សិក្ខាសាលាជាតិកំណត់ប្រាក់ឈ្នួលអប្បបរមា ដើម្បីបញ្ចប់ជម្លោះ?
ការកំណត់ប្រាក់ឈ្នួលអប្បបរមា ជាប្រធានបទមួយដ៏សំខាន់ ដែលបានបង្កក្នុងពេលកន្លងមក ឲ្យមានផ្ទុះបាតុកម្ម របស់កម្មករ ស្ទើពេញផ្ទៃប្រទេស។ កត្តាទាំងនេះ ត្រូវបានវាគ្មិនដែលចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ រៀបចំដោយក្រសួងការងារ និងអង្គការថ្នាក់ជាតិ ថ្លែងបញ្ជាក់ថា វាបណ្តាលមកពីមិនមានការសិក្សា និងស្រុះគ្នារវាងនិយោជក និងនិយោជិក។
លោក អាត់ ធន់ ប្រធានសហជីពកម្មករមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ប្រាក់ឈ្នួលអប្បបរមា - រដ្ឋមន្ត្រីក្រសួងការងារ លោកអ៊ិត សំហេង បានថ្លែងក្នុងកម្មវិធីសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែ មេសានេះថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារឿងសំខាន់មួយ [...]