Posts by "ជា ធីរិទ្ធ"

ខ្មែរក្រោម ៖ រដ្ឋាភិបាល​មិន​ជួយ​ខ្មែរ​ក្រោម​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ

ខ្មែរក្រោម ៖ រដ្ឋាភិបាល​មិន​ជួយ​ខ្មែរ​ក្រោម​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ

ប្រធានសមាគមខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា បានរិះគន់ចំពោះរដ្ឋាភិបាលកម្ពុជា ដែលនៅស្ញៀមមិនព្រមជួយ​ពលរដ្ឋ​ខ្មែរក្រោមថា កំពុងតែរំលោភលើរដ្ឋធម្មនុញ្ញ។ ការិះគន់ររបស់ប្រធានសមាគមខ្មែរកម្ពុជាក្រោមបែបនេះ បាន​ធ្វើឡើង​ក្រោយពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបដិសេធសំណើរបស់ខ្មែរក្រោម ដែលស្នើឲ្យជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម បន្ទាប់ពីជនជាតិខ្មែរក្រោមមួយចំនួន ត្រូវបានចាប់ខ្លួន នៅប្រទេសវៀតណាមកាលពី​ពេល​កន្លងទៅ។


ខេត្ត​ខ្មែរ​នៅកម្ពុជាក្រោម ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩។ (រូបថត​ ឯកសារ)

ខ្មែរក្រោម - ភ្លាមៗក្រោយពីរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិការណ៍អន្តរជាតិ បាន​បដិសេធចំពោះសំណើរបស់សមាគមខ្មែរកម្ពុជាក្រោម [...]

ថៃ៖ យីង ឡាក់ បដិសេធ​សំណើ​សុំ​លើក​ពេល​បោះឆ្នោត

ថៃ៖ យីង ឡាក់ បដិសេធ​សំណើ​សុំ​លើក​ពេល​បោះឆ្នោត

លោកស្រីនាយរដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា កាលពីពុធម្សិលមិញ បានកោះប្រជុំជាមួយបន្ទាន់​ ដើម្បីពិភាក្សា​ទៅលើការស្នើសុំពន្យាពេលបោះឆ្នោត របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដោយសារតែ​ការវឹកវរនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែក្រោយកិច្ចប្រជុំ លោកស្រី យីង ឡាក់ បានអះអាងថា តំណាងចូលរួម​ភាគច្រើន​គំាទ្រ​ឲ្យមានការបោះឆ្នោត នៅខែកុម្ភៈខាងមុខ មិនឲ្យលើកពេលនោះទេ។


ក្រុមបាតុករនៅមុខទីស្ដីការនាយករដ្ឋមន្ត្រីថៃ កណ្ដាលទីក្រងុបាងកក កាលពីដើមខែវិច្ឆិកា។ (រូបថត Reuters)

នយោបាយថៃ - «ការបោះឆ្នោតសកលនឹងនៅតែចាប់ផ្តើមធ្វើនៅថ្ងៃទី ០២ ខែកុម្ភៈខាងមុខ ដោយគ្មានការលើក​ពេលនោះទេ» នេះគឺជាការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃចាំផ្ទះ លោកស្រី យីង ឡាក់ស៊ីណាវ៉ាត្រា [...]

ថៃ៖ ​បាតុករ​គម្រាម​ចាប់​ខ្លួននាយករដ្ឋមន្ត្រី យីង ឡាក់ បង្ខំឲ្យចុះចេញ

ថៃ៖ ​បាតុករ​គម្រាម​ចាប់​ខ្លួននាយករដ្ឋមន្ត្រី យីង ឡាក់ បង្ខំឲ្យចុះចេញ

ក្រុមបាតុករនៅក្នុងប្រទេសថៃ ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងរដ្ឋធានីបាំងកក កាលពីម្សិលមិញ បានព្រមាន​ចាប់ខ្លូនលោកស្រីនាយករដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា ព្រមទាំងបានចូលកាន់កាប់អាគាររដ្ឋសំខាន់ៗ ដើម្បី​ទាមទារឲ្យអ្នកស្រីចុះចេញពីតំណែង។ ក៏ប៉ុន្តែសម្រាប់លោកស្រី យីង ឡាក់ បានអះអាងថា នឹងមិនចុះចេញ​ពី​តំណែង​ជាដាច់ខាត។


នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ (រូបថត Reuter)

នយោបាយថៃ - ក្រោយពីធ្វើប្រតិបត្តិការបិទទីក្រុងបាងកក ដូចការគ្រោងទុករបស់ខ្លួននៅថ្ងៃចន្ទទី១៣ ខែមករា​រួចមក កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ ដែលដឹកនាំដោយអតីតឧបនាយករដ្ឋមន្រ្តីថៃ​លោក ស៊ូថេប ថងស៊ូបាន បានព្រមានចាប់ខ្លួននាយករដ្ឋមន្រ្តីថៃ [...]

សម រង្ស៊ី កឹម សុខា រ៉ុង ឈុន ដឹក​ដៃ​គ្នា​ឡើង​តុលាការ​នៅ​ព្រឹក​នេះ

សម រង្ស៊ី កឹម សុខា រ៉ុង ឈុន ដឹក​ដៃ​គ្នា​ឡើង​តុលាការ​នៅ​ព្រឹក​នេះ

ដូចការគ្រោងទុកប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំង​ប្រធានសហភាពសហជីពការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា នេះ បាននាំគ្នាចូលទៅ​ឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតបតាមការកោះហៅ​របស់តុលការ​កាលពីថ្ងៃទី ០៣ ខែមករា កន្លងទៅ។


មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (កណ្ដាល) និងលោក កឹម សុខា (ស្ដាំ) ព្រមទាំង​ប្រធានសហភាពសហជីព​ការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា។ (រូបថត MONOROOM.info/ C. Thyrith)

នយោបាយកម្ពុជា - គ្មានអ្វីប្រែប្រួលឡើយ ការសន្យាថានឹងចូលទៅឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម​តុលាការ​សាលាដំបូងរាជធានីភ្នំពេញ [...]

អាដហុក៖ ទាហាន​​ឃុំ​ខ្លួន​តំណាង​កម្មករ​គឺ​ជា​រឿង​រំលោភ​ច្បាប់​ទាំង​ស្រុង

អាដហុក៖ ទាហាន​​ឃុំ​ខ្លួន​តំណាង​កម្មករ​គឺ​ជា​រឿង​រំលោភ​ច្បាប់​ទាំង​ស្រុង

អង្គការផ្នែកការពារសិទ្ធិមនុស្ស អាដហុក នៅថ្ងៃនេះ បានបង្ហាញពីលទ្ធផលនៃ​ការស៊ើបអង្កេតរបស់ខ្លួន​ដោយ​ធ្វើការ​ចង្អុលមុខចំៗចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធលេខ ៩១១ ដែលបានធ្វើការចាប់ខ្លួន និងឃុំខ្លួនតំណាង​កម្មករ-កម្មការិនី នៅក្នុងហេតុការណ៍អំពើហិង្សា កាលពីចុងសប្តាហ៍មុន ថាគឺជាអំពើខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដែល​មិន​អាចទទួលយកបាននោះទេ។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)

សំណុំរឿងកម្មករ - ជាការសន្និដ្ឋានដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតប្រៀបធៀបជាមួយអង្គច្បាប់ អង្គការ​សិទ្ធិមនុស្សអាដហុក បានហៅសកម្មភាពរបស់កងម្លាំងទាហានឆ័ត្រយោងលេខ ៩១១ ដែលបានធ្វើការចាប់ខ្លួន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...