៤​ចំណុច​ ដើម្បី​បញ្ឃប់​ការ​ព្រួយ​បារម្ភ​ ពី​ការ​គិត​របស់​អ្នក​ដទៃ

មនុស្សគ្រប់រូប តែងតែចង់ឲ្យអ្នកដទៃចូលចិត្តនិងគាំទ្រខ្លួន ដែលជាហេតុបណ្តាលឲ្យមនុស្សនោះព្រួយបារម្ភ​ច្រើន​ចំពោះការគិតរបស់អ្នកដទៃចំពោះខ្លួនទៅវិញ។ ការខ្វល់ពីការគិតរបស់អ្នកដទៃខ្លាំងពេក​ ធ្វើឲ្យលោកអ្នកប្រែជា​មាន​បញ្ហា​ផ្លូវចិត្ត មានភាពតានតឹង និងមានភាពភ័យខ្លាចចំពោះរឿងរ៉ាវទាំងឡាយ ដែលលោកអ្នកមើលមិនដឹង ពីការគិត​របស់អ្នក​ដទៃ និងចេះតែធ្វើការប៉ាន់ស្មានវា ដោយសំអាងលើហេតុផលផ្សេងៗទៅវិញ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: February 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សគ្រប់រូប តែងតែចង់ឲ្យអ្នកដទៃចូលចិត្តនិងគាំទ្រខ្លួន ដែលជាហេតុបណ្តាលឲ្យមនុស្សនោះព្រួយបារម្ភ​ច្រើន​ចំពោះការគិតរបស់អ្នកដទៃចំពោះខ្លួនទៅវិញ។ ការខ្វល់ពីការគិតរបស់អ្នកដទៃខ្លាំងពេក​ ធ្វើឲ្យលោកអ្នកប្រែជា​មាន​បញ្ហា​ផ្លូវចិត្ត មានភាពតានតឹង និងមានភាពភ័យខ្លាចចំពោះរឿងរ៉ាវទាំងឡាយ ដែលលោកអ្នកមើលមិនដឹង ពីការគិត​របស់អ្នក​ដទៃ និងចេះតែធ្វើការប៉ាន់ស្មានវា ដោយសំអាងលើហេតុផលផ្សេងៗទៅវិញ។


ជំនឿជឿជាក់ក្នុងខ្លួន នឹងនាំឲ្យលោកអ្នកគិតថា ខ្លួនលោកអ្នកសំខាន់ណាស់។ (រូបថត ឯកសារ)

រោគចិត្ត - នេះជាចំណុចទាំងបួន ដើម្បីបញ្ឃប់ការព្រួយបារម្ភរបស់លោកអ្នក ចំពោះការគិតរបស់អ្នកដទៃ ដើម្បីជួយ​សុខភាព​ផ្លូវចិត្តរបស់លោកអ្នក និងនៅតែអាចរក្សាចំណងមិត្តភាព ជាមួយអ្នកដទៃបានដដែល។

១. យល់ពីមូលហេតុដែលលោកអ្នកគាំទ្រ
វាពិតជាមានសារៈសំខាន់ណាស់ នាពេលយើងដឹងពីគំនិត និងមូលហេតុដែលយើងធ្វើ និងចង់ ធ្វើ ថាតើមកពីណា និងជាអ្វីឲ្យបានពិតប្រាកដ។ មនុស្សម្នាក់ៗកើតមកដោយផ្នែកលើវប្បធម៌ សាសនា និងផ្នត់គំនិតដែលកើត​ចេញ​មក​ពីការ អប់រំរបស់ខ្លួនម្នាក់ៗ ស្តែងចេញតាមរយៈសកម្មភាព។ ជួនកាលយើងក៏ត្រូវធ្វើវាឡើង ដើម្បីរំដោះខ្លួនឯង​ចេញ​ពីសង្គម ឬសកម្មភាពអ្នកមួយ ដែលលោកអ្នកមិនពេញចិត្ត ព្រោះមនុស្សមិនអាចចេះតែធ្វើគ្រប់យ៉ាង គ្រប់វិនាទីផ្តោត​ទៅលើពាក្យពេចន៏ និងការគិតរបស់អ្នកដទៃពេកទេ។

