Posts by "ក. សេងហុង"

«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!

«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!

សីលធម៌សង្គម - រាជាណាចក្រអច្ឆរិយៈដ៏ស្លូតបូត មានរាស្ត្រម្ចាស់នគរ សុទ្ធសឹងជាពូជអ្នកជា តែបែរជាបាន​ឈាន​មកដល់របត់ថ្មីមួយ ដែលត្រូវបានគេមើលឃើញថា កំពុងរងគ្រោះនឹងការធ្លាក់ចុះនៃសីលធម៌សង្គម សឹង​តែ​និយាយ​ហៅលែងលឺ ជាពិសេសនៅក្នុងអំឡុងពេល និងនៅក្រោយពេលនៃការបោះឆ្នោតសកល ឆ្នាំ​២០១៣។ នោះ គឺការ​ជេរប្រទេស ផ្ដាសា និងការលាបពណ៌គ្នាយ៉ាងសម្បើមដៃ ពីសំណាក់អ្នកគាំទ្រគណបក្ស​នយោបាយម្ខាងៗ។ ម្ខាង​ថាម្ខាងទៀត ជាឆ្កែយួន ឬខ្ញុំកញ្ជះយួន រីឯម្ខាងទៀតចោទម្ខាងខាងនោះថា ជាក្រុម​បង្ក​អសន្ដិសុខ ញុះញង់។ល។និង​។ល។

ធ្ងន់ធ្ងរជាងនេះ ការលាបពណ៌ដែលមិនមានសីលធម៌ក្នុងខ្លួនសោះតែម្ដង ពីសំណាក់ក្រុមអ្នកគាំទ្រម្ខាងៗ គឺ​ការ​ហៅ​ក្រុមអ្នកគាំទ្រស្រីៗ របស់គណបក្សមួយទៀត ជាស្រី«សំផឹង» ស្រី«លក់ខ្លួន» ស្រី«របស់តា» ស្រី«ប្រុស​រាប់​ភ្លេច» ឬស្រី«អស់សាច់»។ល។

ការលាបពណ៌ដែលគ្មានសីលធម៌នេះ [...]

របៀប​ធ្វើ​អំណោយ​សូកូឡា ជូន​«ម្ចាស់​កំពូល​ស្នេហ៍»​របស់​អ្នក

របៀប​ធ្វើ​អំណោយ​សូកូឡា ជូន​«ម្ចាស់​កំពូល​ស្នេហ៍»​របស់​អ្នក

នៅពេលអ្នកចង់បង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន ចំពោះមនុស្សជាទីស្នេហា តើអ្នកត្រូវធ្វើអ្វីខ្លះ? បើនិយាយពី​និមិត្តរូប អ្នកអាចធ្វើតាមរយៈ​ការជូនអំណោយ ផ្កាកូលាប ហៅទៅទទួលទានអាហារតែពីរនាក់ ឬពោលពាក្យ​ផ្អែម​ល្អែមជាដើម។ ប៉ុន្តែអត្ថបទនេះ នឹងបង្រៀនឲ្យអ្នកចេះធ្វើនំ ឬស្កសូកូឡាដោយផ្ទាល់ដៃ ដើម្បីធ្វើជាអំណោយយ៉ាង​ថ្លៃថ្លា ជូនម្ចាស់កំពូលស្នេហ៍របស់អ្នក។


នំសូកូឡា ដែលធ្វើឆ្នៃដោយដៃ ដាក់ទម្រង់ជាបេះដូង។ (រូបថត MONOROOM.info/ D.KEO)

អំណោយស្នេហ៍ - នៅប្រទេសកម្ពុជាមិនមានកំណត់នូវប្រភេទវត្ថុណាមួយ ដើម្បីឲ្យគូរសង្សា ឬគូស្វាមីភរិយា អាច​ធ្វើអំណោយជូនគ្នានោះនៅឡើយ។ ប៉ុន្តែនៅក្នុងបុណ្យនៃក្ដីស្រឡាញ់ ដែលទើបតែកន្លងទៅថ្មីៗនេះ [...]

បវរ​កញ្ញា​វេណេហ្សុយអេឡា ត្រូវ​បាន​បាញ់​ស្លាប់ ក្នុង​ពេល​បាតុកម្ម​តវ៉ា

បវរ​កញ្ញា​វេណេហ្សុយអេឡា ត្រូវ​បាន​បាញ់​ស្លាប់ ក្នុង​ពេល​បាតុកម្ម​តវ៉ា

សាច់ញាតិរាជិនីសម្រស់ឯក ផ្នែកទេសចរណ៏អាយុ២២ឆ្នាំ ប្រចាំរដ្ឋការ៉ាបូបូ (Carabobo) ប្រទេសវេណេហ្សុយអេឡា បានថ្លែង​ក្នុងភាពក្តុកក្តួលថា «តើយើងអាចរស់ បានរហូតដល់ពេលណា? តើយើងអាចទុកពេលឲ្យពួកនេះសម្លាប់​យើង​បានរហូតដល់ពេលណា?» ការថ្លែងដ៏រន្ធត់នេះ បានធ្វើឡើងបន្ទាប់ពីមរណភាពយ៉ាងទាន់ហន់ នៃអតីតស្ត្រី​ម្ចាស់​សម្ផស្សរបស់ពួកគេ កាលពីថ្ងៃពុធ។


