ស ខេង៖ ការិយាល័យច្រកចេញចូលតែមួយ កាត់បន្ថយអំពើពុករលួយ
ការិយាល័យច្រកចេញចូល ដែលជាយុត្តិសាស្រ្តថ្មីរបស់រដ្ឋាភិបាល បាននឹងកំពុងដំណើរការនៅរាជធានី ខេត្តក្រុងនីមួយៗ។ តាមរយៈការិយាល័យបំរើសេវាសាធារណៈមួយនេះ រដ្ឋាភិបាលរំពឹងទុកថា និងអាចកាត់បន្ថយអំពើពុករលួយបាន។
លោក សរ ខេង ថ្លែងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សេវាសាធារណៈ - ថ្លែងក្នុងពិធី សម្ភោធនិងប្រកាសបើកឱ្យដំណើរការ ការរិយាល័យច្រកចេញចូលតែមួយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មកចូលរួមទទួលយកសេវារដ្ឋបាល តាមប្រភេទសេវាកម្មនីមួយៗ នៅការិយាច្រកចេញចូលតែមួយ និងចូលរួមត្រួតពិនិត្យតាមដាន និងផ្តល់ជាយោបល់ [...]