សវនាការជន២៣៖ ចៅក្រមហាមមិនឲ្យបង្ហាញ ពីភស្ដុតាងដោះបន្ទុក
សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាកា ទៅលើជនត្រូវចោទទាំង២៣នាក់ តែនៅតែបន្តហាមឃាត់ មិនឲ្យជនត្រូវចោទ លើកពីភស្ដុតាងដោះបន្ទុក និងហាមមេធាវីរបស់ជនត្រូវចោទ មិនឲ្យចាក់វីដេអូ បង្ហាញពីភាពគ្មានទោសពៃរបស់កូនក្ដីខ្លួននោះឡើយ។
រូបរបស់ក្រុមអ្នកគាំទ្រជនទាំង២៣នាក់ នៅខាងក្រៅសាលាដំបូង។ (រូបថតហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - គេហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា សវនាការបានចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក។ នៅក្នុងបន្ទប់សវនាការទី១ សំណុំរឿងបុរស ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅមុខរោងចក្រ យ៉ាក់ ជីង កាលពីថ្ងៃទី២ ខែមករា។ រីឯនៅក្នុងបន្ទប់សវនាការទី២ ចៅក្រមបានសាកសួរអត្តសញ្ញាណសាក្សី ដែលមានវត្តមាននៅក្នុងតុលាការ។ [...]