ដកតំណែង ផ្លយ ពីម្ចាស់ខ្សែក្រវ៉ាត់ដែលបានពីការឈ្នះ ផាគីអៅ
នេះឬ ជាការប្រកួតប្រចាំសតវត្សន៍? កីឡាករប្រដាល់អាមេរិក ផ្លយ ម៉ាយវេដ័រ ទើបនឹងត្រូវបាន ដកតំណែងចេញ ជាម្ចាស់ខ្សែក្រវ៉ាត់ WBO សម្រាប់ទំងន់មធ្យប់ (តិចជាង៦៦,៧គីឡូក្រាម) ដែលខ្លួនទទួលបាន បន្ទាប់ពីបានប្រកួត ជាមួយកីឡាករហ្វីលីពីន ម៉ានី ផាគីអៅ កាលពីដើមឧសភា។ ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីកីឡាករអាមេរិក មិនបានបង់ប្រាក់ ទៅឲ្យគណៈកម្មការប្រដាល់ពិភពលោក (World Boxing Organization) មួយនេះ។ នេះបើតាមការប្រកាស របស់គណៈកម្មការពិភពលោក កាលពីយប់ថ្ងៃចន្ទ។
សេចក្ដីប្រកាសព័ត៌មានមួយ របស់គណៈកម្មការនេះ បានសរសេរឲ្យដឹងថា៖ «WBO មិនមានជម្រើសអ្វីផ្សេង ក្រៅតែពីឈប់ទទួលស្គាល់ ផ្លយ ម៉ាយវេដ័រ ជាម្ចាស់ជើងឯងពិភពលោក របស់ WBO សម្រាប់ទំងន់មធ្យម និងទុកតំណែងនេះ ឲ្យនៅទំនេរ»។
កីឡាករអាមេរិក ដែលបានប្រកួតឈ្នះ កីឡាករហ្វីលីពីនដោយពិន្ទុ នៅក្នុងការប្រកួតប្រចាំសតវត្ស ដ៏គួរឲ្យខកចិត្ត នៅក្រុងឡាសវ៉េហ្គាស នោះ [...]