អតីត​សមាជិក​ម្នាក់ អះអាង​ថា ISIS កំពុង​«រលាយ​រលត់»

អតីតសមាជិកមួយរូប នៃក្រុងរដ្ឋអ៊ីស្លាម ដែលមានដើមកំណើត ជាជនជាតិកាណាដា បាន​រៀបរាប់​ពី​ការ​យល់​ខុស​របស់​ខ្លួន ហើយបានប្រាប់ ទៅបណ្ដាអ្នកដែលលុះលង់ផ្សេងទៀត ឲ្យភ្ញាក់​រលឹក​ឡើង និងកុំ​ធ្វើដំណើរ​ទៅ​ចូលរួម ជា​មួយ​ក្រុម​នេះ​ឲ្យ​សោះ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ មករា ២០១៦
  • កែប្រែចុងក្រោយ: January 10, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាញផ្សព្វផ្សាយ របស់ប្រទេសកាណាដា បានធ្វើការរំលឹកឡើងវិញ នៅចុងសប្ដាហ៍កន្លងមកនេះ ពី​សារ​មួយ​របស់យុវជន សាមី អេឡាប៊ី (Sami Elabi) ជាតិកាណាដា ធ្លាប់ជាសមាជិកម្នាក់ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​​អារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) នៅក្នុងប្រទេសស៊ីរី ដែល​បាន​អះអាង​ជាសាធារណៈ ថាទឹកដីព្រះជាម្ចាស់សព្វថ្ងៃ (ក្នុងប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់) គឺជាការ​ប្រកាស​ឡើង ដ៏«ឆ្កួតលីលា» កំណត់ឡើង​ដោយក្រុមនេះ តែខ្លួនឯងប៉ុណ្ណោះ។

តាមពិតទៅ សាររបស់យុវជន សាមី អេឡាប៊ី ដែលសរសេរនៅលើបណ្ដាញសង្គម ទ្វីសធើរ ត្រូវបាន​បង្ហោះ​តាំង​ពីប៉ុន្មានខែមុន និងត្រូវបានលប់ចេញ នៅបន្តិចក្រោយមក រួចបាត់ទៅហើយ។ តែសារព័ត៌មានមួយ នៅ​ក្នុង​ក្រុង​ម៉ុងរ៉េអាល់ (Montréal) ប្រទេសកាណាដា បានយកសំណេររបស់យុវជន នៅក្នុងសារនោះ មក​បញ្ជាក់​ឡើង​វិញ​ថា៖ «ភាពឆ្កួតលីលា​របស់ក្រុមរដ្ឋអ៊ីស្លាម គ្មានដែនកំណត់ទេ»។

កាលពីថ្ងៃព្រហស្បត្តិ៍ សារព័ត៌មានដដែល បានព្យាយាមទាក់ទង ជាមួយយុវជនសារជាថ្មី និងបានទទួលនូវ​ការពន្យល់បន្ថែមទៀត ពីសំណាក់យុវជន ទាក់ទងនឹងវាសនារបស់ក្រុមរដ្ឋអ៊ីស្លាម។ ឆ្លើយតបពីក្នុង​ប្រទេស​ស៊ីរី និងចេញ​ពីទី​កន្លែង​មួយ ដែលយុវជនកំពុងធ្វើការប្រយុទ្ធតស៊ូនោះ យុវជន សាមី បានរៀបរាប់​ឲ្យ​ដឹង​ថា៖ «គ្មាននរណាម្នាក់ រីករាយ​សប្បាយចិត្តនោះទេ។ យើងទាំងអស់គ្នា ទទួលការភ្ញាក់ផ្អើលណាស់ នឹង​ពាក្យ​ប្រឌិត ទាក់​​ទង​​នឹង​ទឹកដី​ព្រះ​ជាម្ចាស់ ដែលបើសូម្បីតែអ្នកកាន់សាសនាអ៊ីស្លាម ដែលរស់នៅលើទឹកដីនេះ ពួកគេ​ការពារ​​មិន​​ទាំង​បាន​ផង។»

យុវជនបានបញ្ជាក់ តាមទំព័រទ្វីសធើររបស់ខ្លួនទៀតថា៖ «រដ្ឋអ៊ីស្លាម កំពុងតែរលាយរលត់ នៅក្នុងភាព​កង្វះ​ខាត ផ្នែកវិទ្យាសាស្ត្រ និងលក្ខណៈជាម៉ូស្លីមពិត។ សូមកុំធ្វើដំណើរ មកចូលរួមជាមួយនឹងក្រុមនេះ ប៉ុន្តែ​អ្នក​អាច​ចូល​រួម ជាមួយនឹងក្រុមផ្សេងទៀត។»

យុវជន សាមី អេឡាប៊ី បានអះអាងថា ខ្លួនសព្វថ្ងៃជាអ្នកប្រយុទ្ធឯករាជ្យមួយរូប ស្និតនឹងក្រុមអ្នកបះបោរ ដើម្បី​សេរីភាពនៅក្នុងប្រទេសស៊ីរី។ ក្រុមបះបោរទាំងនេះ កំពុងធ្វើការប្រយុទ្ធ ជាអាទិភាពប្រឆាំង​នឹង​កង​កម្លាំង របស់​របបប្រធានាធិបតីនៃប្រទេសស៊ីរី លោក បាឆារ អាល់អាសាធ (Bashar al-Assad) សព្វថ្ងៃ។ សារព័ត៌មាន​កាណាដា បានពន្យល់ថា អតីតសមាជិក របស់ក្រុមរដ្ឋអ៊ីស្លាមរូបនេះ ទំនងជាកំពុងព្យាយាម ប្រកាសស្វែងរកអ្នកប្រយុទ្ធផ្សេងៗ និងថ្មីៗទៀត ដើម្បីអាចឲ្យក្រុម «អ្នកប្រយុទ្ធឯករាជ្យ» របស់ខ្លួន អាច​រីក​ធំធាត់​តទៅ​មុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...