រថយន្តក្រុងសាធារណៈ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី៥កុម្ភះនេះ
ចាប់ពីថ្ងៃស្អែកនេះ សាលារាជធានីភ្នំពេញ នឹងដាក់អោយប្រើប្រាស់សាកល្បង នូវសេវារថយន្តក្រុងសាធារណៈ នៅលើមហាវិថីព្រះមុនីវង្ស រយៈពេលមួយខែ។ ប្រសិនបើការសាកល្បងនេះ ទទូលបានជោគជ័យ សេវានេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសគឺការកកស្ទះចរាចរណ៍។
គំនូសនៅលើទ្រូងថ្នល់ សំគាល់ពីចំណតឈប់មួយភ្លែតៗ របស់រថយន្ដក្រុង។ (រូបថត ឯកសារ)
សេវាសាធារណៈ - សាលារាជធានីភ្នំពេញ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ សេវាកម្មរថយន្តក្រុងសាធារណៈសាកល្បងនៅលើមហាវិថីព្រះមុនីវង្ស។ ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ឲ្យដឹងថា រថយន្តក្រុងសាធារណៈ នឹងដំណើរការសាកល្បងរយៈពេល១ខែ លើកំណាត់ផ្លូវមួយខ្សែប្រវែងប្រហែល ៧,៥គីឡូម៉ែត្រ [...]