Posts by "ក. សោភណ្ឌ"

ប៉ះ​ម៉ូតូ​ដួល​ចុះ​មក​ជួយ តែ​បែរ​ជា​បាន​«មួយ​ដៃ»​ទៅ​វិញ

ប៉ះ​ម៉ូតូ​ដួល​ចុះ​មក​ជួយ តែ​បែរ​ជា​បាន​«មួយ​ដៃ»​ទៅ​វិញ

នៅប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន អំពើប្រកបដោយ សីលធម៌ និងមនុស្សធម៌ ពិបាកនឹងត្រូវបានគេ​មើលឃើញ​ណាស់ កុំថាឡើយ ដល់ទៅមានករណីប៉ះពារគ្នា នៅតាមដងផ្លូវ។ ដូចជាករណី គ្រោះថ្នាក់ចររាចរណ៍នេះ ជាដើម ដែល​បានកើតឡើង នៅតាមបណ្តោយ មហាវិថីម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាល​ពី​វេលា​ម៉ោង​៨ព្រឹក ថ្ងៃទី២៧ ខែមិនាឆ្នាំ២០១៥។

គ្រោះថ្នាក់នេះ មិនបានធ្វើឲ្យភាគីណាមួយ មានរបួសធ្ងន់នោះទេ ព្រោះម៉ូតូទាំងពីរ បានប៉ះគ្នាបន្តិច ហើយដួលទៅ​លើ​ផ្លូវ មានរបួសស្រាល រីឯម៉ូតូក៏គ្មានខូចខាតអ្វី ធំដំដែរ។ នេះបើតាម សាក្សីនៅផ្ទាល់កន្លែងកើតហេតុ។

សាក្សី បានប្រាប់បន្តទៀតថា ដំបូងឡើយ ម៉ូតូទាំងពីរគ្រឿង បើកបរក្នុងទិសដៅស្របគ្នា តាមបណ្តោយផ្លូវ ម៉ៅសេងទុង ពីជើង ទៅត្បួង ស្រាប់តែមកដល់ ទល់មុខកន្លែងលក់ឡាន នៅជិតមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ម៉ូតូបង្កដែល​មានស្លាក​លេខ 1AQ-9041 ដែលបើកបរ ដោយបុរស់ម្នាក់ ឈ្មោះ ម.ហ បានប៉ះជាមួយ [...]

រៀមច្បងគ្រួសារអាយុ១០ឆ្នាំ តែ​ទម្ងន់​តែ​៣គ.ក និង​ដើរ​មិន​ទាន់​​រួច

រៀមច្បងគ្រួសារអាយុ១០ឆ្នាំ តែ​ទម្ងន់​តែ​៣គ.ក និង​ដើរ​មិន​ទាន់​​រួច

បើប្រៀបធៀប ទៅនឹងប្អូនស្រីបង្កើត អាយុប្រាំឆ្នាំ ដែលមានទម្ងន់ ជាង១០គីឡូក្រាម ទៅហើយនោះ កុមារា យឿន សំណាង ជាកូនច្បងអាយុ១០ ពីគ្រួសារដែលមានបងប្អូន២នាក់ មានទំងន់តែ ២គីឡូក្រាមប៉ុណ្ណោះ។ កុមារា ដែល​មាន​កាយសម្បទារមិនប្រក្រតីនេះ រស់នៅក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ហើយ​រហូតមកដល់​ពេលនេះ កុមារាដ៏កំសត់ មិនទាន់អាចដើរបាន ឬមានសកម្មភាពអ្វី ដោយខ្លួនឯង បាននៅឡើយ ដោយអ្វីៗគ្រប់យ៉ាង ត្រូវបានអ្នកម្តាយ និងប្អូនស្រី ជាអ្នកមើលថែ និងធ្វើជំនួសទាំងអស់។

អ្នកស្រី កេង ចាន់គា ជាម្តាយក្នុងវ័យ៤៧ឆ្នាំ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ក្នុងជីវិតអាពាហ៍​ពិពាហ៍​គាត់ មានកូនពីរនាក់ កូនប្រុសច្បងឈ្មោះ យឿន សំណាង ខាងលើ ជាក្មេងចម្លែក មានរូបរាងតូចខុសធម្មតា ឯកូន​ទីពីរ​ជាកូនស្រីឈ្មោះ យឿន ចាន់គីម អាយុ៥ឆ្នាំ មានកាយសម្បទា ដូចក្មេងស្រីទូទៅធម្មតា។ អ្នកស្រីបញ្ជាក់ថា [...]

