Posts by "ក. សោភណ្ឌ"

មិន​គិត​ខ្លី​ទៀត​ទេ... បែរ​ជា​ទៅ​«លោត​ពី​លើ​ស្ពាន​ម្តង» សន្លប់​ធំ

មិន​គិត​ខ្លី​ទៀត​ទេ... បែរ​ជា​ទៅ​«លោត​ពី​លើ​ស្ពាន​ម្តង» សន្លប់​ធំ

ចិត្ត​ដែល​ប៉ង​ស្លាប់​ហើយ ពិបាក​នឹង​ដុះ​ដាល​មក​ជា​ធម្មតា​វិញ​ណាស់ បើ​ទោះ​ជា​មាន​អ្នក​មក​ជួយ​ឃាត់​ឃាំង​រារាំង​យ៉ាង​ណា តែ​វា​មាន​ប្រសិទ្ធ​ភាព​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ហើយ​បើ​គិត​តាម​ផ្លូវ​ព្រះ​ធម៌​វិញ ព្រះ​ពុទ្ធ​បាន​មាន​ពុទ្ធដីកា​ថា៖ «គ្មាន​គ្រូ​ណា​ប្រដៅ​ព្រះ​អង្គ​បាន​ឡើយ» បើ​យើង​ខ្លួន​ឯង​មិន​អាច​​ជួយ និង​បញ្ជា​ខ្លួន​ឯង​ផង​នោះ ឲ្យ​អ្នក​ណា​គេ​ជួយយើង។ ពេល​ភ្ញាក់​ស្មារតី​និយាយ​​ថា​​មិន​​ធ្វើ​ទៀត​ទេ តែ​បាន​មួយ​ភ្លែត​ក្រោយ ក៏​តាំង​នឹក​ឃើញ​ចង់​អនុវត្តន៍​ម្តង​ទៀត។

» សូម​អាន​អត្ថបទ​ដែល​ទាក់ទង ដោយ​ចុច​នៅ​លើ​ទី​នេះ

ករណីនេះ បាន​កើត​ឡើង​ទៅ​លើ​បុរស​ម្នាក់​ឈ្នោះ អុល វណ្ណនី ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ [...]

អគ្គ​នាយក​អគ្គិសនី​កម្ពុជា សុំ​ពេល​ពីរ​សប្តាហ៍​ដើម្បី​ទិញ​សម្ភារៈ ពី​ប្រទេស​ដ៏ទៃ

អគ្គ​នាយក​អគ្គិសនី​កម្ពុជា សុំ​ពេល​ពីរ​សប្តាហ៍​ដើម្បី​ទិញ​សម្ភារៈ ពី​ប្រទេស​ដ៏ទៃ

ដើម្បី​ជួយ​សំរួល​ដល់​ការ​ប្រើ​ប្រាស់​ភ្លើង របស់​កម្មករ​កម្មការិនី ទៅ​តាម​អ្វី​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឡើង​កន្លង​មក​នោះ អគ្គសនី​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ចាត់​វិធានការ​ទៅ​លើ​ករណី​នេះ​ហើយ។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​បញ្ហា​ផ្នែក​«បច្ចេកទេស» ស្ថាប័ន​ស្វ័យត​មួយ​នេះ​សុំ​ឲ្យ​គេ​ទុក​ពេល​ឲ្យ​ខ្លួន ចំនួន​ពីរ​សប្ដាហ៍​ទៀត​សិន។

លោក កែវ រតនៈ អគ្គ​នាយក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្នុង​ពេល​ឆាប់ៗ​នេះ កម្មករ​កម្មការិនី​ដែល​ធ្វើការ​នៅ​ភ្នំពេញ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី មក​ត្រឹម​៦១០​រៀល ប្រសិន​បើ​ប្រើ​ប្រាស់​ក្រោម​៥០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ។ លោក​មាន​ប្រសាសន៍​ថា ខាង​អគ្គិសនី នឹង​ជួយ​សម្រូល​ដល់​កម្មករ ដោយ​មិន​ឲ្យ​កម្មករ​ទាំង​នោះ មក​បំពេញ​ឯកសារ​នៅ​ទី​តាំង​អគ្គិសនី​នោះ​ទេ [...]

តូច​ចិត្ត​ប្រពន្ធ​ចេញ​ពី​ផ្ទះ​អស់​ទ្រព្យ យក​កាំបិត​អា​ក ខ្លួន​ឯង

តូច​ចិត្ត​ប្រពន្ធ​ចេញ​ពី​ផ្ទះ​អស់​ទ្រព្យ យក​កាំបិត​អា​ក ខ្លួន​ឯង

ស្នេហា​និង​ការ​ឈឹ​ចិត្ត វា​អាច​មាន​ទំហំ​ធំ និង​មាន​តម្លៃ​ជាង​អ្វី​ទាំង​អស់។ យ៉ាង​ហោច​ណាស់ ក៏​ថ្លៃ​ជាង​«បំពង់​ក»​របស់​ខ្លួន​ដែរ ព្រោះ​បើ​គ្រាន់​តែ​ប្រពន្ធ​ដើរ​ចេញ​ចោល​ផ្ទះ ស្រាប់​តែ​ប្ដី​ដែល​នៅ​អន្ទះ​អន្ទែង​ម្នាក់​ឯង មិន​ដឹង​ភរិយា​ខ្លួន​ទៅ​ណា អស់​ទ្រព្យ​អស់​សង្ឃឹម ក៏​បម្រុង​អា ក ខ្លួន​ឲ្យ​ដាច់​។

ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥ នា​ចំណុច​មុខ​ផ្សារ​នាគ​មាស ផ្លូវ​លេខ​២៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។ បុរស​ដែល​រង​គ្រោះ​ឈ្មោះ អុល វណ្ណនី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ព្រូ​ឡាន មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

អា ក រួច តែនៅនិយាយបាន...

