អតីតសមាជិកម្នាក់ អះអាងថា ISIS កំពុង«រលាយរលត់»
បណ្ដាញផ្សព្វផ្សាយ របស់ប្រទេសកាណាដា បានធ្វើការរំលឹកឡើងវិញ នៅចុងសប្ដាហ៍កន្លងមកនេះ ពីសារមួយរបស់យុវជន សាមី អេឡាប៊ី (Sami Elabi) ជាតិកាណាដា ធ្លាប់ជាសមាជិកម្នាក់ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) នៅក្នុងប្រទេសស៊ីរី ដែលបានអះអាងជាសាធារណៈ ថាទឹកដីព្រះជាម្ចាស់សព្វថ្ងៃ (ក្នុងប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់) គឺជាការប្រកាសឡើង ដ៏«ឆ្កួតលីលា» កំណត់ឡើងដោយក្រុមនេះ តែខ្លួនឯងប៉ុណ្ណោះ។
តាមពិតទៅ សាររបស់យុវជន សាមី អេឡាប៊ី ដែលសរសេរនៅលើបណ្ដាញសង្គម ទ្វីសធើរ ត្រូវបានបង្ហោះតាំងពីប៉ុន្មានខែមុន និងត្រូវបានលប់ចេញ នៅបន្តិចក្រោយមក រួចបាត់ទៅហើយ។ តែសារព័ត៌មានមួយ នៅក្នុងក្រុងម៉ុងរ៉េអាល់ (Montréal) ប្រទេសកាណាដា បានយកសំណេររបស់យុវជន នៅក្នុងសារនោះ មកបញ្ជាក់ឡើងវិញថា៖ «ភាពឆ្កួតលីលារបស់ក្រុមរដ្ឋអ៊ីស្លាម គ្មានដែនកំណត់ទេ»។
[...]