នាង ហ្សេណឺស៊ីស កាម៉ូណា នៅពេលនាងនៅរស់ និងនៅក្រោយមរណភាពរបស់នាងនៅមន្ទីរពេទ្យ។ (រូបភាពហ្វេសប៊ុក)

រាជនីសម្រស់ - សម្តែក​នៃការសោកស្តាយ បន្តាប់ពីបវរកញ្ញាទេសចរណ៍រូបនេះ បានស្លាប់ក្នុងមន្ទីពេទ្យ​នាយប់​ថ្ងៃកើតហេតុ បានកើតឡើងជាបន្តបន្ទាប់។ បវរកញ្ញាវេណេហ្សុយអេឡា អាយុ២២ឆ្នាំ នាង ជានិស្សិតសិក្សាផ្នែក​ទីផ្សារ ត្រូវបានបាញ់សម្លាប់ [...]

៤​ចំណុច​ ដើម្បី​បញ្ឃប់​ការ​ព្រួយ​បារម្ភ​ ពី​ការ​គិត​របស់​អ្នក​ដទៃ

៤​ចំណុច​ ដើម្បី​បញ្ឃប់​ការ​ព្រួយ​បារម្ភ​ ពី​ការ​គិត​របស់​អ្នក​ដទៃ

មនុស្សគ្រប់រូប តែងតែចង់ឲ្យអ្នកដទៃចូលចិត្តនិងគាំទ្រខ្លួន ដែលជាហេតុបណ្តាលឲ្យមនុស្សនោះព្រួយបារម្ភ​ច្រើន​ចំពោះការគិតរបស់អ្នកដទៃចំពោះខ្លួនទៅវិញ។ ការខ្វល់ពីការគិតរបស់អ្នកដទៃខ្លាំងពេក​ ធ្វើឲ្យលោកអ្នកប្រែជា​មាន​បញ្ហា​ផ្លូវចិត្ត មានភាពតានតឹង និងមានភាពភ័យខ្លាចចំពោះរឿងរ៉ាវទាំងឡាយ ដែលលោកអ្នកមើលមិនដឹង ពីការគិត​របស់អ្នក​ដទៃ និងចេះតែធ្វើការប៉ាន់ស្មានវា ដោយសំអាងលើហេតុផលផ្សេងៗទៅវិញ។


ជំនឿជឿជាក់ក្នុងខ្លួន នឹងនាំឲ្យលោកអ្នកគិតថា ខ្លួនលោកអ្នកសំខាន់ណាស់។ (រូបថត ឯកសារ)

រោគចិត្ត - នេះជាចំណុចទាំងបួន ដើម្បីបញ្ឃប់ការព្រួយបារម្ភរបស់លោកអ្នក ចំពោះការគិតរបស់អ្នកដទៃ ដើម្បីជួយ​សុខភាព​ផ្លូវចិត្តរបស់លោកអ្នក និងនៅតែអាចរក្សាចំណងមិត្តភាព ជាមួយអ្នកដទៃបានដដែល។

១. [...]

អាចារ្យហែម-ចៀវ៖ ប្រវត្តិ​វីរជន​ស្នេហា​ជាតិ ចេញ​ពី​ព្រះសង្ឃ

អាចារ្យហែម-ចៀវ៖ ប្រវត្តិ​វីរជន​ស្នេហា​ជាតិ ចេញ​ពី​ព្រះសង្ឃ

រំលឹកពីមហាបុរសខ្មែរ- វីរបុរស អាចារ្យហែម ចៀវ បានរលត់ខ័ន្តទៅ ដោយមិនបានឃើញ​រាជាណាចក្រ​កម្ពុជា ជាទី​ស្រឡាញ់របស់លោក បានរួចផុតពីនឹមអណានិគមនិយមបារាំងនោះឡើយ។ យ៉ាងណាក៏ដោយ លោកត្រូវបាន​លើក​ជាវីរបុរសមួយដ៏ឆ្នើមផ្នែកនយោបាយ បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ បាន​សម្រេច​ចាត់ឲ្យនាំ​អដ្ឋិធាតុ​លោក​អាចារ្យ ហែម ចៀវ មកធ្វើបុណ្យជាឧឡារិក សមតាមកិត្តិយសដែលជាតិ ត្រូវតម្កល់​តម្កើនលោកជារដ្ឋបុរស។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមរំលឹកពីប្រវត្តិរបស់លោកខ្លះៗ ដើម្បីទុកជាការរំលឹកដល់ វីរៈភាពរបស់​លោក។

លោកអាចារ្យ ហែម ចៀវ កើតនៅថ្ងៃអង្គារ៏ ខែមាឃ ព.ស ២៤៤១ គ.ស ១៨៩៨ នៅឃុំ ទំនប់ធំ ស្រុក ញញាឮ​ខេត្ត​កណ្តាល (ខេត្តកំពង់ស្ពឺ តាមឯកសាររបស់ ​មណ្ឌលវប្បធម៌ខ្មែរនៅស្វីស)។ លោកជាកូនទីពីរនៅក្នុង គ្រួសារដែល​មានឪពុកឈ្មោះ ហែម ជាមេស្រុក និងម្តាយឈ្មោះទីវ រួមនឹងបងប្អូនបួននាក់ទៀត ឈ្មោះ លោក ហែម លី លោក ហែម ហួត [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...