នៅក្នុងកាជួបផ្ទាល់ជាមួយជនរងគ្រោះ ដែលធ្វើអត្តឃាតខ្លួនឯងនោះ លោកបាននិយាយថា លោកបានធ្វើ​អត្តឃាតមែន [...]

ឡាន​ស៊ិនទ្រី​បុក​ជា​មួយ​ម៉ូតូ​ស្លាប់​ទាំង​យប់ នៅ​ស្តុប​ផ្សារ​ដើម​គ

ឡាន​ស៊ិនទ្រី​បុក​ជា​មួយ​ម៉ូតូ​ស្លាប់​ទាំង​យប់ នៅ​ស្តុប​ផ្សារ​ដើម​គ

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ សៅ ផានិត ភេទ​ប្រុស​អាយុ ២៧ រស់​នៅ​ភូមិ ប៉ប្រក់ សង្កាត់​កាកាប ខណ្ឌ​ពោធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ហេតុការណ៍​បុក​គ្នា​នេះ បាន​កើត​ឡើង​រវាង​ម៉ូតូ​និង​ឡាន នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី យប់​ថ្ងៃ​ទី១៣ ឈាន​ចូល​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៥ នៅ​ត្រង់​ចំនុច​ផ្សារ​ដើម​គ ស្ថិត​ក្នុង សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ លោក ធៀម អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ម្តុំ​ផ្សារ​ដើម​គ​នោះ បាន​និយាយ​ថា លោក​បាន​ឃើញ​ឡាន​ស៊ិនទ្រី គ្មាន​ផ្លាក​លេខ​តែ​មាន​លេខ​រៀង​សម្គាល់​១៣៨ បើក​បរ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ឯ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ស៊ុយសាគីវីវា ពណ៌ស លាយ​ខ្មៅ ផ្លាក​លេខ​ភ្នំពេញ AC-៩៩៦៧ បើក​បរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​គ្នា មក​ដល់​ស្តុប​ផ្សារ​ដើម​គ​បាន​បុក​គ្នា​ពេញ​ទំហឹង ដោយ​ម៉ូតូ​ជន​រង​គ្រោះ​បាន​ចូល​នៅ​ក្រោម​ឡាន។ [...]

​កម្រ​ជួប៖ សត្វ​គោ​មួយ​ក្បាល​កើត​កូន​បាន​ប្រាំ​ក្បាល!

​កម្រ​ជួប៖ សត្វ​គោ​មួយ​ក្បាល​កើត​កូន​បាន​ប្រាំ​ក្បាល!

ធម្មជាតិ​កម្រ ដែល​ថ្លែង​ពី​សត្វ​គោ​ញី​មួយ​ក្បាល​សម្រាល​កូន បាន​កូន​ដល់​ទៅ​ប្រាំ​ក្បាល​នេះ កើត​ឡើង​នៅ ភូមិ​ស្នាយបាំង ឃុំ​កំពង់សឹង ស្រុក​ព្រះ​ស្តេច​ខេត្ត​ព្រៃវែង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​យប់​ថ្ងៃ​ទី៥​ឈាន​ចូល​ថ្ងៃ​ទី៦ ខែ​មករា​ឆ្នាំ២០១៥​នេះ។ ប្រភព​ពី​ម្ចាស់​គោ លោក កាត់ វ៉ន បាន​ឲ្យ​ដឹង​ថា កាល​ពី​កូន​លើក​ដំបូង មេ​គោ​នេះ​មាន​កូន​ភ្លោះ (ពីរ​ក្បាល) ម្តង​រួច​មក​ហើយ។ ស្រាប់​តែ​ឥឡូវ កើត​លើក​ទី​ពីរ បាន​កូន​ដល់​ទៅ​ប្រាំ ធ្វើ​ឲ្យ​ផ្អើល​អ្នក​ស្រុក​មក​មើល។ ម្ចាស់​គោ​បាន​និយាយ​ទៀត​ថា លោក​ចិញ្ចិម​គោ​នេះ​តាម​ធម្មតា ដូចគេ​​ដូច​ឯង តែ​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​មាន​កូន​ច្រើន​ជាង​គេ​នោះ​ទេ។

ម្ចាស់គោ​​ដែល​កើត​កូន​បាន​ច្រើន​ប្លែក​ខាង​លើ​បាន​បញ្ជាក់​ថា មេ​គោ​នេះ​ប្រើ​ពេល​វេលា​សម្រាល​កូន ដល់​ទៅ​៣​ដង។ លើក​ទី១ បាន​១ក្បាល លើក​ទី២ បាន​១ក្បាល​ទៀត និង​លើក​ទី៣ បាន​ដល់​ទៅ​៣ក្បាល។ ប៉ុន្តែ​ជា​អកុសល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...