Posts by "ក. សេងហុង"

សកម្មជន​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន ហៅ​ការ​បាញ់​រថយន្ដ ជា​ការ​បំបាក់​ស្ប៉ាត

សកម្មជន​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន ហៅ​ការ​បាញ់​រថយន្ដ ជា​ការ​បំបាក់​ស្ប៉ាត

ក្រុមសកម្មជន អ្នកតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន បានហៅការបាញ់ប្រហារ នៅយប់ថ្ងៃសៅរ៍ទី២២ ខែមីនាថា ជាការគម្រាមកំហែងបំភិតបំភ័យ ឬអាចជាករណីប៉ុនប៉ងធ្វើឃាត។ ការបាញ់ប្រហារ ដែលកើតឡើងនៅ​ចំណុច​ជិត​ស្ពានជ្រោយចង្វារ ដោយសារជនមិនស្គាល់អត្តសញ្ញាណមួយរូប បានដកកាំភ្លើងខ្លីបាញ់ប្រហើរមួយគ្រាប់ ធ្វើឲ្យ​បែកកញ្ចក់រថយន្ដក្រុង ដែលក្រុមសកម្មជនទាំងនោះ ជិះត្រឡប់ពីខេត្តសៀមរាបមកវិញ។


ស្នាមធ្លុះកញ្ចក់រថយន្ដ ដោយគ្រាប់កាំភ្លើងរបស់ជនមិនស្គាល់អត្តសញ្ញាណ។ (រូបថត MONOROOM.info/ Channita)

អំពើបាញ់បោះ - ព្រះតេជគុណ លួន សូវាត ដែលគង់ក្នុងរថយន្ដក្រុងដែរនោះ បានហៅការបាញ់ប្រហារនេះ ថា​ជាការបំភិតបំភ័យ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ [...]

បី​យ៉ាង ដើម្បី​បង្កើត​មិត្ត និង​បួន​យ៉ាង ដើម្បី​ពង្រឹង​ចំណង​មិត្ត

បី​យ៉ាង ដើម្បី​បង្កើត​មិត្ត និង​បួន​យ៉ាង ដើម្បី​ពង្រឹង​ចំណង​មិត្ត

មិត្តភាពជាវត្ថុសំខាន់មួយ ដែលពេលខ្លះយើងបានបំភ្លេចពីសារៈសំខាន់របស់វា ហើយអាចបណ្តាលឲ្យបាត់បង់ផល​ប្រយោជន៏ជាច្រើន ដែលកើតចេញពីមិត្តភាព ជាពិសេស នៅពេលយើងត្រូវការមិត្តភក្ត័​ដើម្បីជួយជីវិតរបស់​យើង​កាន់​តែប្រសើរ។ ដូចពាក្យចាស់ថា មិត្តល្អជួយគ្នាក្នុងគ្រាក្រ ដែលបង្ហាញពីប្រយោជន៏នៃការចងមិត្តភាព រវាងមនុស្ស​នឹងមនុស្ស។  ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លើកយកចំណុចមួយចំនួន ដើម្បីបង្ហាញពីវិធីសាស្រ្តនៃការបង្កើតមិត្ត និង​ថែរក្សាចំណងមិត្តភាពឲ្យបានកាន់តែប្រសើរឡើង។

១.ចំណងមិត្តភាពជួយឲ្យជីវិតវែង

លោក ជូលៀន ហតឡនស្តាដ (Julianne Holt-Lunstad) សាស្រ្តាចារ្យបណ្ឌិតផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យ ប្រៃហាម យ៉ាំង (Brigham Young) [...]

«ទិវា​បុណ្យ​សិទ្ធិ​នារី​អន្តរជាតិ» ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ស្រ្តី

«ទិវា​បុណ្យ​សិទ្ធិ​នារី​អន្តរជាតិ» ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ស្រ្តី