២. លោកអ្នកគឺជាអ្វី ដែលលោកអ្នកចង់
ឬសគល់នៃបញ្ហាអាចកើតឡើង ដោយសារលោកអ្នកតែងខ្វល់មិនឈប់ ពីការគិតរបស់អ្នកដទៃដែល កើតមាន​ចំពោះ​លោកអ្នក និងតែងតែធ្វើរឿងគ្រប់យ៉ាង ដើម្បីផ្គត់ផ្គង់ចិត្តរបស់អ្នកទាំងនោះ រហូតដល់ពេលខ្លះ លោកអ្នកត្រូវប្រឆាំង​នឹងខ្លួនឯង។

លោកអ្នកត្រូវចងចាំថា លោកអ្នកមិនមែនជាកម្មសិទ្ធ នៃការគូសវាសរបស់អ្នកដទៃឡើយ ប៉ុន្តែជាអ្វីដែលអ្នកចង់​ក្លាយខ្លួន។ លោកអ្នកត្រូវចងចាំថា៖ «ខ្ញុំ គឺជាខ្លួនខ្ញុំ។ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ដោយទំនួលខុសត្រូវ លើទង្វើររបស់​ខ្ញុំ។»

៣. ផ្តល់ថាមពល ដល់ការគិតបែបវិជ្ជមាន
មនុស្សជាច្រើនអាចនឹងគិតថា លោកអ្នកជាមនុស្សឆ្កួត ឬមានបញ្ហានាពេលលោកអ្នកចេះតែធ្វើអ្វីមួយប្លែក ឬមិន​ដូច​ការគិត​របស់​អ្នកដទៃ។ ចូរដកដង្ហើមវែងៗ រួចចាប់ផ្តើមគិតរឿងគ្រប់យ៉ាង ឆ្ពោះទៅរកផ្លូវវិជ្ជមានជានិច្ច ព្រោះលោកអ្នក​ជាផលកើតចេញ​ពីការគិតរបស់លោកអ្នក។

ការសិក្សាពីជីវប្រវត្តិទស្សនវិទូមួយចំនួន ក៏មានប្រសិទ្ធភាពផ្តល់ការគិតបែបវិជ្ជមាននេះដែរ ដោយសារពួកគាត់​តែង​ធ្វើរបស់ដែលគាត់ចង់ធ្វើ រហូតដល់មានមនុស្សជាច្រើនធ្វើតាមដំណើររបស់ពួកគាត់វិញ។

៤. ផ្តល់ក្តីស្រឡាញ់ និងគាំទ្រខ្លួនលោកអ្នករាល់ថ្ងៃ
បើលោកអ្នកនៅតែ មិនអាចបញ្ឃប់ការខ្វល់ពីការគិត របស់អ្នកដទៃបាន។ អ្នកគួរតែ ព្យាយាមហាត់បង្កើន​ការ​ស្រឡាញ់​នេះដល់ខ្លួនលោកអ្នករាល់ថ្ងៃ និងញញឹមទទួលការិះគន់មកគិតពិចារណា ប៉ុន្តែបើការគិតនោះ មិនសម​ស្របតាមសេចក្តីប្រាថ្នា និងគោលបំណងរបស់លោកអ្នកទេ អ្នកគួរតែបញ្ឃប់វា និងចាប់ផ្តើមធ្វើរបស់គ្រប់យ៉ាង អ្នកចង់ធ្វើភ្លាមដោយក្តីអត់អោន និងស្នាមញញឹមចំពោះទង្វើរខ្លួនឯង៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១១៥ ខែកុម្ភៈ ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...