ដែល​មិន​ធ្លាប់​ដឹង!

សម្បក​កញ្ចប់​តែ ដែល​អ្នក​តែង​គិត​ថា វា​ជា​សម្រាម​ទៅ​ហើយ​នោះ អាច​ជួយ​ដល់​សុខភាព​បន្ទាប់​បន្សំ អាវយវៈ​ខាង​ក្រៅ និង​ការ​ប្រើ​ប្រាស់​សម្ភារៈ​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ពេល​ខ្លះ​អ្នក​ត្រូវ​ប្រើ​ប្រាស់​ប្រាក់ ដូច​ជា​ដើម្បី​ទៅ​ទិញ​ថ្នាំ​បង្កា​ជា​ដើម​មក​ព្យាបាល​រោគ ឬ​ផលិត​ផល​អ្វី​មួយ ដើម្បី​មក​សំអាត​សម្ភារៈ​ផ្សេងៗ។ តែ​ជា​មួយ​សម្បក​កញ្ចប់​តែ​ដែល​ប្រើ​ហើយ អ្នក​ពិត​ជា​អាច​សន្សំ​សំចៃ​ប្រាក់​នេះ បាន​មួយ​ផ្នែក និង​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់។ ខាង​ក្រោម​នេះ ជា​គុណ​ប្រយោជន៍ ទាំង​១០ ពី​កញ្ចប់​តែ ដែល​អ្នក​មិន​​បាន​ស្គាល់​ពី​មុន​មក៖

១. ភ្នែក​ហើម ឬ​ក៏​ចុក​រោយ​ស្រពន់​ភ្នែក៖ អ្នក​អាច​យក​កញ្ចប់​តែ​ទៅ​ស្អំ នៅ​ពេល​ភ្នែក​របស់​អ្នក​ឡើង​ហើម និង​រោយ​ស្រពន់។ វិធី​អនុវត្ត៖ យក​កញ្ចប់​តែ ទៅ​ដាក់​លើ​ទឹក​ដែល​ត្រជាក់​មួយ​សន្ទុះ រឺ​ក៏​ដាក់​ក្នុង​ទូរ​ទឹក​កក រួច​យក​មក​ដាក់​ចំ​ពី​លើ​ភ្នែក​របស់​អ្នក [...]

រម៉ក​អេត​ចាយ បុក​ម៉ូតូ​ឪពុក​​ក្មេក​​មេធាវី ទារ​សំណង​១០០​ដុល្លា

រម៉ក​អេត​ចាយ បុក​ម៉ូតូ​ឪពុក​​ក្មេក​​មេធាវី ទារ​សំណង​១០០​ដុល្លា

ហេតុការណ៍​ចេះ​តែ​កើត​មាន​ប្លែកៗ ​រី​ឯ​ការ​យោគ​យល់​រវាង​ខ្មែរ​គ្នា​ឯង ក៏​កាន់​តែ​ធ្វើ​ឲ្យ​រញ្ជួយ​ចិត្ត​ណាស់​ដែរ។ ករណី​នេះ បាន​បង្ហាញ​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ កាល​ពី​ព្រឹក​ព្រហាម​ម៉ោង​៤ និង​៤៥​នាទី ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​លើ​បណ្តោយ​ផ្លូវ​មន្នី​រ៉េត នៅ​ខាង​លិច​ស្តុប​ផ្សារ​ដើម​គ។ គ្រោះ​ថ្នាក់​​រវាង​ម៉ូតូ និង​ម៉ូតូ បង្ក​ឡើង​ដោយ​ម៉ូតូ​ដឹក​រម៉ក​អេត​ចាយ​មួយ​គ្រឿង មិន​មាន​ផ្លាក​លេខ បុក​ជា​មួយ​ម៉ូតូ ធុន​សង់​ពាក់​ផ្លាក​លេខ 1O-8414 ភ្នំពេញ ដែល​បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រស​គ្នា។

ប្រភពព័ត៍មាន​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​ម្ចាស់​រម៉ក​អេតចាយ បើក​ម៉ូតូ​យ៉ាង​លឿន​ក្នុង​ទិសដៅ​បញ្ច្រាស់​ពី​គេ ចំណែក​ឯ​ម៉ូតូ​ជន​រង​គ្រោះ បើក​ពី​កើត​ទៅ​លិច ដោយ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​ឪពុក​ក្មេក​មេធាវី។ មក​ដល់​ចំណុច​គ្រោះ​ថ្នាក់​ខាង​លើ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...