កម្មករ​រោងចក្រ ស៊ាវ គិញ តវ៉ាជាមួយថៅកែ សុំ​ល័ក្ខ​ខ័ណ្ឌ​៧​ចំណុច

កម្មករ​រោងចក្រ ស៊ាវ គិញ តវ៉ាជាមួយថៅកែ សុំ​ល័ក្ខ​ខ័ណ្ឌ​៧​ចំណុច

បាតុភាពរវាងថៅកែ និងកម្មករ ចេះតែមាន ជាហូរហែ ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ នៅមុខក្រសួងការងារ កម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ «ស៊ាវគិញ(អិម អីហ្វ ជី អិលធីឌី)» នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរអ៊ូរទាំ និងល័ក្ខខ័ណ្ឌការងាររបស់ខ្លួន នៅក្នុងរោងចក្រ បានប្រមូលគ្នាប្រមាណជា ១០០នាក់ មកតវ៉ា នៅមុខក្រសួងការងារ ជាមួយតំណាងទាំង៤រូប របស់ពួកខ្លួន។

តាមរយៈតំណាងទាំងបួនរូប របស់កម្មករ រួមមាន កញ្ញា អ៊ុង ចានដារា, កញ្ញា ឃុត វណ្ណី, កញ្ញា លឹម ចាន់ថន, និងកញ្ញា គាំ សុភាន់ ក្រុមកម្មករ បានទាមទារល័ក្ខខ័ណ្ឌ៧ចំណុច ពីថៅកែរោងចក្រ ដូចខាងក្រោម៖

ទី១ សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់ខែគោល ដល់កម្មករផ្នែក QC ឲ្យបាន១៤០ដុល្លា។
ទី២ សុំឲ្យក្រុមហ៊ុន ផ្តល់លុយព្រឹមឲ្យបាន១៥ដុល្លាក្នុងមួយខែ។
ទី៣ សុំឲ្យក្រុមហ៊ុនផ្តល់លុយបាយថ្ងៃត្រង់ ឲ្យបាន៤០០០រៀល ក្នុងមួយថ្ងៃ។
ទី៤ [...]

បើក​ឡាន​បុក​គោ​យន្ត​ផ្ទុះ​ឆេះ ស្លាប់​ម្នាក់​នៅ​បន្ទាយ​មាន​ជ័យ

បើក​ឡាន​បុក​គោ​យន្ត​ផ្ទុះ​ឆេះ ស្លាប់​ម្នាក់​នៅ​បន្ទាយ​មាន​ជ័យ

គ្រោះថ្នាក់ចររាចរណ៍មួយ បានបង្ករការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយសារ រថយន្តបង្ករ បានផ្ទុះឆេះ នៅកន្លែងកើតហេតុ កាលពីម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥នេះ នៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ គ្មានឡានសង្គ្រោះណា អាចជួយបានទេ ភ្លើងបានឆាបឆេះ រហូតអស់អំណាច។ គួរឲ្យ​ស្ដាយ​ណាស់ ដែលមនុស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះ បង្ករឡើងដោយឡាន កាម៉ារី សេរី១៩៩៥ ចង្កូត​ស្តាំពណ៍ ស មួយគ្រឿង បានបើកទៅបុក គោយន្ត ដែលកំពុងបើកបរមានគ្នា ពីរនាក់ប្តីប្រពន្ធ។ ភ្លាមៗ បន្ទាប់ពីកើត​ហេតុ ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករងគ្រោះទាំងពីរនាក់ ប្រពន្ធបាត់បង់ជីវិត រីឯប្តីរង​របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យស្រុក។

សាក្សីបានឲ្យដឹងថា គេមិនបានស្គាល់ពីអត្តសញ្ញាណ [...]

កម្មករ​ថា​រោងចក្រ ម៉េរ៉ូសាន់ ប្រើ​របប​កុម្មុយនីស

កម្មករ​ថា​រោងចក្រ ម៉េរ៉ូសាន់ ប្រើ​របប​កុម្មុយនីស

ការផ្ទុះកូដកម្មនេះ បានធ្វើឡើង អស់រយៈពេលជាង១០ថ្ងៃ ទៅហើយ ដោយសារភាគីរោងចក្រ បានបញ្ឈប់កម្មករ ជា​ច្រើន​នាក់ ដោយមិនបាន ជូនដំណឹងជាមុន និងពុំបានផ្តល់ប្រាក់ អត្ថប្រយោជន៍ ទៅតាមច្បាប់ការងារ។ នេះបើតាម​សម្ដី​របស់ក្រុមកម្មករ រោងចក្រកាត់ដេរ មេរ៉ូសាន់ ខេមបូឌា ខូអិលធីឌី ដែលស្ថិតក្នុងភូមិជំរៅ សង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន។ ក្រុមកម្មករ ដែលធ្វើកូដកម្ម បានអះអាងទៀតថា ក្រុមហ៊ុន​បានយកលេស ក្នុងការបញ្ឈប់នោះ ថាក្រុមហ៊ុនធ្វើទៅតាម កិច្ចសន្យាកំណត់ ថេរវេលា បើទោះជា កម្មករនោះ​បាន​បន្ត​កិច្ចសន្យា ការងារដល់២ឆ្នាំ ឡើងទៅក៏ដោយ។

រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រុមកម្មករប្រមាណ ៤០នាក់ បានមកធ្វើការទាមទារនេះ នៅមុខ​ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេសុទ្ធតែមានបំណង ឲ្យក្រុមហ៊ុនដោះស្រាយ ឲ្យបានឆាប់រហ័ស ពីបញ្ហារបស់​ពួកគេ ព្រោះពេលវេលា ដែលអូសបន្លាយ អាចមានបញ្ហា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...