ស្រាវជ្រាវ - ប៉ុន្តែស្ថានការណ៏នេះ ត្រូវបានប្រែប្រួល នៅពេលស្ត្រីចាប់ផ្តើម បង្ហាញពីភាពខ្លាំងរបស់ខ្លួន ទៅ​កាន់​បុរស ដែលជាហេតុបណ្តាល ឲ្យមានទិវា ស្តីពីសិទ្ធិនារីអន្តរជាតិ រាល់ថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំ​ នៅទូទាំង​ពិភពលោក ដើម្បី​រំលឹក​ពួកគេថា ពួកគេមានសិទ្ធិ និងសេរីភាព អាចចូលរួមទាំងក្នុងនយោបាយ វប្បធម៌ សេដ្ឋកិច្ច សង្គមជាតិ​ដូច​គ្នា​នឹង​បុរស​ដែរ។ ម្យ៉ាងវិញទៀត ទោះបីពេលនេះ បុរសមួយចំនួន នៅតែមិនទាន់ទទួលស្គាល់សិទ្ធិស្រ្តី ពេញ​បរិបូរណ៏​ក៏​ដោយ ក៏ស្រ្តី​សង្ឃឹម​ថា ថ្ងៃណាមួយ បុរសនឹងផ្តល់តម្លៃដល់ពួកគេ ទូទាំងពិភពលោកជាមិនខាន។

ប្រវត្តិទិវាសិទ្ធិនារីអន្តរជាតិ

ការប្រារព្ធទិវាសិទ្ធិស្រ្តីអន្តរជាតិមុនដំបូងបង្អស់ ផុសឡើងពីសកម្មភាពនៃចលនាការងារ ក្នុងបណ្ដាប្រទេសអាមេរិក​ខាង​ជើង និងបានរីករាលទូទាំងទ្វីបអ៊ឺរ៉ុប [...]

អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

រាងកាយឆោមស្អាតជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នាទាំងបុរសនិងស្រ្តី។ ដើម្បីបានរាងកាយស្រស់ស្អាតនេះ អ្នកត្រូវ​តែលះបង់ពេលវេលា និងធ្វើសកម្មភាពមួយចំនួន ក្នុងនោះមានដូចជា ការហាត់ប្រាណ ការគេងឲ្យបានល្អ និងការ​សម្រាកឲ្យបានល្អ រក្សាចិត្តឲ្យតែស្រស់ថ្លាជាដើម។ ក្នុងចំណោមចំណុចសំខាន់ទាំងអស់ អាហារជាផ្នែកមួយ​យ៉ាង​សំខាន់ ក្នុងការធ្វើឲ្យរាងកាយមាំមួន និងរាងសមសួនផងដែរ។


ផ្លែឈើលើកសម្រស់ និងទ្រទ្រង់ជីវិត។ (រូបថត MONOROOM.info/ T.T)

សុខភាព - ការញុំាបន្ថែ និងផ្លែឈើច្រើន នឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៏ល្អ រាងកាយមាំមួន និងកាន់តែ​មានឆោម​ស្រស់ស្អាត។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកអាហារចំនួនប្រាំប្រភេទដែលបរិភោគហើយ ជួយដល់រាងកាយ​មានភាពស្រស់ [...]

ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

សហព័ន្ធបណ្តាញដើម្បីសកម្មភាពសុខមាលភាពកុមារពិភពលោក បានដាក់បញ្ចូល ផលិតផលពុល១០យ៉ាង ដែល​មនុស្សកំពុងប្រើប្រាស់ជាប្រចាំ និងផលិតដោយក្រុមហ៊ុនមួយចំនួនបានបង្ក គ្រោះថ្នាក់ដល់សុខភាព។ ការលើក​ឡើង​ពីផលិតផលពុលទាំងនេះ ត្រូវបានយកទៅដាក់​ផ្សាយ​ នៅលើ​គេហទំព័រសុខភាពមួយឈ្មោះ ថា គំនិត រាងកាយ និងធម្មជាតិបៃតង (Mind Body Green) កាលពី​ពេលថ្មីៗនេះ។ តើផលិតផលពុកទាំងនោះ មានអ្វីខ្លះ?


រូបបង្ហាញពីផលិតផល ឬថ្នាំ ដែលអាចមានសារធាតុពុល។ (រូបថត ឯកសារ)

សុខភាព - សុខភាពជាផ្នែកសំខាន់មួយនៃជីវិតដែលមិនអាចខ្វះបាន ដើម្បីឲ្យកាន់តែមានភាព ងាយស្រួល និង​សោភ័ណភាពមនុស្សបានចំណាយថវិការបស់ខ្លួនមួយចំនួនដើម្បីទិញផលិតផលល្អៗមក ប្រើប្រាស់ប្រចាំថ្ងៃ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...