បទ«ផឹកកាហ្វេ» បង្កគ្រោះដល់ ឃិត សុម៉ាលីស ដោយទាំងអ្នកនិពន្ធទៀត
ម្ចាស់បទ «BaBy របស់បង ជាសង្សារចាស់របស់អូន» កញ្ញា ឃិត សុម៉ាលីស កំពុងរងនូវព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជនទាំងក្នុង និងក្រៅបណ្តាញសង្គម។ ការរិះគន់នេះ បន្ទាប់ពីកញ្ញា បានឡើងបកស្រាយ ចម្រៀងមួយបទ ដែលមានចំណងថា «ផឹកកាហ្វេ» នៅលើស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី «Fun zone» ។
កញ្ញា ឃិត សំម៉ាលីស តារាចម្រៀងស្រីល្បី ខាងបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ ត្រូវបានទស្សនិករិះគន់ថា ច្រៀងមិនពិរោះ ច្រៀងដូចអាន លឺសូវ៉ល់ៗ ស្តាប់មិនបាន ច្រៀងទៅ គ្មានក្បាលគ្មានកន្ទុយ មិនដឹងនិយាយពីអ្វី។ ចំណែកឯក្បាច់រាំវិញ ក៏មិនសូវស៊ីជាមួយសាច់ភ្លេង កញ្ញាល្បីឈ្មោះបានតែមួយគត់គឺ ខាងស៊ិចស៊ី លេចលើ បញ្ចេញក្រោម។
ការរិះគន់ពីមហាជន មិនត្រឹមតែបាញ់ឆ្ពោះ ទៅរកតារាចម្រៀងស្រីរូបនេះទេ តែសូម្បីតែអ្នកនិពន្ធបទចម្រៀង មួយបទនេះ ក៏នូវការរិះគន់ មិនតិចដែរ។ ក្រុមអ្នករិះគន់បានលើកឡើងថា បទនេះស្តាប់មិនបាន [...]