ក្រសួង​ការងារ និង ILO ធ្វើ​សិក្ខាសាលា ពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា

រយៈពេល១ថ្ងៃកន្លះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការរវាង​ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការពលកម្មអន្តរជាតិ ដែលហៅកាត់តាមភាសាអង់គ្លេសថា ILO នឹង​រៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការពង្រឹងដំណើរការកំណត់ ប្រាក់ឈ្នួលអប្បបររបស់កម្មករ​កាត់ដេរនៅ​កម្ពុជា។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រយៈពេល១ថ្ងៃកន្លះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការរវាង​ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការពលកម្មអន្តរជាតិ ដែលហៅកាត់តាមភាសាអង់គ្លេសថា ILO នឹង​រៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការពង្រឹងដំណើរការកំណត់ ប្រាក់ឈ្នួលអប្បបររបស់កម្មករ​កាត់ដេរនៅ​កម្ពុជា។


រូបភាពរបស់អង្គការអាយឡូ នៅកម្ពុជា។

ប្រាក់ខែកម្មករ - លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅ​ថ្ងៃទី២៣ ខែមេសានេះថា នៅថ្ងៃស្អែកនឹងមានរៀបចំសិក្ខាសាលាមួយ ដែលមានការចូលរួមពី ភាគីទាំងបីរួមមាន​និយោជក និយោជិក អ្នកជំនាញរបស់រដ្ឋាភិបាល។ ហើយសិក្ខាសាលានេះ ជាសិក្ខាសាលាដែលពិគ្រោះយោបល់ និងស្វែងរកនូវយន្តការ និងប្រព័ន្ធនៃការគ្រប់គ្រងកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ហើយនឹងត្រូវរៀបចំធ្វើ នៅក្នុងសណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤។

ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករលោក សៀង សម្បត្តិ បានឱ្យដឹងថា លោកនៅមិនទាន់កំណត់គោលដៅថា​យ៉ាងណានោះទេ សម្រាប់ប្រជុំត្រីភាគីនៅថ្ងៃស្អែកនេះ។ តែនៅរសៀលថ្ងៃនេះដែរ ខាងលោករួមទាំង៨សហព័ន្ធ​សហជីព​ នៃភាគីចរចាប្រាក់ឈ្នួល នឹងត្រូវប្រជុំជាមួយ ILO ដើម្បីរៀបចំថាតើប៉ុន្មានចំនុចអ្វី ដែលត្រូវលើកទៅ​ពិភាក្សា​ជាមួយភាគីរដ្ឋាភិបាល និងភាគីខាងនិយោជក។ ប្រធានសហជីពរូបនេះក៏រំពឹងទុកផងដែរ ពីសិក្ខាសាលា​រយៈមួយថ្ងៃកន្លះនេះថា៖ «យើងសង្ឃឹមថា កម្មករនឹងទទួលបានប្រាក់ឈ្នួលឡើងវិញក្នុងកំរិតមួយ បើទោះជា​មិន​បាន១៦០ដុល្លាក៏ដោយ តែបានកំរិតណាមួយដែលសមរម្យ»។

បញ្ហារបស់ជនទាំង២១

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានលើកឡើងថា បើទោះបីជាសិក្ខាត្រីភាគីនោះ មិនលើកយក​បញ្ហាអ្នកទាំង២១នាក់មកពិភាក្សាក៏ដោយ តែអ្នកស្រីនិងលើកបញ្ហាដែលទាក់ទង និងការដោះលែងអ្នកទាំង២១ មក​ជជែកពិភាក្សា ព្រោះអ្នកទាំង២១នាក់នោះ ក៏ជាប់ពន្ធនាគារដោយសារតែរឿងកម្មករដែរ។

សហជីពរបស់រដ្ឋាភិបាល ...

ដោយឡែកលោក ជា មុន្នីប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាបានពន្ល់ថា រដ្ឋាភិបាលគួតែកុំ​លូក​ដៃនៅក្នុងកិច្ចការប្រាក់បៀវត្សហ្នឹងខ្លាំងពេក ព្រោះវាជារឿងប្រយោជន៍របស់ក្រុមហ៊ុនកម្មករ និងនយោជិក។ លោក​បន្តថា រីឯការចរចាសុំឱ្យមានតម្លាភាព និងមានការជជែកគ្នាដោយបរិសុទ្ធ។ បើជជែកគ្នា ទៅយកសហជីព​របស់​រដ្ឋាភិបាល ឬយកសហជីពផ្សេងៗ ដែលមិនមានគោលការណ៍ និងគោលនយោបាយច្បាស់លាស់ នោះកម្មករក៏មិន​ទទួលបានលទ្ធផលជាក់ស្តែងដែរ។

ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា៖ «ទោះបីជាមាន​ការប្រជុំ​ការ​ជជែកគ្នាមែន តែបរទេសគេមិនល្ងង់ទេ ថាការជជែកនេះ​គ្រាន់តែជាការឡប់ឡែមួយ​ដើម្បីគិត​ថាទទួលបានការ​គាំទ្រនោះទេ ប៉ុន្តែប្រយោជន៍កម្មករមិនសង្ឃឹមថាបានមួយរយភាគរយទេ៕»

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...