Posts by "ជា ធីរិទ្ធ"

កឋិនបក្សប្រឆាំង៖ ទាន​របស់​យើង​មិន​បាន​មក​ពី​ការ​លួច​ជាតិ

កឋិនបក្សប្រឆាំង៖ ទាន​របស់​យើង​មិន​បាន​មក​ពី​ការ​លួច​ជាតិ

ដូចការគ្រោងទុកនៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំដង្ហែអង្គកឋិនទានចូលវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹង​មានជ័យរាជធានីភ្នំពេញ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងពិធីនោះថា កឋិនទាន​របស់គណបក្សសង្គ្រោះជាតិ បានមកដោយធម៌គ្មានលួចប្លន់ពីនរណា ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ជាមួយ​ការឆ្លើយតប មន្រ្តីបក្សកាន់អំណាចបានបរិហារវិញថា លោក កឹម សុខា និយាយកុហកគ្មានការពិតសោះឡើយ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកចូលរួមជាច្រើននាក់នៅក្នុងពិធីអង្គកឋិនទានរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងវត្ត​សាមគ្គីរង្សី នារាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ [...]

កឹម សុខា៖ គណបក្ស​ប្រជាជន​កំពុង​ដើរ​ទៅ​រក​ផ្លូវ​«ចំណេះ​ជិះ​ក​ឯង»

កឹម សុខា៖ គណបក្ស​ប្រជាជន​កំពុង​ដើរ​ទៅ​រក​ផ្លូវ​«ចំណេះ​ជិះ​ក​ឯង»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានធ្លាក់ក្នុងស្ថានភាព​ចំណេះជិះកងឯងហើយនៅពេលនេះ ។ ចំណេះជិះកងឯងត្រូវបានលោក កឹម សុខា បកស្រាយថា ពីមុនមកគណបក្ស​ប្រជាជនថា ការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ ចុះហេតុអ្វីពេលនេះ ប្រកាសចង់កែទម្រង់ការបោះឆ្នោតនោះទៅវិញ។ ជុំវិញ​បញ្ហានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនបានលើកឡើងថា មិនមែនជាចំណេះជិះកឯងនោះទេ គឺគ្រាន់តែធ្វើការ​កែ​ទម្រង់បច្ចេកទេសការបោះឆ្នោតមួយចំនួនប៉ុណ្ណោះ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធនៃការបោះឆ្នោតនៅក្នុងអាណត្តិ​ទី៥ កាលពីពេលថ្មីៗនេះ លោក [...]

សម រង្ស៊ី ថា​អូស្រ្តាលី​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល ហ៊ុន សែន ជា​ការ​ពិត?

សម រង្ស៊ី ថា​អូស្រ្តាលី​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល ហ៊ុន សែន ជា​ការ​ពិត?

ប្រធានគណបក្សសង្គោះជាតិ លោក សម រង្សី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលីមិន​បានទទួលស្គាល់លទ្ធផលនៃការ​បោះឆ្នោត និងរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ននេះឡើយ។ ការលើកឡើងរបស់​លោក សម រង្ស៊ី នេះ បានធ្វើឡើងនៅពេលដែលលោកបានដឹកនាំក្រុមបាតុករ ដង្ហែញត្តិទៅដាក់នៅស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជាកាលពីព្រឹកមិញនេះ។ ជាមួយគ្នានេះ មន្រ្តីរដ្ឋាភិបាលលោក ទិត សុធា បានអះអាងថា ការលើកឡើងរបស់​លោក សម រង្ស៊ី ជាការបំភ្លឺសទាំងស្រុង។


លោក សម រង្ស៊ី (កណ្ដាលស្ដាំ) និងលោក កឹម សុខា (កណ្ដាលឆ្វេង) កាន់ទង់ជាតិចម្រុះ ដឹកនាំបាតុកម្មដង្ហែញត្តិ​ទៅដាក់​តាមស្ថានទូត។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន [...]

បាតុករ៖ ខ្ញុំ​មិន​នឿយ​ណាយ​នឹង​ការ​ធ្វើ​បាតុកម្ម ជា​មួយ​បក្ស​សង្គ្រោះ​ជាតិ

បាតុករ៖ ខ្ញុំ​មិន​នឿយ​ណាយ​នឹង​ការ​ធ្វើ​បាតុកម្ម ជា​មួយ​បក្ស​សង្គ្រោះ​ជាតិ

ដូចការគ្រោងទុកនៅថ្ងៃទី ២៣ ខែតុលានេះ គណបក្សសង្គ្រោះជាតិ បានរៀបចំធ្វើនូវមហាបាតុកម្មលើកទី ៣ របស់ខ្លួន ដែលមានការចូលរួមពីក្រុមបាតុកររាប់ម៉ឺននាក់។ ក្រុមបាតុករដែលបានចូលរួមនៅក្នុងមហាបាតុកម្មនេះ បានសម្តែង​ពី​អារម្មណ៍​របស់ខ្លួនមិននឿយណាយ ចំពោះមហាបាតុកម្មនេះនោះទេ ដោយពួកគេនៅតែចង់ធ្វើបាតុកម្មដដែល។


ក្រុមបាតុករ ដែលមកចូលរួមក្នុងបាតុកម្មថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - នេះមិនមែនជាលើកទី១ ទេ ដែលគណបក្សសង្គ្រោះជាតិរៀបចំធ្វើមហាបាតុកម្ម ដើម្បីប្រឆាំងទៅនឹង​លទ្ធផលនៃការបោះឆ្នោត ដែលប្រកាសដោយគ.ជ.ប ពោលគឺវាជាមហាបាតុកម្មលើកទី៣ហើយ សម្រាប់គណបក្សនេះ។ គ្រប់បាតុកម្មទាំងពីរលើក រួមទាំងលើកនេះផង [...]

បាតុករ​អន់​ចិត្ត​នឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង ថា​មិន​សូវ​រាក់​ទាក់​ចំពោះ​ពួក​គេ

បាតុករ​អន់​ចិត្ត​នឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង ថា​មិន​សូវ​រាក់​ទាក់​ចំពោះ​ពួក​គេ

ប្រជាពលរដ្ឋមួយចំនួនដែលមកចូលរួម ធ្វើមហាបាតុកម្មជាមួយគណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះ បានសម្តែងការអន់ចិត្ត ចំពោះមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលមិនសូវយកចិត្តទុកដាក់ចំពោះក្រុមបាតុករ ដែលបានមកចូលរួម​ធ្វើ​មហា​បាតុកម្ម។ ពួកគេបានរិះគន់ថា ពេញមួយព្រឹកហើយដែលក្រុមបាតុករជួបគ្នា នៅទីលានប្រជាធិបតេយ្យ តែគ្មានមេដឹកនាំ​គណបក្សសង្គ្រោះជាតិរូបណា មកជួបពួកគេឡើយ។


ទិដ្ឋភាពទូទៅនៅក្នុងការរងចាំ របស់បាតុករ ក្នុងមហាបាតុកម្មគណបក្សសង្គ្រោះជាតិថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ខ្ញុំចង់លឺសម្តីមេដឹកនាំខ្ញុំ» នេះជាសម្តីរបស់បាតុករមួយរូប ដែលកំពុងតែឈរនៅកណ្តាល​បរិវេណ​ទី​លាន​ប្រជាធិបតេយ្យ នាវេលាថ្ងៃត្រង់ដ៏ក្តៅហែង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...