នេន​អាយុ​១៥​វស្សា ឆ្លង​ជម្ងឺ​អេដស៏​ដោយ​មិន​ដឹង​ខ្លួន

ព្រះសង្ឃមួយអង្គ ដែលបួសសងគុណម្តាយ តាំងពីលោកឪពុកស្លាប់ទៅនោះ ស្រាប់តែរងនូវក្ដីរន្ធត់យ៉ាងខ្លាំង ព្រោះ​នេន​អង្គ​នេះ កំពុងផ្ទុកមេរោគអេដស៏នៅក្នុងខ្លួន បន្ទាប់ពីព្រឹត្តិការណ៍ជួសឈាម យ៉ាងកក្រើកនៅខេត្តបាត់ដំបង ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញ ថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៤
  • កែប្រែចុងក្រោយ: December 27, 2014
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះអង្គ​គ្រូ​សូត្រ​ស្តាំ វត្ត​នរា​ធិបតី​ព្រះ​នាម ម៉ន សាម៉េត បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា ពី​ចំណោម​ព្រះ​សង្ឃ​ទាំង​អស់ នៅ​ក្នុង​វត្ត​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​ផ្ទុក​មេរោគ​អេដស៏ ក្នុង​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​នាម ម.ហ និង​លោក​នេន​មួយ​អង្គ​នាម ច.ច។ ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ សុទ្ធ​តែ​បាន​ឆ្លង​មេរោគ​នេះ ដោយ​មិន​ដឹង​ខ្លួន។

ព្រះសង្ឃ​ព្រះ​នាម ច.ច គង់​នៅ​វត្ត​រកា បាន​មាន​សង្ឃ​ដីកា​ថា ពី​មុន​លោក​គ្រាន់​តែ​មាន​ជម្ងឺ​គ្រុន​ក្តៅ​ប៉ុណ្ណោះ តែ​ត្រូវ​ចាក់​ថ្នាំ ក្នុង​មួយ​ថ្ងៃ​បី​ដង ដើម្បី​ព្យាបាល​ជម្ងឺ​គ្រុនក្តៅ។ ព្រះ​អង្​គមិន​នឹក​ស្មាន​ថា ព្រះ​អង្គ​បែរ​ជា​ឆ្លង​បាន​ជម្ងឺ​អេដស៏ ត្រឡប់​មក​វិញ​យ៉ាង​ដូច្នេះ​ឡើយ។ បន្ទាប់​ពី​ដឹង​លទ្ធផល​បាន​ប៉ុន្មាន​ថ្ងៃ​មក​នេះ នេន​តូច​មាន​អាការៈ វិល​មុខ រាគ​រូស និង​ខ្សោយ​ជាង​ពី​មុន ហើយ​មាន​ក្តី​បារម្ភ​នៅ​ក្នុង​ខ្លួនជាខ្លាំង។

មិនមែនតែព្រះសង្ឃអង្គឯងទេ តែរឿងដ៍អាក្រក់នេះ បានកើតឡើងទៅលើញ៉ោមម្ដាយ របសព្រះអង្គ ច.ច ដូច​គ្នាដែរ។ ក្នុងព្រះជន១៥ព្រះវស្សាឆ្នាំនេះ សង្ឃតូចមានសង្ឃដីកាថា សូម្បីតែអ្នកមា្តយដែលចាស់ជរា​ទៅ​ហើយ​នោះ ក៏មានផ្ទុកមេរោគអេដស៏ដែរ ព្រោះបានទៅព្យាបាលនៅផ្ទះលោកគ្រូពេទ្យ យ៉ែម ជ្រិន ទាំង​គ្រួសារ។

ការចម្លងមេរោគអេដស៍ដ៏ចម្លែក ត្រូវបានរកឃើញពីក្នុងចំណោមប្រជាពលរដ្ឋ ក្នុងភូមិ​រកា ភូមិ​អំបែង​ថ្ងែ និង​ភូមិ​តាហែន​មួយ នៃ​ឃុំ​រកា ស្រុកសង្កែ នៅពាក់កណ្ដាលខែធ្នូនេះ។ ពលរដ្ឋរាប់តាំងពីមនុស្សចាស់​អាយុ​ជាង​៨០ឆ្នាំ និងក្មេងអាយុទើបតែ២ឆ្នាំផង ដែលបានរងគ្រោះ នឹងការចម្លងមេរោគដ៏តក់ស្លុត មានចំនួនប្រមាណជា​ជាង​១៥០នាក់ហើយ។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិតជំនាញ នៃវិទ្យាស្ថានប៉ាស្ទើនារាជធានីភ្នំពេញ។ ពលរដ្ឋ​សុទ្ធតែបានដាក់ការសង្ស័យទាំងអស់ ទៅលើគ្រូពេទ្យក្នុងតំបន់នោះឈ្មោះ យ៉ែម ជ្រិន ដែលនៅ​ពេល​ដែល​ពួក​គាត់មានជំងឺឈឺថ្កាត់ម្តងៗ ពួកគាត់តែង​តែទៅរកគ្រូពេទ្យម្នាក់នេះ ទៅចាក់ថ្នាំឲ្យ។ អ្នកភូមិមួយ​ចំនួន​បាន​លើក​ឡើងថា បើទោះជាគ្មាន​អាជ្ញាប័ណ្ណ តែការព្យាបាលរបស់គ្រូពេទ្យរូបនេះ ពូកែ និងជាមនុស្សចេះ​យក​អាសារ ប្រជាពលរដ្ឋក្នុងភូមិ។

យ៉ាងណាក៏ដោយ ក៏គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយត្រូវបានតុលាការខេត្តបាត់ដំបង​សម្រេចចេញដីកា ឃុំខ្លួនជាបណ្ដោះអាសន្នហើយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង៦ល្ងាច។ នៅ​ក្នុងដីការលេខ៤៥៩ របស់ចៅក្រមស៊ើបសួរ កឹម រ៉ាវី  បានចោទប្រកាន់ គ្រូពេទ្យដែលទំនងជាមាន​ជំនាញ​«ខុសបច្ចេកទេស» ចំនួន៣ករណី។ ទី១. បទប្រព្រឹត្តក្នុងចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃ តាមមាត្រា​១៨និង៥០ នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ទី២. បទឃាតកម្មដោយអំពើឃោរឃៅ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ និងទី៣. បទបើកកន្លែង​ពិគ្រោះ​ព្យាបាលជំងឺ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...