អតីតអ្នកភូមិបឹងកក់ ថាការចោទប្រកាន់របស់ ឡុង ឌីម៉ង់ គ្មានមូលដ្ឋាន
«ឱ្យគាត់ដឹងលឺថា តើមានអ្នកណាញុះញង់ខ្ញុំ» នេះជាថ្លែងបញ្ជាក់ របស់អតីតអ្នកភូមិបឹងកក់ នៅក្នុងសន្និសិទកាសែតនៅថ្ងៃទី០៥ ខែឧសភា នេះដោយប្រតិកម្ម ទៅនឹងនឹងការលើកឡើងរបស់មន្រ្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ដែលបានថ្លែងចោទប្រកាន់លើពួកគាត់ ថាមានអ្នកនយោបាយនៅពីក្រោយការតវ៉ា។
សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
ជម្លោះដីធ្លី - សហគមន៍អតីតអ្នកភូមិបឹងកក់បានប្រតិកម្មភ្លាមៗ ដោយបានហៅការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា ជាការលើកឡើងមិនសមហេតុផល ព្រោះលោកជាមន្រ្តីសាធារណៈបំរើប្រជាពលរដ្ឋទូទៅ [...]