បទ«ផឹកកាហ្វេ» បង្កគ្រោះដល់ ឃិត សុម៉ាលីស ដោយ​ទាំង​អ្នក​និពន្ធទៀត

«ច្រៀងមិនកើត ស្ដាប់មិនកើត ប៉ារ៉ូលបទចម្រៀង សរសេរដូចឆ្កួត» នេះជាការរិះគន់ របស់ប្រិយមិត្តមួយរូប ទៅលើកញ្ញា ឃិត សុម៉ាលីស តារាចម្រៀងប្រចាំផលិតកម្ម ដាយមិនម្ញូសិក ក្រោយពីកញ្ញា បានឡើងបកស្រាយចម្រៀង បែបញ៉ាក់មួយបទ នៅទូរទស្សន៍អាស៊ីអាគ្នេយ៍។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 15, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់បទ «BaBy របស់បង ជាសង្សារចាស់របស់អូន» កញ្ញា ឃិត សុម៉ាលីស កំពុងរងនូវព្រនង់ នៃការរិះគន់យ៉ាង​ចាស់​ដៃ ពីសំណាក់មហាជនទាំងក្នុង និងក្រៅបណ្តាញសង្គម។ ការរិះគន់នេះ បន្ទាប់ពីកញ្ញា បានឡើងបកស្រាយ ចម្រៀង​មួយ​បទ ដែលមានចំណងថា «ផឹកកាហ្វេ» នៅលើស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី «Fun zone» ។

កញ្ញា ឃិត សំម៉ាលីស តារាចម្រៀងស្រីល្បី ខាងបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ ត្រូវបានទស្សនិករិះគន់ថា ច្រៀង​មិន​ពិរោះ ច្រៀងដូចអាន លឺសូវ៉ល់ៗ ស្តាប់មិនបាន ច្រៀងទៅ គ្មានក្បាលគ្មានកន្ទុយ មិនដឹងនិយាយពីអ្វី។ ចំណែក​ឯ​ក្បាច់​រាំវិញ ក៏មិនសូវស៊ីជាមួយសាច់ភ្លេង កញ្ញាល្បីឈ្មោះបានតែមួយគត់គឺ ខាងស៊ិចស៊ី លេចលើ បញ្ចេញក្រោម។

ការរិះគន់ពីមហាជន មិនត្រឹមតែបាញ់ឆ្ពោះ ទៅរកតារាចម្រៀងស្រីរូបនេះទេ តែសូម្បីតែអ្នកនិពន្ធបទចម្រៀង មួយ​បទ​នេះ ក៏នូវការរិះគន់ មិនតិចដែរ។ ក្រុមអ្នករិះគន់បានលើកឡើងថា បទនេះស្តាប់មិនបាន គ្មានអត្ថន័យ ឮតែផឹក​កាហ្វេៗ។ បទចម្រៀង«ផឹកកាហ្វេ» គឺជាបទថ្មី របស់ផលិតកម្ម ដាយមិនម្ញូសិក ដែលនិពន្ធដោយ លោក មុំ មុនីរិទ្ធ។

ទស្សនិកជនម្នាក់ បានធ្វើការរិះគន់ថា៖ «ច្រៀងមិនកើតស្ដាប់មិនបាន ប៉ារ៉ូលបទចម្រៀងសរសេរដូចឆ្កួត ខ្ញុំគិតថា បទ​អាប៉ូឡូច ឡូយជាងផង។ ច្រៀងហើយ មានដែលស្ដាប់បទខ្លួនឯងទេ សុំសួរតិច។គិតថាវាពិរោះណាស់មែនទេ គ្រាន់​តែឮ ស្អប់​ដល់​អ្នកនិពន្ធទៀត។ ច្រៀងអោយគេស្ដាប់ កុំច្រៀងស្ដាប់ខ្លួនឯង។ (...) សង្ឃឹមថា បទក្រោយនឹងល្អជាងនេះ រិះគន់​ដើម្បី​ស្ថាបនា»។

ចំណែកប្រិយមិត្តមួយរូបទៀត បានធ្វើការរិះក្នុងន័យស្ថាបនាដែរថា៖ «សុំទោស ខ្ញុំធ្លាប់ស្តាប់ ហើយក៏បានមើល។ តែខ្ញុំ​សុំនិយាយបន្តិច (...) បទនេះវាដូចជាសាំញុំច្រើន ពាក្យខ្លះ គឺមានគេប្រើច្រើនហើយ ដូចជា (អេកូននេះ) វាមានហើយ បទស្នេហ៍អាថ៍កំបាំង បទភ្លេងលេង មិនរលូនមិនចាប់ជួន ទោះចង្វាក់ល្អក៏ដោយ ក្បាច់រាំមិនសូវប្លែកដដែល អ្នក​ចំរៀង​គាត់ ហាក់លេងខ្លួនខ្លាំងពេក ចំពោះការផ្សាយផ្ទាល់ វាមិនមែនជាក្លឹបរាត្រីឡើយ។ តែខ្ញុំមើលអញ្ចឹង ហើយវា ក៏មាន​ចំនុច​ពិសេសមកវិញដែរ គឺនេះជាបទថ្មី មិនចំលងពីគេ សង្ឃឹមថា លោកមិនបាក់ទឹកចិត្ត ចំពោះការនិពន្ធបទចំរៀង ដែល​មិនមែនជាបទ Copy។»។

បើទោះជារងការរិះគន់ ថាច្រៀងមិនពិរោះ ប៉ុន្តែយ៉ាងហោចណាស់ កញ្ញា ឃិត សុម៉ាលីស ទទួលចំណាត់ថ្នាក់ ខាង​ភាព​ស៊ិចស៊ី​របស់នាង ជាពិសេសសេចក្ដីក្លាហាន ដែលបញ្ចេញគល់សុដន់ ដ៏មូលក្លំរបស់នាង យ៉ាងសម្បើមដៃ (ដូចរូបខាង​លើ)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...